
លោកអ្នកច្បាស់ជាធ្លាប់បានញាុំភីស្សាច្រើនមកហើយ តែលោកអ្នកមិនដែលចាប់អារម្មណ៍ទេថា មានហាង១កន្លែងក្នុងរាជធានីភ្នំពេញយើងដែលមានលក់ភីស្សាលើដំបូលអាគារជាន់ទី១៣ ដែលធ្វើអោយលោកអ្នកអាចគយគន់់ទេសភាពនៃទីក្រុងភ្នំពេញបានយ៉ាងស្រស់ស្អាត។




ជាការពិតណាស់ ហាង MOON Pizza Bar គឺជាហាងដំបូងគេហើយដែលបើកដំណើរការលក់ភីស្សារបស់ខ្លួនលើដំបូលអាគារ នៃសណ្ឋាគារអេសិនស៍ (Essence Hotel & Apartments) ទាំងបរិយាកាសល្អ ទាំងស្អាត ហើយបានគយគន់ទេសភាពយ៉ាងស្រស់ស្អាតពីលើដំបូលអាគារជាន់ទី១៣ មិនតែប៉ុណ្ណោះ បើនិយាយពីតម្លៃវិញលោកអ្នកកាន់លុយត្រឹម7.90$ អាចញាុំភីហ្សាយ៉ាងឆ្ងាញ់ក្តៅៗ ចេញពីឡដុតអុសបានជាច្រើនប្រភេទ ថែមទៀតផង។


ប៉ុន្តែបើអ្នកទៅញ៉ាំចំថ្ងៃ ច័ន្ទ ដល់ ថ្ងៃសុក្រ វិញសម្រាប់ Pizza ទិញ១ ថែម១ ពិតជាពិសេសមែនទែន ហើយហាងលើអាកាសមួយនេះ មិនត្រឹមតែមានភីស្សាដុតអុសដ៏ឆ្ញាញ់ពិសារនោះទេ គឺមានជាអាហារបែបខ្មែរ, ចិន, អ៊ឺរ៉ុប និងមុខម្ហូបផ្សេងៗជាច្រើនទៀត ដែលមានតម្លៃសមរម្យចាប់ពី $2.0 ដល់ $7.90 ប៉ុណ្ណោះនៅចាំអីទៀត។ សម្រាប់អតិថិជនដែលមាន បំណងចង់រៀបចំកម្មវិធីជប់លៀង ខួបកំណើត និងការជួបជុំលក្ខណៈពិសេសៗជាមួយក្រុមការងារផ្សេងៗ ហាង Moon Pizza Bar ក៏មានរៀបចំជូនផងដែរ។




ហាង MOON Pizza Bar
Tel៖ 023 9999 39
ទីតាំង៖ ជាន់ទី 13 នៃ Essence Hotel & Apartments ផ្លូវលេខ 200 សង្កាត់បឹងរាំង ខណ្ឌដូនពេញ
បើកលក់ពីម៉ោង 4 ល្ងាចដល់ 10:30នាទីយប់
តាមដាន Facebook Page: Moon Pizza Bar ដើម្បីដឹងពីការបញ្ចុះតម្លៃផ្សេងៗទៀត
វីដេអូ