ថាមិនឃ្លាន មិនចង់ញុាំក៏មិនជឿដែរ មីនុយថ្មីនេះផ្គាប់ចិត្តនារីៗយើងមិនស្ទើរនោះទេ មួយមុខណាក៏ទំនងឆ្ងាញ់ដែរ ញាំស្វាយគ្រឿងសមុទ្រ មានគ្រប់មុខ ចង់ញុាំរសជាតិបែបណា គ្រឿងសមុទ្រអីក៏មាន បើមិនបានសាក ដឹងតែនៅផ្ទះមិនសុខចឹងហ្មង ជឿទៅ Admin ចិត្តល្អណាស់ ចែករំលែកកន្លែងឆ្ងាញ់ ខ្លាចគេថាមានអីឆ្ងាញ់សម្ងំញ៉ាំតែម្នាក់ឯង។



តោះ! កុំអូសក្រឡាយូរទៀត ដឹងថាអ្នកខ្លះបែកពួកម៉ាកសម្លាញ់ប៉ុន្មានថ្ងៃនេះ ទៅលេងស្រុកកំណើតរៀងៗខ្លួន ចឹងនឹកគ្នាណាស់ហើយមែនអត់? ដូច្នេះថ្ងៃនេះណាត់គ្នាមកហាងតូបប្រហិត សាកជាមួយមីនុយថ្មី ស្វាយក្រឡុកគ្រឿងសមុទ្រ មានគ្រប់រសជាតិ គ្រប់មុខដូចជា៖ ត្រីសាមុន មឹក បង្គា ងាវ ក្ដាម គ្រឿងសមុទ្រចម្រុះ ចង់ប្រាប់ថាក្នុងចំណោមប៉ុន្មានមុខនេះ មួយណាក៏ពិសេសដែរ និយាយពីថាជាតិនោះជាតិ បើទំនងម្លឹងៗដេកសម្ងំនៅផ្ទះមិនបានទេ។



កុំដេកទ្រាំឃ្លានធ្វើអី ណាត់គ្នាទៅញ៉ាំទៅ ទើបដឹងថាពិសេសប៉ុណ្ណា ហើយបើថាអត់គ្នាអី ហៅ Admin បានណា តែកុំភ្លេចចេញលុយអោយផង!។ ហើយសម្រាប់ទីតាំង អ្នកដែលមិនទាន់បានស្គាល់ ចំពោះទីតាំងហាង តូបប្រហិត ស្ថិតនៅតាមបណ្ដោយផ្លូវ122 ខាងក្រោយរបងពេទ្យកុមារជាតិ ក្រោយសាលាACE សន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់បើកពីម៉ោង១ រសៀល ដល់ម៉ោង៩យប់៕







ហាង តូបប្រហិត
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ122 ខាងក្រោយរបងពេទ្យកុមារជាតិ ក្រោយសាលាACE សន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 076 99 88 181 / 093 24 24 18
វីដេអូ៖