Monthly Archives: November, 2019

ថាមិនចំណេញម៉េចបាន ១ឆ្នាំង ១មុឺនរៀល បញ្ចុះ៣០% ៣ថ្ងៃជាប់គ្នាទៀត!

ដំណឹងល្អណា មានរបស់ញ៉ាំឆ្ងាញ់ៗ ហើយធូរថ្លៃមកទៀតហើយ តែគួរលាក់សិនរឺមិចណ៎ ព្រោះថាប្រាប់ហើយដូចអត់ដែរហៅ Admin ទៅដែរសោះ។ ណ្ហើយស្គាល់កន្លែងល្អហើយមិនប្រាប់ដូចជាមិនសម ម៉ោះកត់ឈ្មោះហាងទុកទៅមិនខុសបំណងនោះទេគឺ ហាង ស៊ុបស៊ូគី និយាយពីថាស៊ុប ១ឆ្នាំង តែ១ម៉ឺនរៀលទេ បញ្ចុះតម្លៃ ៣០%​ទៀត បញ្ចុះ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។...

រំខានដល់មាត់ និងក្រពះទៀតហើយមើលទៅ! ប៊ូហ្វេគ្រឿងសមុទ្រសុទ្ធចឹង អត់សាកម៉េចបាន បញ្ចុះ10%ទៀតណ៎

យ៉ាងណាហើយបន្ទាប់ពីដើរលេងថ្ងៃបុណ្យអ៊ុំទូកប៉ុន្មានថ្ងៃនេះ ប្រហែលជាអស់កម្លាំងខ្លាំងណាស់ហើយមើលទៅ ម៉ោះAdmin មានកន្លែងល្អសម្រាប់អោយទៅប៉ូវកម្លាំងឡើងវិញ ជាមួយគ្រឿងសមុទ្រស្រស់ៗអាំង ជាពិសេសមានទាំងសត្វប្រឡាំងកាំងទៀតណ៎ បន្ថែមពីនេះមានម្ហូបឆ្អិនស្រាប់រួមទាំងស៊ុបមានរសជាតិឆ្ងាញ់ ហុតបែកញើសខ្ចាយតែម្ដងហើយ។ ច្បាស់ជាចង់ដឹងណាស់មែនទេថា តើនៅហាងណាដែលមានអ្វីពិសេសៗបែបនេះ មាននៅឯណាទៀតគឺនៅហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ យើងហ្នឹងឯង និយាយពីថាគ្រឿងសមុទ្រស្រស់ៗល្អយកមកពីខេត្តកំពត នៅរងចាំអ្នកទាំងអស់គ្នាទាំងទូរៗ។ ឥលូវ Admin សួរថាចង់ញ៉ាំអីគេ ក្ដាម បង្គង បង្គា មឹក ងាវ បង្គងប៉ាក...

ទស្សនារឿង ស្នេហាក្មេងៗ ឬ Young Love នៅរោងភាពយន្តលេជេនមានឱកាសទទួលបានអាវយឺតដ៏ស្រស់ស្អាត!

តើលោកអ្នកបានទស្សនារឿង ស្នេហាក្មេងៗ ឬ Young Loveតាមរយៈឈុតខ្លីៗ (Trailer) ហើយឬនៅ? ឥឡូវនេះរឿងស្នេហាក្មេងៗ ឬYoung Love បានចាក់បញ្ចាំងនៅគ្រប់សាខារបស់រោងភាពយន្តលេជេនហើយ ធានាថាល្អមើលនិងត្រូវចិត្តសម្រាប់យុវវ័យទាំងអស់។ សម្រាប់លោកអ្នកដែលមកទស្សនារឿងនេះនៅរោងភាពយន្តលេជេនគ្រប់សាខា យើងក៏មានជាកម្មវិធីពិសេសដូចខាងក្រោម៖- រាល់ការជាវសំបុត្រកុនប្រភេទធម្មតារឿង ស្នេហាក្មេងៗ ឬ Young Love ចំនួន 4សន្លឹក ជាមួយនិងឈុត Combo set (អាហារនិងភេសជ្ជៈ) ចំនួន 2 ឈុត លោកអ្នកនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតមួយភ្លាមៗ។  កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់អស់ពីស្តុក និងមានគ្រប់សាខារបស់រោងភាពយន្តលេជេន ។ តោះ!​ ប្រយ័ត្នអស់ពីស្តុកណា៎ បានទស្សនារឿងហើយចំណេញបានអាវ ស្នេហាក្មេងៗ ឬ Young Love ដ៏ខ្ជូតថែមទៀត! មានតែនៅរោងភាពយន្តលេជេនតែប៉ុណ្ណោះ។អ្នកណាៗក៏ទៅលេជេនដែរ! Click Here to visit our official website: http://www.legend.com.kh/

រោងភាពយន្តលេជេនមានអ្វីពិសេសខ្លះសម្រាប់​ឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ?

នាព្រឹកថ្ងៃទី08 ខែវិច្ឆិកា ឆ្នាំ2019នេះរោងភាពយន្តលេជេនព្រមទាំងក្រុមការងារទាំងអស់បានជួបជុំនឹងបានផ្តល់ជាការឧបត្តម្ភជូនដល់ក្រុមទូកកម្ពុជាដែលមានឈ្មោះថា “សំបូរសែនជ័យបារមីស្រីម៉ៅ” ដើម្បីជាការលើកទឹកចិត្ត និងជាការចូលរួមចំណែកក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកដែលឈានមកដល់ខាងមុខនេះ។ រោងភាពយន្តលេជេនបានឧបត្តម្ភជូនដល់ក្រុមទូកនូវ អាវ មួក ភេសជ្ជៈ និងសម្ភារៈផ្សេងៗ រួមទាំងថវិការចំនួន បួនលានរៀល 4000,000 រៀលផងដែរ។ ជាពិសេសទៀតនោះដើម្បីជាការអបអរសាទរដល់ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនេះដែរ រោងភាពយន្តលេជេនរួមជាមួយនិងក្រុមហ៊ុនភេសជ្ជៈកូកាកូឡា ក៏មានជាកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់លោកអ្នកដែលអញ្ជើញមកទស្សនារឿងនៅរោងភាពយន្តលេជេន៖- រាល់ការជាវសំបុត្រកុនធម្មតាចំនួន 6សន្លឹករួមជាមួយឈុត Combo (អាហារនិងភេសជ្ជៈ) ចំនួន2ឈុត ឬ ជាវសំបុត្រកុនប្រភេទ Diamond ឬ Gold Class ចំនួន 4សន្លឹកលោកអ្នកនឹងទទួលបាននូវខ្នើយកូកាកូឡាដ៏ស្រស់ស្អាតមួយភ្លាមៗ។ តោះនៅចាំអីទៀត មកទស្សនារឿងនៅរោងភាពយន្តលេជេនទាំងអស់គ្នាណា៎! ជួបគ្នានៅរោងភាពយន្តលេជេន!អ្នកណាៗក៏ទៅលេជេនដែរ! Click Here to visit...

នឹកឃើញឃ្លានគោគេចមែនអត់? មោះ! មកផ្ទះបាត់ដំបង សម្រួលហិរញ្ញវត្ថុបាន ញុាំអស់ ៥ ឈុត ថែមជូន ១ឈុត

ជិតដល់ថ្ងៃអុំទូកហើយ រកន្លែងប្រូម៉ូសិនញ៉ាំអីជុំគ្នាអត់? ណាត់គ្នាអោយហើយមកចឹង ផ្ទះបាត់ដំបង ប្រូម៉ូសិន ទៅលើឈុត គោគេច ញុាំអស់៥ ឈុត ថែមជូន ១ឈុត ចាប់ពីថ្ងៃទី ៧​ ខែវិច្ឆិកា ដល់ថ្ងៃ ១៥ ខែ វិច្ឆិកា ប៉ុន្តែសម្រាប់ថ្ងៃទី៩ វិច្ឆិកា ដល់ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៩ ហាងត្រូវបានឈប់សំរាក...

ខ្សែភាពយន្តខ្មែររឿងស្នេហាក្មេងៗ ឬ Young Love ដាក់សម្ពោធជាផ្លូវការនៅរោងភាពយន្តលេជេនអេដិន

នៅថ្ងៃទី 04 ខែ វិច្ឆិកា ឆ្នាំ 2019នេះ ផលិតកម្ម KongChak Picture បានប្រារព្ធកម្មវិធីសម្ពោធជាផ្លូវការរឿង "ស្នេហា​ក្មេងៗ" ឬ "Young Love” និងបាន​ដាក់​បញ្ចាំង​រឿងនេះផ្ទាល់ជូន​ប្រិយមិត្ត​បាន​ទស្សនា​ក្នុង​កម្មវិធី​ពិសេសនេះដែរ​ នៅរោងភាពយន្តលេជេន អេដិនដោយ​មានភ្ញៀវកិត្តិយស​អញ្ជើញចូល​រួមដូចជា ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធដែលបានផ្តល់កិត្តិយសយ៉ាងពិសេសក្នុងការចូលរួម និង​​ភ្ញៀវកិត្តិយសយុវវ័យ​ស្អាត​ៗ​ទាំង​ប្រុស​ទាំង​ស្រី​ស្អាត​ៗ​ច្រើន​នាក់​។ គួរបញ្ជាក់ផងដែរថារឿង "ស្នេហា​ក្មេង​ៗ" នេះដែរនឹងធ្វើការ​ដាក់​បញ្ចាំង​ផ្លូវ​ការនៅ​ថ្ងៃ​ទី ៧ វិច្ឆិកា​ ឆ្នាំ២០១៩ខាង​មុខ​នេះ។ សម្រាប់លោក...

ទាល់តែទៅជុំគ្នាទើបបាន បុកល្ហុង១ទូកនេះ! ទំនងយកតែមែនទែនហើយ!

តោះកៀកថ្ងៃបុណ្យអ៊ុំទូកហើយ ថ្ងៃឈប់សម្រាកក៏មានច្រើនដែរ ហើយចុះបានរកកន្លែងសម្រាប់ញ៉ាំអីជួបជុំគ្នាហើយរឺនៅ បើមិនទាន់ទេថ្ងៃនេះ Admin សូមណែនាំទៅកាន់ហាងមួយកន្លែងនោះគឺ ហាងតុងតុងបុកអស់ស្ទះ គ្រាន់តែលឺឈ្មោះក៏ដឹងតែមិនធម្មតាដែរជាពិសេសសម្រាប់កញ្ញាៗដែលចូលចិត្តញ៉ាំបុកល្ហុង ព្រោះថាមានទាំងរសជាតិបែបថៃ និងឡាវ ឆ្ញាញ់សាហាវកប់ដាក់មួយណាក៏ត្រូវចិត្តដែរ។ Admin សូមបង្ហើបមុខម្ហូបប្រចាំហាងអោយអង្រួនបេះដូងនោះគឺមានបុកទូក និងភ្លាត្រីសាមុន ដែលមានតម្លៃត្រឹមតែ២៥០០០៛តែប៉ុណ្ណោះ អាចញ៉ាំបានរហូតទៅដល់៣នាក់ បើនិយាយពីរសជាតិវិញគឺថាឆ្ងាញ់ហួសថ្លែងតែម្ដងហើយ។ បន្ថែមពីនេះក៏មានមុខម្ហូបច្រើនទៀតដែលតម្លៃធូរថ្លៃផងដែរ តុងតុងបុកអស់ស្ទះក៏មានលក់បាយម្ហូបកម្មង់ពេលថ្ងៃដោយហាងបើកចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង១០យប់។ បើនិយាយពីពេលល្ងាចវិញគឺថាភ្ញៀវពេញៗហាង ដោយជួបជុំគ្នាញ៉ាំម្ហូបឆ្ងាញ់ៗដែលមានក្នុងហាង...

មីនុយមុខម្ហូបថ្មី មីទាញតុងយុាំ ប៉ូវកម្លាំងមិនណយទេ ហុតបែកញើសខ្ចាយ

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ស្គាល់ហាងមីទាញតុងយុាំពីមុនមកហើយ គឺថាគ្រប់ម្ហូបអាហារដែលមាននៅក្នុងហាងគឺសុទ្ធតែមានរសជាតិឆ្ងាញ់ពិសារ សម្រាប់ថ្ងៃនេះវិញ Admin បង្ហើបអោយដឹងនូវមីនុយថ្មីដែលម្ចាស់ហាងបានសម្រិតសម្រាំងជាមួយរូបមន្តថ្មីប្រចាំហាងនោះគឺស៊ុបតុងយុាំ។ និយាយពីថាគ្រាន់តែចូលដល់មុខហាង ក្លិនស៊ុបក៏ឈ្ងុយសាយក្លិនមកភ្ញោចអារម្មណ៍ធ្វើអោយឃ្លានតែម្ដង។ សម្រាប់រសជាតិវិញគ្រាន់តែដាក់ចូលក្នុងមាត់ភ្លាម មានអារម្មណ៍ថារសជាតិប្លែកខ្លាំង បានបន្ថែមជាមួយឈុតគ្រឿងសមុទ្រពិសេសដែលមានមឹកយក្សធំ គឺថាឃើញហើយរំលងមិនបានតែម្ដង។ ណ្ហើយរៀបរាប់ប៉ុណ្ណេះធ្វើអោយ Admin កូរពោះទៀតហើយអ្នកទាំងអស់គ្នាអើយ តោះណាត់គ្នាមកញ៉ាំមកណា ហើយគួរតែដាក់ឈុតពិសេសអោយដឹងថាអស្ចារ្យកម្រិតណា។ អូយ Admin នឹកមឹកយក្សណាស់តោះទៅហាងមីទាញតុងយុាំ សាខាទី២ ផ្លូវ១៨៤ ក្រោយសាលាស៊ីសុវត្ថិចំហៀងខាងត្បូង ជាប់ជាមួយស៊ុបហ៊ុយហ៊ុយ តោះស្គាល់ទីតាំងហើយនៅចាំអីទៀតមកលឿនៗមកណា មឹកយក្សនៅចាំណា។ ហាង មីទាញតុងយុាំទីតាំង៖...

ចែកគ្នាស្គាល់បាញ់ស៊ុងល្បីឆ្ងាញ់ ធ្វើផ្ទាល់ដៃម្ចាស់ហាង លក់១៥ឆ្នាំហើយ ដាច់ខ្លាំងរើដៃមិនចង់រួចទេ

ចែករំលែកគ្នាដឹងទាំងអស់គ្នា កន្លែងល្បី កន្លែងឆ្ងាញ់ហើយ អោយតែAdmin ស្គាល់ អត់ដែលចេះលាក់ទុកទេ មោះមកស្គាល់ហាងបាញ់ស៊ុងល្បីឆ្ងាញ់ម្តុំផ្សារកណ្តាល ធ្វើផ្ទាល់ដៃម្ចាស់ហាង លក់តាំងពីឆ្នាំ២០០៤ មកដល់បច្ចុប្បន្ននេះ ដាច់ខ្លាំងសឹងតែរកពេលសំរាកគ្មានទេ មួយថ្ងៃៗ មានកម្មង់ខ្ចប់រាប់រយប្រអប់ក៏មានដែរ។ អ្នកមិនដែលបានស្គាល់ ហាងបាញ់ស៊ុងដេលី មកស្គាល់អោយហើយមក កុំអោយលើកក្រោយ នឹកឃ្លានបាញ់ស៊ុង បាញ់ហ៊យ អត់ដឹងកន្លែងណាឆ្ងាញ់ មកទីនេះដឹងតែពេញចិត្តជាមួយរសជាតិនេះមិនខានទេ ហើយកុំបារម្ភអី ហាងបាញ់ស៊ុងដេលីមិនមែនមានតែប៉ុណ្ណឹងមុខនេះនោះទេ គឺនៅជាច្រើនទៀតដូចជាគុយទាវកាត់ គុយទាវចំហុយ...

ត្រៀមមាត់ឆ្ងាញ់ឱ្យហើយទៅយើង! ហាងបាញ់កាញ់ ៥ រសជាតិ បញ្ចុះតម្លៃ ២០ % រយៈពេល ១០ថ្ងៃពេញ

នាំឃ្លានទាំងព្រឹកហ្មង បាញ់កាញ់ ៥ រសជាតិ ទំនងហួសវាចា តម្លៃធូរថ្លៃហើយ ឆ្លៀតបញ្ចុះតម្លៃបន្ថែម ២០%ទៀត រហូតដល់១០ថ្ងៃពេញ ចាប់ពីថ្ងៃផុសវីដេអូនេះ ទៅថ្ងៃណាក៏បាន​ តែបើទៅមុនគេញ៉ាំបានច្រើនដង មិនថាចឹងហ្អី! តោះមើលវីដេអូលេងៗទៅ កុំអោយថា Admin កុហក មិនទំនងមិនយកលុយទេ។ សម្រួលដល់ការចំណាយមិនតិចទេ តម្លៃធូរថ្លៃស្រាប់ហើយ កន្លែងទីតាំង​ មានម៉ាស៊ីនត្រជាក់ទៀត មុខម្ហូបក៏មានច្រើនរសជាតិ ហើយបាញ់កាញ់វិញ មានរហូត...

Youtuber Grandpa Kitchen បានទទួលមរណៈភាពហើយ

ប្រទេសឥណ្ឌា៖ Youtuber Grandpa Kitchen ដែលអ្នកទាំងអស់គ្នាស្គាល់ថាជាអ្នកធ្វើវីដេអូចម្អិនម្ហូបដ៏ល្បីនៅលើបណ្ដាញសង្គម Youtube ដែលមានអ្នកSubscribe ចំនួន6.23 M បានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដែលដំណឹងនេះធ្វើអោយហ្វេនរបស់លោកនៅទូទាំងប្រទេស និងក្នុងពិភពលោកមានការសោកស្ដាយយ៉ាងខ្លាំង។ រឿងហេតុដែលធ្វើអោយហ្វេនមានការសោកស្ដាយបែបនេះព្រោះ លោក Reddy (Grandpa Kitchen) គឺជាបុរសចិត្តធម៌ដែលលោកតែងតែយកម្ហូបដែលលោកធ្វើបង្ហោះក្នុងបណ្ដាញសង្គម Youtube នោះទៅចែកដល់អ្នកដែលមានជីវភាពខ្វះខាតដែលរស់នៅក្បែរទីក្រុងនៃតំបន់នោះ។ បន្ថែមពីនេះលោក Reddy...

តោះជប់លៀងចុងខែ! ទៅបង្ហូរញើស នៅផ្ទះម្ទេស ជាមួយមុខម្ហូបថ្មីប្លែក បង្គារ Strawberry

ម៉ោះចុងខែហើយ ហៅមិត្តភក្ដិ​ ក្រុមគ្រួសារ រឺក្រុមការងារជួបជុំគ្នាជប់លៀង លាខែចាស់ទាំងអស់គ្នា ជាមួយមុខម្ហូបបង្គា Strawberryថ្មីប្លែកមានរសជាតិឆ្ងាញ់ពិសារជាពិសេសថែមទៀតនោះគ្រាន់តែលឺឈ្មោះហាង ក៏ដឹងដែរថាពិសេសប៉ុណ្ណាសម្រាប់អ្នកចូលចិត្តហិរ។ ផ្ទះម្ទេសគឺមានមុខម្ហូបច្រើនសម្រាប់ជាជម្រើសរបស់អតិថិជនជាពិសេសមុខម្ហូបគ្រឿងសមុទ្រស្ទើរតែគ្រប់ប្រភេទដែលមានដូចជា៖ ក្ដាមថ្មពងជ្រក់ ក្ដាមថ្មពងអាំង ភ្លាបង្គា បង្គាកោះកុង ភ្លាត្រីសាមុន បុកល្ហុងក្ដាមសេះ មីសួរគ្រឿងសមុទ្រ ខ្យងចំហុយ ទាំងនេះគឺសុទ្ធតែជាមុខម្ហូបដ៏ល្បីប្រចាំហាង បន្ថែមពីនេះទៅទៀតក៏មានសាច់គោអាំង និងងៀតគោ ដែលត្រូវជាមួយនិង ស្រាបៀត្រជាក់ៗ។ ណ្ហើយAdmid រៀបរាប់ឡើងស្រក់ទឹកមាត់ហើយ នៅចាំអីទៀត...

Most Read