សម្រាប់លោកអ្នកដែលចូលចិត្តអាហារសម្រន់លក្ខណៈបំពងស្រួយៗនោះ ពិតជាមិនពិបាករកនោះទេព្រោះអី Admin ស្គាល់ហាងមួយកន្លែងដែល អាចនិយាយបានថាពិតជាពូកែខាងឆ្នៃម្ហូបបំពងច្រើនប្រភេទ។




ហាង Steam Food លោកអ្នកបានស្គាល់រួចមកហើយ ដែលជានិច្ចជាកាលគាត់តែងតែរិះរកនូវ អាហារសម្រន់ជាច្រើនបែប និងមានរសជាតិ ប្លែកៗពីគ្នា ជាលក្ខណៈប្រភេទបំពង ដូចជា៖ សាច់ជ្រូកបំពង គ្រឿងសមុទ្របំពង ផ្សេងៗ ហើយថ្មីៗនេះដែរ ម្ចាស់ហាងរូបនេះនៅតែបន្តឆ្នៃម្ហូបថ្មីបន្ថែមទៀត គឺដំឡូងបំពង សាច់មាន់បំពង ប្រហិតបំពង ដែលក្រឡុកផ្សំគ្រឿងយ៉ាងពិសេសឈ្ងុយប្លែកជាមួយទឹកជ្រលក់៣រសជាតិញាុំជាប់មាត់តែម្តង។




មិនត្រឹមតែប៉ុណ្ណោះ! ពីហាង Dim Sum Steam Food ក៏មានប្រូមូសិនពិសេស ញាុំអស់ 30$ និងទទួលបានសូកូឡាកែវធំ១កែវ! ក្រៅពីនោះក៏មានមុខម្ហូបថ្មីៗ ជាច្រើនទៀតដែលទើបតែចាប់ចេញលក់ ហើយមុខម្ហូបទាំងនោះសុទ្ធតែកំពុងពេញនិយមខ្លាំង នេះក៏ព្រោះតែតម្លៃ និងរសជាតិរបស់វាផងដែរ។




ហាង Dim Sum Steam Food
Tel៖ 012 44 77 10 | 070 24 83 44
ទីតាំង៖ ផ្ទះលេខ 140C, ផ្លូវលេខ ២៥៣, សង្កាត់ទឹកល្អក់1, ខ័ណ្ឌទួលគោក ជិតសាលាសន្ធរម៉ុក (ផ្លូវចុះពីទល់មុខសាលាតិកណូ មករកសាលាវិទ្យាល័យសន្ធរម៉ុក ហាងជាប់នឹងសាលាខ្មែរជំនាន់ថ្មី)
វីដេអូ