យ៉ាងណាហើយបន្ទាប់ពីដើរលេងថ្ងៃបុណ្យអ៊ុំទូកប៉ុន្មានថ្ងៃនេះ ប្រហែលជាអស់កម្លាំងខ្លាំងណាស់ហើយមើលទៅ ម៉ោះAdmin មានកន្លែងល្អសម្រាប់អោយទៅប៉ូវកម្លាំងឡើងវិញ ជាមួយគ្រឿងសមុទ្រស្រស់ៗអាំង ជាពិសេសមានទាំងសត្វប្រឡាំងកាំងទៀតណ៎ បន្ថែមពីនេះមានម្ហូបឆ្អិនស្រាប់រួមទាំងស៊ុបមានរសជាតិឆ្ងាញ់ ហុតបែកញើសខ្ចាយតែម្ដងហើយ។



ច្បាស់ជាចង់ដឹងណាស់មែនទេថា តើនៅហាងណាដែលមានអ្វីពិសេសៗបែបនេះ មាននៅឯណាទៀតគឺនៅហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ យើងហ្នឹងឯង និយាយពីថាគ្រឿងសមុទ្រស្រស់ៗល្អយកមកពីខេត្តកំពត នៅរងចាំអ្នកទាំងអស់គ្នាទាំងទូរៗ។ ឥលូវ Admin សួរថាចង់ញ៉ាំអីគេ ក្ដាម បង្គង បង្គា មឹក ងាវ បង្គងប៉ាក មានច្រើនមុខណាស់ សូម្បីតែប្រឡាំងកាំងក៏មានដែរ រួមជាមួយគ្រឿងសមុទ្រជាច្រើនមុខទៀតទាំងស្រស់ និងឆ្អិនស្រាប់ បង្អែមក៏មាន ញ៉ាំអីក៏បាន ដាក់ម៉ាអស់ដៃទៅ។

បើថាចាញ់រងារស៊ុបក្ដៅៗជួយបានណា ហុតម៉ាតឹងពោះទៅ ព្រោះថាជាតិយកតែមែនទែនហើយ។ តោះនៅចាំអីទៀត ជុំគ្រួសារ មិត្តភក្ដិទៅប៉ូវកម្លាំងនៅហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ អោយណាណីម្ដង។ ចំពោះតម្លៃគឺពិសេសមែនទែនម្នាក់ត្រឹមតែ 16.8$ តែប៉ុណ្ណោះ ចំពោះក្មេងដែលមានកម្ពស់១ម៉ែត្រ៤០ គឺ9.8$ ក្នងម្នាក់ និងចំពោះក្មេងកម្ពស់ក្រោម 1ម៉ែត្រគឺហ្វ្រីតែម្ដង។ ហើយមិនតែប៉ុណ្ណោះ បញ្ចុះតម្លៃ10% រយៈពេល១ខែពេញតែម្តង ចាប់ពីថ្ងៃផុសវីដេអូនេះ។



អ្វីដែលកាន់តែពិសេសទៀតនោះ ហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ មានទីតាំងធំទូលាយ មានផាសុកភាព សម្រាប់អតិថិជន គឺថាល្វឹងល្វើយខ្យល់បរិសុទ្ធតែម្ដងហើយ។ ទីតាំងហាងងាយស្រួលរកមែនទែន គឺស្ថិតនៅ លើ ផ្លូវអូសុីអាយសុី ខាងក្រោយផ្សាររាត្រីលីណា ទីក្រុងរណបជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕




ហាង N&K គ្រឿងសមុទ្រអាំងប៊ូហ្វេ
ទីតាំង៖ ស្ថិតនៅ លើ ផ្លូវអូសុីអាយសុី ខាងក្រោយផ្សាររាត្រីលីណា ទីក្រុងរណបជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 070 975 695 / 011 655 286
វីដេអូ៖