ម៉ោះចុងខែហើយ ហៅមិត្តភក្ដិ ក្រុមគ្រួសារ រឺក្រុមការងារជួបជុំគ្នាជប់លៀង លាខែចាស់ទាំងអស់គ្នា ជាមួយមុខម្ហូបបង្គា Strawberryថ្មីប្លែកមានរសជាតិឆ្ងាញ់ពិសារជាពិសេសថែមទៀតនោះគ្រាន់តែលឺឈ្មោះហាង ក៏ដឹងដែរថាពិសេសប៉ុណ្ណាសម្រាប់អ្នកចូលចិត្តហិរ។



ផ្ទះម្ទេសគឺមានមុខម្ហូបច្រើនសម្រាប់ជាជម្រើសរបស់អតិថិជនជាពិសេសមុខម្ហូបគ្រឿងសមុទ្រស្ទើរតែគ្រប់ប្រភេទដែលមានដូចជា៖ ក្ដាមថ្មពងជ្រក់ ក្ដាមថ្មពងអាំង ភ្លាបង្គា បង្គាកោះកុង ភ្លាត្រីសាមុន បុកល្ហុងក្ដាមសេះ មីសួរគ្រឿងសមុទ្រ ខ្យងចំហុយ ទាំងនេះគឺសុទ្ធតែជាមុខម្ហូបដ៏ល្បីប្រចាំហាង បន្ថែមពីនេះទៅទៀតក៏មានសាច់គោអាំង និងងៀតគោ ដែលត្រូវជាមួយនិង ស្រាបៀត្រជាក់ៗ។ ណ្ហើយAdmid រៀបរាប់ឡើងស្រក់ទឹកមាត់ហើយ នៅចាំអីទៀត តោះមកកាន់ផ្ទះម្ទេស ញ៉ាំអោយណាណីម្ដង។



អ្នកចូលចិត្តញ៉ាំម្ហូបគ្រឿងសមុទ្រហិរៗ រឺអ្នកខ្លះថាដាក់មួយម៉ាត់ចង់ហោះនោះកុំភ្លេចណាហាងផ្ទះម្ទេសគឺជាជម្រើសដ៏ល្អសម្រាប់លោកអ្នក ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ១២២ ខាងក្រោយ ហាងToulesle Jous កម្ពជាក្រោម ម្ដុំសាលាIFL។ ម៉ោះស្គាល់ទីតាំង ប៉ុណ្ណេះហើយជួបគ្នានៅផ្ទះម្ទេសទាំងអស់គ្នាណា៕





ហាង ផ្ទះម្ទេស
លេខទូរសព្ទ៖ 070 770 808/ 087 999 961
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ122 ខាងក្រោយហាងToulesle Jous កម្ពុជាក្រោម ម្ដុំសាលាIFL
វីដេអូ៖