សូមណែនាំបុរសៗ បានស្គាល់កន្លែងដែលស្រីៗប្រាថ្នា ដឹងតែផ្គាប់ចិត្តបានមួយទំហឹងហើយ បុកល្ហុងរសជាតិឆ្ងាញ់ និងម្ហូបពិសេសៗ ដែលជាស្នាដៃស្រីស្អាត ម្ចាស់ហាងទាំង២នាក់បងប្អូននោះគឺ ហាងធូស៊ីស្ទ័រ បុកល្ហុង។



និយាយទៅសម្រាប់បុរសៗ គួរតែដឹងចិត្តនារីហើយ ភាគច្រើនគ្រឿងបុក គ្រឿងញាំ ជាចំណូលចិត្តរបស់គាត់ហើយ ចឹងនាំគាត់មកស្គាល់ហាង ធូស៊ីស្ទ័រ បទពិសោធន៍សិក្សារៀនសូត្រនៅប្រទេសថៃរយៈពេល៤ឆ្នាំពេញ បុកផ្អើកហាងតែម្តង ទុកចិត្តជាមួយរសជាតិធានាថាត្រូវចិត្តហ្មង ម្ហូបដែលល្បីប្រចាំហាងមានច្រើនមុខដូចជា ញាំត្រីសាមុន ក្ដាមថ្មពង ក្ដាមប្រៃ ខ្យងប៉ារ៉ាឆាអំបិលម្ទេស និងពិសេសមួយទៀតនោះ ដែលគេកំពុងតែពេញនិយមខ្លាំងគឺបុកល្ហុង រសជាតិបែបថៃ គឺថាឆ្ងាញ់ខ្លាំង។



មើលមុខម្ហូបបណ្តើរ ទាញទូរសព្ទតេណាត់ក្រាស់ ណាត់សង្សា មកសាកជុំគ្នាមកណា គឺថារសជាតិឆ្ងាញ់មិនអោយខកបំណងនោះទេ។ ហាងធូស៊ីស្ទ័រ បុកល្ហុង មានលក់ទាំងបាយព្រឹក ទាំងបាយថ្ងៃ ត្រង់រហូតដល់យប់តែម្ដង ព្រមទាំងមានសេកម្មដឹកដល់មុខផ្ទះទៀតណ៎ា តែប៉ុណ្ណេះលែងមានអ្វីជាកង្វល់ហើយចង់ញ៉ាំម្ហូបឆ្ងាញ់ សេវាកម្មល្ អហាងធូស៊ីស្ទ័រ បុកល្ហុង ហ្នឹងហើយរកណាទៀត៕






ហាង ធូស៊ីស្ទ័រ បុកល្ហុង
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ សឡា(៣៧១) សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
លេខទូសព្ទ៖ 089 388 885 / 096 388 8885
វីដេអូ៖