ដំណឹងល្អណា មានរបស់ញ៉ាំឆ្ងាញ់ៗ ហើយធូរថ្លៃមកទៀតហើយ តែគួរលាក់សិនរឺមិចណ៎ ព្រោះថាប្រាប់ហើយដូចអត់ដែរហៅ Admin ទៅដែរសោះ។ ណ្ហើយស្គាល់កន្លែងល្អហើយមិនប្រាប់ដូចជាមិនសម ម៉ោះកត់ឈ្មោះហាងទុកទៅមិនខុសបំណងនោះទេគឺ ហាង ស៊ុបស៊ូគី និយាយពីថាស៊ុប ១ឆ្នាំង តែ១ម៉ឺនរៀលទេ បញ្ចុះតម្លៃ ៣០%ទៀត បញ្ចុះ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី ១៩ ដល់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។



គ្រាន់តែឃើញឈ្មោះហាង ក៏ដឹងថាមុខម្ហូបអ្វីដែលពិសេសប្រចាំហាងដែរណ៎ គឺថា ស៊ុបស៊ូគី និងស៊ុបតុងយ៉ាំហ្នឹងហើយរសជាតិឆ្ងាញ់ពិសេសណាស់ ហុតប៉ូវកម្លាំងបែកញើសស្រួលខ្លួនតែម្ដងហើយ ដាក់មួយឆ្នាំងឆ្អែតតឹងពោះហ្មង ចំណាយត្រឹមតែ ១ម៉ឺនរៀល ។ ហើយតិចថា ហាង ស៊ុបស៊ូគី របស់ឆ្ងាញ់មានតែស៊ុបហ្នឹងអីទៅ មានច្រើនមុខទៀតណាស់ ដូចជា បង្គងអាំង បង្គាអាំង ប្រហិតអាំង ស្លាបមាន់ ជើងមាន់ ។



លឿនៗមកដឹងកន្លែងឆ្ងាញ់ហើយកុំបង្អង់យូរ ទៅមុនគេដឹងរសជាតិមុនគេសាកបានមុនគេ ណាត់គ្នាមកញ៉ាំឆ្ងាញ់ប៉ូវកម្លាំងទាំងអស់គ្នា។ ចំពោះទីតាំងហាង ងាយស្រួលរកមែនទែនគឺ ស្ថិតនៅតាមបណ្ដោយផ្លូវ២៥៩ កែង១៤៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ភ្នំពេញ។ Admin សុំទៅដាក់ពី បីឈុតមុនហើយណា ព្រោះថានឹករសជាតិស៊ុបដ៏ឆ្ងាញ់នេះណាស់ មួយវិញទៀត ទៅអោយហើយទាន់មានការបញ្ចុះតម្លៃ ៣០% មិនអាចបង្អង់យូរនោះទេ អស់លុយតិចញុាំឆ្អែតតឹងពោះ រឿងអីថាមិនសាកនោះ ។





ហាង ស៊ុបស៊ូគី
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ២៥៩ កែង១៤៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ភ្នំពេញ
លេខទូរសព្ទ៖ 012464966/ 010446247
វីដេអូ៖