រាល់ពេលល្ងាចឡើង គឺពេលវេលាមួយដែលលោកអ្នកសម្រាកពីការងារ ឬការសិក្សារ ហើយក៏ជាពេលមួយដែលលោកអ្នកកំពុងស្វែងរកកន្លែងញាុំអី អោយប្លែកមាត់ហើយមានតម្លៃធូថ្លៃហើយមែនទេ? នេះនែ៎ ១ចង្កាក់ត្រឹមតែ១៥០០៛ ហើយស្រួលរកទៀតនៅម្តុំសាលាវ៉ាន់ដានេះឯង។




លោកអ្នកប្រាដកជាធ្លាប់ដឹងហើយថានៅម្តុំសាលាវ៉ាន់ដា សំបូរទៅដោយហាងអាហារជាច្រើន ថ្ងៃនេះដែរយើងសូមបង្ហាញហាងមួយដែលល្បីឈ្មោះជាងគេ ខាងច្នៃមុខម្ហូបប្លែក មិនតែប៉ុណោ្ណះមានតម្លៃសមរម្យហើយរសជាតិជាឆ្ងាញ់ជាប់មាត់ថែមទៀតផងគឺ ហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំុ។




កន្លងមកយើងក៏ធ្លាប់បង្ហាញលោកអ្នកម្តងមកហើយដែរ អំពីហាងមួយកន្លែងនេះ ហើយថ្មីៗនេះកាន់តែប្លែកជាងមុនទៅទៀតនោះដោយម្ចាស់ហាងរូបនេះបន្ថែមដាក់លក់សុទ្ធតែ គ្រឿងសមុទ្រអាំង សាច់អាំង ប្រហិតអាំង តម្លៃត្រឹម១ចង្កាក់១៥០០៛ អាំងឈ្ងុយពេញហាងតែម្តង បូករួមទាំងទឹកដៃនិងរូបមន្តធ្វើទឹកជ្រលក់យ៉ាងឆ្ងាញ់ប្រចាំហាង តៅហ៊ូអាំងពួកម៉ាកខ្ញុំុ នេះគឺជឿជាក់ណាស់ថាមិនធ្វើអោយលោកអ្នកខកចិត្តនោះឡើយ។





វីដេអូ