ជិតដល់ថ្ងៃអុំទូកហើយ រកន្លែងប្រូម៉ូសិនញ៉ាំអីជុំគ្នាអត់? ណាត់គ្នាអោយហើយមកចឹង ផ្ទះបាត់ដំបង ប្រូម៉ូសិន ទៅលើឈុត គោគេច ញុាំអស់៥ ឈុត ថែមជូន ១ឈុត ចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកា ដល់ថ្ងៃ ១៥ ខែ វិច្ឆិកា ប៉ុន្តែសម្រាប់ថ្ងៃទី៩ វិច្ឆិកា ដល់ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៩ ហាងត្រូវបានឈប់សំរាក ដូចនេះ កុំភ្លេចណាមិនទាន់ផុតប្រូម៉ូសិនទេ ។



គ្រប់គ្នាប្រាកដជាធ្លាប់លឺល្បីតៗគ្នាអំពីសង្វាក់ដែលជាអាហារដ៏និយមរបស់អ្នកបាត់ដំបងទៅដល់ទីណាក៏មានអ្នកស្គាល់ដែរ បើល្បីយ៉ាងហ្នឹងៗAdmin ថាគួរណាស់ កុំអោយរំលងអី មើលរៀបចំពេលវេលានាំមិត្តភក្តិ រឺមនុស្សជាទីស្រលាញ់ទៅដាក់ពីរ បីឈុតអីទៅព្រោះថាវាឆ្ងាញ់ខ្លាំងជាប់ឈ្មោះជាម្ហូបល្បីប្រចាំហាងទៅហើយ។ ចំពោះមួយមុខទៀតរសជាតិក៏ពិសេសដែរ ហើយក៏ល្បីជាប់ចិត្តភ្ញៀវដែរនោះគឺគោគេចពិសេស បើនិយាយពីទឹកជ្រលក់តៅហ៊ូវិញ ជាតិយកតែមែនទែនហើយ រៀបរាប់ប៉ុណ្ណេះ Admin កូរពោះចង់ដាក់មួយឈុត ពីរទៀតហើយ មួយទៀតពេលAdmin ទៅលើកណាក៏មិនដែររំលងទឹកកកឈូសដូងពិសេសដែរ ព្រោះថាជាតិនោះជាតិដែលស្រូបទឹកស្ករត្នោតរូបមន្តពិសេសត្រូវគ្នាខ្លាំងជាមួយ ទឹកដោះគោធ្វើអោយAdmin ជក់មាត់ជីបៗតែម្ដងហើយ។ ក្រៅពី៣មុខល្បីប្រចាំហាងនេះក៏មានស៊ុបខួរចំហ៊ុយ ស៊ុបមាន់ខ្មៅ បាយឆាគ្រឿងសមុទ្រ បាយឆាម្រេះព្រៅ បាយឆាឡុកឡាក់ និងមីឆា។



តោះៗនៅចាំអីទៀតមកតែហាងផ្ទះបាត់ដំបង យើងអាចញ៉ាំម្ហូបល្បីអ្នកបាត់ដំបងហើយ ថែមទាំងមានច្រើនជម្រើសទៀតនោះ។ ទីតាំងងាយស្រួលរកមែនទែនគឺស្ថិតនៅតាមបណ្ដោយផ្លូវ១១២ ផ្ទះលេខ១៦ដេ សង្កាត់ផ្សាដេប៉ូ៣ ខណ្ឌទួលគោក ភ្នំពេញ៕




ហាង ផ្ទះអ្នកបាត់ដំបង
ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ១១២ ផ្ទះលេខ១៦ដេ សង្កាត់ផ្សាដេប៉ូ៣ ខណ្ឌទួលគោក ភ្នំពេញលេខ
ទូរសព្ទ៖ 069 47 26 29
ផ្ទះអ្នកបាត់ដំបងសាខា ទួលគោក ផ្លូវ ៥៤៨ ផ្ទះលេខ៨ ក្រោយសាលាបឋមសិក្សាទួលគោក
ផ្ទះអ្នកបាត់ដំបងសាខាវាន់ដា ផ្លូវ១៩១ ផ្ទះលេ១០ ក្រោយសាលាវាន់ដា
វីដេអូ៖