នៅថ្ងៃទី 04 ខែ វិច្ឆិកា ឆ្នាំ 2019នេះ ផលិតកម្ម KongChak Picture បានប្រារព្ធកម្មវិធីសម្ពោធជាផ្លូវការរឿង “ស្នេហាក្មេងៗ” ឬ “Young Love” និងបានដាក់បញ្ចាំងរឿងនេះផ្ទាល់ជូនប្រិយមិត្តបានទស្សនាក្នុងកម្មវិធីពិសេសនេះដែរ នៅរោងភាពយន្តលេជេន អេដិនដោយមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមដូចជា ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធដែលបានផ្តល់កិត្តិយសយ៉ាងពិសេសក្នុងការចូលរួម និងភ្ញៀវកិត្តិយសយុវវ័យស្អាតៗទាំងប្រុសទាំងស្រីស្អាតៗច្រើននាក់។
គួរបញ្ជាក់ផងដែរថារឿង “ស្នេហាក្មេងៗ” នេះដែរនឹងធ្វើការដាក់បញ្ចាំងផ្លូវការនៅថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។ សម្រាប់លោក តែ ឡយ ដែលជាផលិតករនៃរឿងនេះផ្ទាល់ បានអះអាងថា “ស្នេហាក្មេង” ជាភាពយន្តរសជាតិថ្មីបំផុតសម្រាប់ផលិតកម្មរបស់លោក ដោយពីមុនមក ធ្លាប់តែផលិតរឿងប្រភេទ Action, Fighting ជាដើម ប៉ុន្តែរឿងខាងលើ គឺជាប្រភេទរឿង និយាយពីទំនាក់ទំនងរបស់យុវវ័យ ដែលមានជាប់ពាក់ព័ន្ធសំខាន់បំផុតនឹងការប្រើប្រាស់អារម្មណ៍ និងមនោសញ្ចេតនា។
ដូច្នេះចង់ដឹងថារឿង “ស្នេហាក្មេងៗ” ឬ “Young Love” នេះល្អមើលដល់កម្រិតណានោះ លោកអ្នកអាចអញ្ជើញមកទស្សនាបាននៅគ្រប់សាខារបស់រោងភាពយន្តលេជេន ហើយក៏មានជាកាដូអនុស្សាវរីយ៍ដ៏ស្រស់ស្អាតរបស់រឿងនេះជូនដល់លោកអ្នកផងដែរ។
តោះ…ទស្សនាទិដ្ឋភាពសម្ពោធរឿង “ស្នេហាក្មេងៗ” យប់មិញទាំងអស់គ្នា!!!






ខាងក្រោមនេះគឺជាម៉ោងនៃការចាក់បញ្ចាំងរឿង“ស្នេហាក្មេងៗ” ឬ “Young Love”នៅរោហភាពយន្តលេជេន៖Click Here to visit our official website: https://www.legend.com.kh
