ដល់ដើមខែហើយតើ ចឹងបើមានគំរោងជួបជុំមិត្តភ័ក្រ្ត ឬក្រុមគ្រួសារបង្កើតនូវភាពស្និទ្ធស្នាល ហើយរកកន្លែងញាុំអ្វីដែលប្លែកនោះ យើងសូមណែនាំហាងមួយដែលមានមនុស្សមួយចំនួនធំបានស្គាល់រួចមកហើយ ឈ្មោះថា GREAT PAPAYA ដែលមានទីតាំងស្ថិតនៅម្តុំវិទ្យាល័យស៊ីសុវត្តិតែម្តង។




ហាង GREAT PAPAYA តែងតែមានមុខម្ហូបថ្មីជាប្រចាំមិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ ថែមទាំងប្លែកៗទៀតផង។ ដោយឡែកសំរាប់លើកនេះមិនមែនមានតែមួយមុខនោះទេគឺមានទាំងទឹកទាំងគោកតែម្តងហើយ។







មីទាញសរសៃធំរសជាតិថ្មី សសៃមីទាញធ្វើភ្លាមៗ ទាំងទស្សនីយភាពរបស់ចុងភៅដ៏ជំនាញមានភាពស្ទាត់ជំនាញ ហើយរសជាតិក៏មិនធម្មតាគឺថា ស្វិតល្អ បូកជាមួយនឹងស៊ុខគោដែលរំងាស់ភាពក្លិនឈ្ងុយពីក្នុងឆ្នាំងធ្វើអោយលេចចេញជាមីខគោសរសៃធំមួយចាន យ៉ាងឆ្ងាញ់ពិសារ ។


អូភ្លេច! ប្រាប់មួយទៀត បើស្ថិតក្នុងបរិយាកាសជួបជុំមិត្តភ័ក្រ្ត ឬក្រុមគ្រួសារនោះ ក្នុងហាង GREAT PAPAYA ក៏មានម្ហូបជាច្រើនមុខទៀតដែលល្បីប្រចាំហាងដូចជា៖ ស៊ុប បុកល្ហុង គាវ សាច់អាំង គ្រឿងសមុទ្រ អាំង និងគ្រឿងក្លែមគ្រប់មុខផងដែរ។

ហាង GREAT PAPAYA
ទូរស័ព្ទ៖ 077 31 41 91 / 093 777 875
ទីតាំង៖ ស្ថិតនៅម្តុំសាលាវិទ្យាល័យស៊ីសុវត្តិ លើផ្លូវប៉ាស្ទ័រ កែងផ្លូវ ១៧៤ ។ ចាប់បើកពីម៉ោង១០ព្រឹក ដល់ម៉ោង៤ភ្លឺ។
វីដេអូ