ចាប់ផ្តើមធ្លាក់ខ្យល់មកបណ្តើរៗហើយ គិតរកណាត់គ្នាទៅហុតស៊ុបស្អំក្រពះសម្រួលសរសៃ បញ្ចេញជាតិពុលចេញម្តង មោះចឹងមកទីនេះ ភោជនីយដ្ឋាន សាកេ ហុតស៊ុប យ៉ាវហន ក្តៅៗ ប្រើបន្លែធម្មជាតិ សាច់ស្រស់ៗ ផ្តល់នូវអនាម័យ គិតដល់សុខភាពអ្នកពិសាជាចម្បង។



តោះដើមខែផង ចេញខ្យល់ត្រជាក់ទៀត កុំគិតយូរអីចឹង រកណាត់គ្នាមកដល់ភោជនីយដ្ឋានសាកេ ហុតស៊ុប ឬញ៉ាំម្ហូបអីក៏មាន សម្រាប់អាហារពេលព្រឹកមានគុយទាវ បាយ មី ពេលថ្ងៃត្រង់មានណែមនឿង និងពេលល្ងាចស៊ុបយ៉ាវហន ធានាថារសជាតិត្រូវចិត្តតែម្តង រួមទាំងភេសជ្ជៈជាច្រើនមុខផ្សេងទៀតផងដែរ។ គ្រប់មុខម្ហូបដែលមានក្នុងហាងផ្ទាល់ គ្រប់បន្លែ សាច់ សុទ្ធតែធម្មជាតិពិតៗ ហើយមិនប៉ះ ពាល់ដល់សុខភាពអ្នកពិសា ។



ម្ហូបមានរសជាតិឆ្ងាញ់ ហាងមានទីតាំងល្អសូមកុំភ្លេចជាមួយភោជនីដ្ឋានសាកេ ដែលស្ថិតក្នុងផ្សារទំនើបMid Town-Mall ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តោះជុំគ្នាល្ងាចនេះជាមួយគ្រួសារ ស្នេហាសំណព្វចិត្ត នៅភោជនីយដ្ឋានសាកេទាំងអស់គ្នា៕






ភោជនីយដ្ឋាន សាកេ
លេខទូរសព្ទ៖ 099 785 484/ 015 866 259
ទីតាំង៖ Mid Town-Mall ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
វីដេអូ៖