កាន់តែទំនើបនិងងាយស្រួលសម្រាប់លោកអ្នកដែលតែងតែមកទស្សនារឿងនៅរោងភាពយន្តលេជេន! ម៉ាស៊ីន Kiosk មាននៅគ្រប់សាខារោងភាពយន្តលេជេនទីក្រុងភ្នំពេញ នឹងមាននៅសាខាខេត្តសៀមរាបនាពេលឆាប់ៗនេះ លោកអ្នកអាចជាវធ្វើការជាវសំបុត្រកុនតាមរយៈម៉ាស៊ីនស្វ័យប្រវត្តិដោយខ្លួនឯងបាន ឬ អាចធ្វើការជាវសំបុត្រតាមរយៈ Online ដោយប្រើប្រាស់កាតសមាជិកលេជេន ឬ គណនា Wing , Pipay ក៏បាន ។
- ខាងក្រោមនេះគឺជារបៀបយកសំបុត្រកុនដែលបានទិញតាម Online ជាមួយជាកាតសមាជិករោងភាពយន្តលេជេន ពីម៉ាស៊ីន Kiosk ដោយមិនចាំបាច់ឈរតម្រង់ជួរ នៅ កន្លែងលក់សំបុត្រ។

ជំហានដំបូង ចុចលើប៉ូតុង Pick Up Your Ticket
ហើយ ចុចលើប៉ូតុង Booking Ref
រួចសូមបញ្ចូល Booking ID របស់អ្នក
បន្ទាប់មក Enter នេះ លោកអ្នកនឹងទទួលបានសំបុត្រកុនរបស់លោកអ្នកភ្លាមៗ។
- ខាងក្រោមនេះគឺជារបៀបទិញសំបុត្រកុនដោយខ្លួនឯងជាមួយជាកាតសមាជិករោងភាពយន្តលេជេន ពីម៉ាស៊ីន Kiosk

ជំហានទី១ ជ្រើសរើសរឿងដែលលោកអ្នកពេញចិត្ត រួចចុចលើប៊ូតុង Booking Now និងជ្រើសរើសម៉ោងចាក់បញ្ចាំង។
ជំហានទី២
ធ្វើការស្កេនកាតសមាជិកលេជេន បញ្ចូល
PIN
កូដដើម្បីពិនិត្យពិន្ទុក្នុងកាត
ជំហានទី៣ ជ្រើសរើសចំនួនសំបុត្រនិងកៅអីអង្គុយ
ហើយពិនិត្យមើលទឹកប្រាក់ដែលត្រូវបង់
ជំហានទី៤
ចុចលើប៊ូតុង Store Value
Card ធ្វើការស្កេនកាតសមាជិកលេជេន រួចបញ្ចូល PIN
កូដរបស់លោកអ្នកជាការស្រេច។
ងាយស្រួល និងមិនចាំបាច់រង់ចាំយូរ! ទិញសំបុត្រកុនរបស់អ្នកភ្លាមទៅ
Click Here to visit our official website: http://www.legend.com.kh/
អ្នកណាៗក៏ទៅលេជេនដែរ!!!