Monthly Archives: November, 2017

មានត្រឹម7.90$ ញ៉ាំ Pizza លំហែកាយបន្ធូរអារម្មណ៍ពីជាន់ទី១៣

លោកអ្នកច្បាស់ជាធ្លាប់បានញាុំភីស្សាច្រើនមកហើយ តែលោកអ្នកមិនដែលចាប់អារម្មណ៍ទេថា មានហាង១កន្លែងក្នុងរាជធានីភ្នំពេញយើងដែលមានលក់ភីស្សាលើដំបូលអាគារជាន់ទី១៣ ដែលធ្វើអោយលោកអ្នកអាចគយគន់់ទេសភាពនៃទីក្រុងភ្នំពេញបានយ៉ាងស្រស់ស្អាត។ ជាការពិតណាស់ ហាង MOON Pizza Bar គឺជាហាងដំបូងគេហើយដែលបើកដំណើរការលក់ភីស្សារបស់ខ្លួនលើដំបូលអាគារ​ នៃសណ្ឋាគារអេសិនស៍ (Essence Hotel & Apartments) ទាំងបរិយាកាសល្អ ទាំងស្អាត ហើយបានគយគន់ទេសភាពយ៉ាងស្រស់ស្អាតពីលើដំបូលអាគារជាន់ទី១៣ មិនតែប៉ុណ្ណោះ បើនិយាយពីតម្លៃវិញលោកអ្នកកាន់លុយត្រឹម7.90$ អាចញាុំភីហ្សាយ៉ាងឆ្ងាញ់ក្តៅៗ ចេញពីឡដុតអុសបានជាច្រើនប្រភេទ ថែមទៀតផង។ ប៉ុន្តែបើអ្នកទៅញ៉ាំចំថ្ងៃ ច័ន្ទ ដល់ ថ្ងៃសុក្រ វិញសម្រាប់ Pizza...

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

១-​បុរស​អា​មេ​រិ​ក​កែ​សម្រស់​ឲ្យ​ដូច​នាង​ប្រ៊ី​ត​នី ស្ពៀ​រ លោក​Bryan Ray ជនជាតិ​អា​មេ​រិ​ក អាយុ​៣១​ឆ្នាំ​ពេញចិត្ត​នាង​ប្រ៊ី​ត​នី ស្ពៀ​រ តារាចម្រៀង​នៅ​លើ​ពិភពលោក រហូត​ធ្វើ​ឲ្យ​រូបគេ​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន​កែ​សម្រស់​ឲ្យ​ដូច​នាង។ ២-​ពស់​ស៊ី​ពស់​នៅ​អូស្ត្រាលី អ្នកចម្ការ​អូស្ត្រាលី​ក្នុង​រដ្ឋ​វិច​តូ​រី​យ៉ា នៅ​ភាគ​ខាងកើត​ឆៀង​ខាងជើង​បានឃើញ​ពស់​ស៊ី​ពស់​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ។ ៣-​ស្លាប់​ក្នុង​អាង​ទឹក​ព្រោះ​ភ្លើង​ឆេះ​ព្រៃ បុរស​ស្ត្រី​ចំណាស់​ជនជាតិ​អា​មេ​រិ​ក​ចំនួន​២​នាក់​បាន​ស្លាប់​នៅ​ក្នុង​អាង​ទឹក​ដោយសារ​ភ្លើង​ឆេះ​ព្រៃ នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា​តម្រូវ​ឲ្យ​អ្នក​ស្លាប់​កើន​ជាង​៤០​នាក់ ។ ៤-​បុរស​ឥណ្ឌា​លង់​ទឹកលូ​បណ្ដាល​ឲ្យ​ស្លាប់ បុរស​ឥណ្ឌា​ម្នាក់​អង្គុយ​នៅ​មាត់​លូ​ទឹក​ស្អុយ ប៉ុន្តែ​រអិល​ធ្លាក់ទឹក​បណ្ដាល​ឲ្យ​ស្លាប់ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ ៥-​ផ្ទៃមេឃ​ក្រុង​ឡុ​ង​ដ៍​ប្រែជា​ពណ៌​លឿង ផ្ទៃមេឃ​នៅ​ពីលើ​ក្រង​ឡុ​ង​ដ៍​បាន​ប្រែជា​ពណ៌​លឿង កាលពី​ថ្ងៃ​ទី​១៦ តុលា ២០១៧​វា​ជា​បាតុភូត​ព្យុះ​មួយ​នាំ​យក​ខ្សាច់​ពី​វាល​ខ្សាច់​សាហា​រ៉ា​ទៅ​ចក្រភព​អង់គ្លេស ។ ៦-​អា​មេ​រិ​ក​នៅ​បើកឱកាស​ចរចា​ជាមួយ​កូរ៉េ​ខាងជើង សហរដ្ឋអាមេរិក​នៅ​តែ​បើកឱកាស​ចរចា​ជាមួយ​កូរ៉េ​ខាងជើង​ក្រោយ​ពី​កូរ៉េ​ខាងជើង​គំរាម​ថា​សង្គ្រាម​នុយក្លេអ៊ែរ​ជាមួយ​អា​មេ​រិ​ក​អាច​នឹង​ផ្ទុះ​នៅ​គ្រប់ពេល ។ ៧-​រត់ប្រណាំង​បណ្ដាល​ឲ្យ​លេច​ពង បុរស​រត់​ម៉ា​រ៉ា​តុង​ម្នាក់​ភ្លាត់ស្នៀត​បណ្ដាល​ឲ្យ​លេច​ពង​នៅ​កណ្ដាលវាល ខណៈ​ពេល​កំពុង​ព្យាយាម​រត់​ដល់​ខ្សែ​ទី ។ ៨-​ទារក​ទើប​កើត​លើក​ដំបូង​មាន​ទម្ងន់​ដល់​ទៅ​៧​គីឡូក្រាម​នៅ​វៀតណាម ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​សម្រាល​ទារក​ម្នាក់​មាន​ទម្ងន់​៧,១​គីឡូក្រាម ចាត់​ទុក​ថា​ជា​ទារក​លើក​ដំបូង​មាន​ទម្ងន់​ច្រើន​បំផុត​ក្នុង​អា​ស៊ី...

អ្នកគាំទ្រ​មិន​ចង់ឱ្យ​សុគន្ធ នី​សា បោះបង់​អាជីព​ចម្រៀង

រាជធានី​ភ្នំពេញ ៖ ដំណឹង​រៀប​មង្គលការ​របស់​តារាចម្រៀង​សុគន្ធ នី​សា បង្ហាញ​ថា​នឹង​កើតឡើង​នៅ​ដើមខែ​ធ្នូ ២០១៧ ។ ស្រប​នឹង​ដំណឹង​នេះ​អ្នកគាំទ្រ​របស់​នី​សា​មិន​ចង់ឱ្យ​នាង​បោះបង់​ទេ គឺ​ចង់ឱ្យ​នាង​បន្ត​អាជីព​សិល្បៈ​ជាង​ងាក​ទៅ​តាម​ស្វាមី ។ តារាចម្រៀង​សុគន្ធ នី​សា ធ្លាប់​បាន​បញ្ជាក់​ថា «​គូ​ដណ្តឹង​របស់ខ្ញុំ​មិនមែន​ជា​ឪពុក​កុមារី​ណូ ឈួ​ស៊ីវ​ហេង ហើយ​ក៏​មិនមែន​ជា​មន្ត្រី​ធំ​នៅ​ក្រសួងមហាផ្ទៃ​ដែរ​» ។ ដំណឹង​នេះ​ត្រូវ​មហាជន​ទូទៅ​កំពុង​មាន​ច​ម្ង​ល់​ថា «​តើ​អ្នក​ណា​ជា​កូនកំលោះ​របស់​សុគន្ធ នី​សា ? ដោយ​កន្លង​មក​តារាចម្រៀង​រូប​នេះ​គ្រាន់តែ​បញ្ជាក់​ថា «​គូ​ដណ្តឹង​ខ្ញុំ​ជា​មនុស្ស​សាមញ្ញ​ធម្មតា​»។ ប៉ុន្តែ ទោះជា​សុគន្ធ...

ទីបំផុតសុ​បិ​ន្ត​អាក្រក់​ដែល​តាម​យាយី វ៉ា​ន់ នី​ឡា ត្រូវ​បាន​បញ្ចប់​ហើយ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ផលិតកម្ម​ភ្លេង​រី​ខ​ត កញ្ញា​វ៉ា​ន់ នី​ឡា បាន​ប្រកាស​បើកមុខ​របរ​លើក​ដំបូង បន្ទាប់​ពី​បញ្ចប់រឿង​ក្តី​ជាមួយ​អតីត​គូស្នេហ៍​ដែល​បញ្ចេញ​រូប​អាក្រាត​របស់​នាង ។ មុខ​ជំនួញ​ដែល​វ៉ា​ន់ នី​ឡា គ្រោង​នឹង​ដំណើរការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ គឺជា​ហាង​ផឹកស៊ី នៅ​ផ្សារ​កុងតឺន័រ ម្តុំ​ផ្សារ​ទួល​សង្កែ​ថ្មី ដាក់​ឈ្មោះ​ថា «Vanila Pub» ។ តារាចម្រៀង​វ៉ា​ន់ នី​ឡា ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ការ​បើកមុខ​ជំនួញ​លើក​ដំបូង​របស់​នាង​នា​ពេល​នេះ​គឺជា​ការ​បោះទុន​តែ​ម្នាក់ឯង​ប៉ុណ្ណោះ គ្មាន​ដៃគូ​ភាគហ៊ុន​ណាមួយ​ឡើយ​។ ការ​សម្រេច​បើក​ការ​រកស៊ី​នៅ​ទីតាំង​នោះ​ដោយសារ​នាង​មើលឃើញ​អាជីវកម្ម​មួយ​នេះ​អាច​មាន​ផល​ចំណេញ​ច្រើន...

តារា​សម្តែង​អម្ពរ ទេវី​ត្រៀម​មក​ស្រុក​ខ្មែរ ដើម្បី​ថត​ខ្សែភាពយន្ត​ជា​លើក​ទី​ពីរ

រាជធានីភ្នំពេញ ៖ តារា​សម្តែង​ដែល​មាន​ភាព​ល្បីល្បាញ​បំផុត​ក្នុង​ពិភព​ខ្សែភាពយន្ត​ខ្មែរ​នា​ទស្ស​វត្ស​ឆ្នាំ​៨០​និង​៩០ អ្នក​នាង អម្ពរ ទេវី ត្រៀម​នឹង​វិល​មក​កាន់​ប្រទេស​កម្ពុជា​ជា​ថ្មី ដើម្បី​ចូលរួម​ថត​ខ្សែភាពយន្ត​ជា​លើក​ទី​ពីរ បន្ទាប់​ពី​អ្នក​នាង​ធ្លាប់​មក​ថត​លើក​ទី​មួយ តាម​ការ​ស្នើ​សុំ​ពី​អ្នកស្រី​ពាន់ ភួង បុ​ប្ឋា កាលពី​អំឡុង​ចុងឆ្នាំ​២០១៦ កន្លង​ទៅ ។ យោង​តាម​មិត្តភក្តិ​ជិត​ស្និត​ផ្ទាល់​អ្នក​នាង អម្ពរ ទេវី នៅ​សហរដ្ឋអាមេរិក​បាន​បង្ហើប​ប្រាប់ ថា បើ​មិន​មានការ​ប្រែប្រួល​អ្វី​ទេ​នោះ​អ្នក​នាង អម្ពរ ទេវី នឹង​មក​ស្រុក​ខ្មែរ​ជា​ថ្មី ដើម្បី​ចូលរួម​ថត​ខ្សែភាពយន្ត​ជា​លើក​ទី​ពីរ...

សម្រេចបញ្ជូនទៅថៃយប់នេះ ខណៈកំពុងធ្វើទុក្ខខ្លាំងហើយ​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​នៅវេលាម៉ោង០៨យប់ថ្ងៃទី​១៥ វិច្ឆិកា នេះ អ្នក​នាង​ប៉េងប៉ោង ​នឹង​​បញ្ជូន​ឪពុករបស់​​ខ្លួន ​​គឺលោក​វីតាមីន​សេ ​ទៅកាន់ប្រទេស​ថៃ ទន្ទឹម​​នឹង​អ្នកនាង ក៏​កំពុងពិចារណា​ទៅលើប្រទេស​ចំនួន​៣ផងដែរ​ ។ សេចក្តីរាយការណ៍បន្តថា ការ​សម្រេច​ចិត្ត​យ៉ាងទាន់ហន់នេះ គឺក្រោយពេលលោកឪពុក​ បាន​និង​កំពុង​ធ្វើទុក្ខខ្លាំង គឺមានអាការៈ​គ្រុនក្តៅឡើងជាង​៤០​អង្សារ ទើប​​​មិន​អាច​ទុក​យូរ​​បាន ។ ទោះបីជាយ៉ាងណា​ ការ​សម្រេច​ចិត្ត​របស់អ្នកនាងប៉េងប៉ោង​ ដែល​បញ្ជូនទៅកាន់​ប្រទេសថៃ​នេះ ​គឺនៅ​រង់ចាំ​មើល​លោកគ្រូ​ពេទ្យនៅទីនោះថា ...

ធ្លាប់បានទៅសាក ដំឡូងបំពង​ក្រឡុក ៣រសជាតិ ពីSteam Foodហើយឬនៅ?

សម្រាប់លោកអ្នកដែលចូលចិត្តអាហារសម្រន់លក្ខណៈបំពងស្រួយៗនោះ ពិតជាមិនពិបាករកនោះទេព្រោះអី Admin ស្គាល់ហាងមួយកន្លែងដែល អាចនិយាយបានថាពិតជាពូកែខាងឆ្នៃម្ហូបបំពងច្រើនប្រភេទ។​ ហាង Steam Food លោកអ្នកបានស្គាល់រួចមកហើយ ដែលជានិច្ចជាកាលគាត់តែងតែរិះរកនូវ អាហារសម្រន់ជាច្រើនបែប និងមានរសជាតិ ប្លែកៗពីគ្នា​ ជាលក្ខណៈប្រភេទបំពង ដូចជា៖ សាច់ជ្រូកបំពង គ្រឿងសមុទ្របំពង ផ្សេងៗ ហើយថ្មីៗនេះដែរ ម្ចាស់ហាងរូបនេះនៅតែបន្តឆ្នៃម្ហូបថ្មីបន្ថែមទៀត គឺដំឡូងបំពង សាច់មាន់បំពង ប្រហិតបំពង ដែលក្រឡុកផ្សំគ្រឿងយ៉ាងពិសេសឈ្ងុយប្លែកជាមួយទឹកជ្រលក់៣រសជាតិញាុំជាប់មាត់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះ! ពីហាង...

ព្រឹកស្អែក មុនចេញទៅធ្វើការ កុំភ្លេចបាយស្រូប៥កន្លែងនេះ!

អាហារពេលព្រឹក គឺពិតជាអាហារ ដែលមានសារៈសំខាន់ខ្លាំងណាស់ ការញាុំអាហារពេលព្រឹកធ្វើអោយយើងមានថាមពលពេញមួយថ្ងៃ  ហើយជារៀងរាល់ថ្ងៃយើងសង្កេតឃើញថាប្រជាជនខ្មែរយើង តែងតែស្វែងរកន្លែងស្រស់ស្រូបអារពេលព្រឹកមុននិងចេញទៅធ្វើការងារ ឬចេញទៅប្រកបរបរផ្សេងៗ ដូចនេះដែរ យើងសូមណែនាំហាងអាហារពេលព្រឹក ៥កន្លែងនេះ ។ ១.ហាង បាយអូនអ៊ូក យុវវ័យចូលចិត្តញ៉ាំ បាយអូនអ៊ូក ណាស់ព្រោះតែបាយនេះមានរសជាតិឆ្ងាញ់ មានអនាម័យ និងជាពិសេសនោះគឺ ងាយស្រួលមែនទែន សម្រាប់សិស្សានុសិស្ស បុគ្គលិកក្រុមហ៊ុន ឬអ្នកដែលមមាញឹកនឹងការងារខ្លាំង មិនមានពេលមកហាងផ្ទាល់នោះ ប្រាកដណាស់ថាពួកគេពេញចិត្តស្តូកមិនខាន ព្រោះតែប្រអប់ច្រកបាយអូនអ៊ូក ស្អាត...

អ៊េម​ហ្មង! ១ចង្កាក់១៥០០៛ៗ រើសបានតាមចិត្ត

រាល់ពេលល្ងាចឡើង គឺពេលវេលាមួយដែលលោកអ្នកសម្រាកពីការងារ ឬការសិក្សារ ហើយក៏ជាពេលមួយដែលលោកអ្នកកំពុងស្វែងរកកន្លែងញាុំអី អោយប្លែកមាត់ហើយមានតម្លៃធូថ្លៃហើយមែនទេ? នេះនែ៎ ១ចង្កាក់ត្រឹមតែ១៥០០៛ ហើយស្រួលរកទៀតនៅម្តុំសាលាវ៉ាន់ដានេះឯង។ លោកអ្នកប្រាដកជាធ្លាប់ដឹងហើយថានៅម្តុំសាលាវ៉ាន់ដា សំបូរទៅដោយហាងអាហារជាច្រើន ថ្ងៃនេះដែរយើងសូមបង្ហាញហាងមួយ​ដែល​ល្បី​ឈ្មោះ​ជាង​គេ​ ខាង​ច្នៃមុខម្ហូបប្លែក ​មិន​តែ​ប៉ុណោ្ណះ​មាន​តម្លៃ​សមរម្យ​ហើយ​រសជាតិ​ជា​ឆ្ងាញ់​ជាប់​មាត់​ថែមទៀតផងគឺ ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំុ។ កន្លងមកយើងក៏ធ្លាប់បង្ហាញលោកអ្នកម្តងមកហើយដែរ អំពីហាងមួយកន្លែងនេះ ហើយថ្មីៗនេះកាន់តែប្លែកជាងមុនទៅទៀត​នោះដោយម្ចាស់ហាងរូបនេះបន្ថែមដាក់លក់សុទ្ធតែ គ្រឿងសមុទ្រអាំង សាច់អាំង  ប្រហិតអាំង តម្លៃត្រឹម១ចង្កាក់១៥០០៛ អាំងឈ្ងុយពេញហាងតែម្តង បូករួមទាំងទឹកដៃនិងរូបមន្តធ្វើទឹកជ្រលក់យ៉ាងឆ្ងាញ់ប្រចាំហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំុ នេះគឺជឿជាក់ណាស់ថាមិនធ្វើអោយលោកអ្នកខកចិត្តនោះឡើយ។ ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំ ទូរស័ព្ទ៖ 010...

នេះៗ មកដល់ហើយ ហ្វេនៗ DC​!

សូមណែនាំកែវទឹក៦ជ្រុងយ៉ាងស្រស់ស្អាត​របស់​ DC - Justice League ​(3D) ដែលមានរូបតួអង្គធំៗ៦នាក់នៅលើកែវតែមួយ​ ​គឺតួអង្គ Cyborg, Wonder Woman, Batman, Aquaman, The Flash និងចុងក្រោយគឺ Superman នៅលើកែវតែមួយ តម្លៃគឺសមរម្យ និងមានជាឈុតថែមទៀតផង។ ចាំកាលទៀត​ ហ្វេនៗ DC ? បើចង់បាន...

ចាំអីទៀត! ពិព័រណ៌ម្ហូបអាហារ តម្លៃជួលតូបតែ១៥ដុល្លារ ប៉ុណ្ណោះ

កម្មវិធី “កៀនស្វាយសប្បុរសធម៌” នឹងរៀបចំរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុននេះ​ ដែលមានទីតាំងក្នុងគម្រោងកៀនស្វាយផ្លាហ្សា តាមបណ្តោយផ្លូវ​ជាតិលេខ ១ ភូមិធំ សង្កាត់កៀនស្វាយ ខណ្ឌភូមិធំ ខេត្តកណ្តាល។ កម្មវិធីនេះនឹងទាក់ទាញមនុស្សរាប់ពាន់អ្នកមកចូលទស្សនា និងបង្កើតសកម្មភាព មនុស្សធម៌តាមរយៈការចូលរួមរត់ម៉ារ៉ាតុនចំនួន១០០០នាក់ ការបង្ហាញអាហារឆ្ងាញ់ៗ និងការប្រគុំតន្រ្តីផ្សេងៗ ហេតុដូច្នេះហើយដើម្បីបង្កលក្ខណៈងាយស្រូលដល់ម្ចាស់អាជីវកម្មទទួលបានប្រាក់ចំនេញផង និង ចូលរួមចំណែកមនុស្សធម៌ផង អ្នករៀបចំកម្មវិធីនឹងរៀបចំស្តង់អាហារចំនួន...

នេះៗ មកដល់ហើយ ហ្វេនៗ DC​!

សូមណែនាំកែវទឹក៦ជ្រុងយ៉ាងស្រស់ស្អាត​របស់​ DC - Justice League ​(3D) ដែលមានរូបតួអង្គធំៗ៦នាក់នៅលើកែវតែមួយ​ ​គឺតួអង្គ Cyborg, Wonder Woman, Batman, Aquaman, The Flash និងចុងក្រោយគឺ Superman នៅលើកែវតែមួយ តម្លៃគឺសមរម្យ និងមានជាឈុតថែមទៀតផង។ ចាំកាលទៀត​ ហ្វេនៗ DC ? បើចង់បាន...

Most Read