Saturday, April 27, 2024
spot_img
More

    Latest Posts

    រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

    ១-​បុរស​អា​មេ​រិ​ក​កែ​សម្រស់​ឲ្យ​ដូច​នាង​ប្រ៊ី​ត​នី ស្ពៀ​រ
    លោក​Bryan Ray ជនជាតិ​អា​មេ​រិ​ក អាយុ​៣១​ឆ្នាំ​ពេញចិត្ត​នាង​ប្រ៊ី​ត​នី ស្ពៀ​រ តារាចម្រៀង​នៅ​លើ​ពិភពលោក រហូត​ធ្វើ​ឲ្យ​រូបគេ​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន​កែ​សម្រស់​ឲ្យ​ដូច​នាង។

    ២-​ពស់​ស៊ី​ពស់​នៅ​អូស្ត្រាលី
    អ្នកចម្ការ​អូស្ត្រាលី​ក្នុង​រដ្ឋ​វិច​តូ​រី​យ៉ា នៅ​ភាគ​ខាងកើត​ឆៀង​ខាងជើង​បានឃើញ​ពស់​ស៊ី​ពស់​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ។

    ៣-​ស្លាប់​ក្នុង​អាង​ទឹក​ព្រោះ​ភ្លើង​ឆេះ​ព្រៃ
    បុរស​ស្ត្រី​ចំណាស់​ជនជាតិ​អា​មេ​រិ​ក​ចំនួន​២​នាក់​បាន​ស្លាប់​នៅ​ក្នុង​អាង​ទឹក​ដោយសារ​ភ្លើង​ឆេះ​ព្រៃ នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា​តម្រូវ​ឲ្យ​អ្នក​ស្លាប់​កើន​ជាង​៤០​នាក់ ។

    ៤-​បុរស​ឥណ្ឌា​លង់​ទឹកលូ​បណ្ដាល​ឲ្យ​ស្លាប់
    បុរស​ឥណ្ឌា​ម្នាក់​អង្គុយ​នៅ​មាត់​លូ​ទឹក​ស្អុយ ប៉ុន្តែ​រអិល​ធ្លាក់ទឹក​បណ្ដាល​ឲ្យ​ស្លាប់ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

    ៥-​ផ្ទៃមេឃ​ក្រុង​ឡុ​ង​ដ៍​ប្រែជា​ពណ៌​លឿង
    ផ្ទៃមេឃ​នៅ​ពីលើ​ក្រង​ឡុ​ង​ដ៍​បាន​ប្រែជា​ពណ៌​លឿង កាលពី​ថ្ងៃ​ទី​១៦ តុលា ២០១៧​វា​ជា​បាតុភូត​ព្យុះ​មួយ​នាំ​យក​ខ្សាច់​ពី​វាល​ខ្សាច់​សាហា​រ៉ា​ទៅ​ចក្រភព​អង់គ្លេស ។

    ៦-​អា​មេ​រិ​ក​នៅ​បើកឱកាស​ចរចា​ជាមួយ​កូរ៉េ​ខាងជើង
    សហរដ្ឋអាមេរិក​នៅ​តែ​បើកឱកាស​ចរចា​ជាមួយ​កូរ៉េ​ខាងជើង​ក្រោយ​ពី​កូរ៉េ​ខាងជើង​គំរាម​ថា​សង្គ្រាម​នុយក្លេអ៊ែរ​ជាមួយ​អា​មេ​រិ​ក​អាច​នឹង​ផ្ទុះ​នៅ​គ្រប់ពេល ។

    ៧-​រត់ប្រណាំង​បណ្ដាល​ឲ្យ​លេច​ពង
    បុរស​រត់​ម៉ា​រ៉ា​តុង​ម្នាក់​ភ្លាត់ស្នៀត​បណ្ដាល​ឲ្យ​លេច​ពង​នៅ​កណ្ដាលវាល ខណៈ​ពេល​កំពុង​ព្យាយាម​រត់​ដល់​ខ្សែ​ទី ។

    ៨-​ទារក​ទើប​កើត​លើក​ដំបូង​មាន​ទម្ងន់​ដល់​ទៅ​៧​គីឡូក្រាម​នៅ​វៀតណាម
    ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​សម្រាល​ទារក​ម្នាក់​មាន​ទម្ងន់​៧,១​គីឡូក្រាម ចាត់​ទុក​ថា​ជា​ទារក​លើក​ដំបូង​មាន​ទម្ងន់​ច្រើន​បំផុត​ក្នុង​អា​ស៊ី ។

    ៩-​បុរស​សិង្ហ​បុរី​ម្នាក់​វាយ​ជន​រង​គ្រោះ​របួសធ្ងន់ អាច​ជាប់គុក​១០​ឆ្នាំ
    ប៉ូលិស​សិង្ហ​បុរី​ចាប់ខ្លួន​បុរស​អាយុ​២​ឆ្នាំ​ម្នាក់​ដែល​វាយដំ​បុរស​ម្នាក់​ឲ្យ​របួសធ្ងន់​នៅ​ក្នុង​ហាង «​ហ្គោ​ល​ដេ​ន​ម៉ា​យ​»​ប្រសិនបើ​តុលាការ​សម្រេច​ថា​មាន​កំហុស​ពិត​អាច​ជាប់គុក​១០​ឆ្នាំ ។

    ១០-​ស្ថានីយ​អវកាស Tiangong-1​បាត់បង់​ការ​គ្រប់គ្រង
    ស្ថានីយ​អវកាស Tiangong-1 របស់​ចិន​អាច​ធ្លាក់​មក​លើ​ផែនដី​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ ព្រោះ​ចិន​បាត់​ការ​ទាក់ទង​ជាមួយ​ផ្កាយ​រណប ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.