Friday, April 19, 2024
spot_img
More

    Latest Posts

    តារា​សម្តែង​អម្ពរ ទេវី​ត្រៀម​មក​ស្រុក​ខ្មែរ ដើម្បី​ថត​ខ្សែភាពយន្ត​ជា​លើក​ទី​ពីរ

    រាជធានីភ្នំពេញ ៖ តារា​សម្តែង​ដែល​មាន​ភាព​ល្បីល្បាញ​បំផុត​ក្នុង​ពិភព​ខ្សែភាពយន្ត​ខ្មែរ​នា​ទស្ស​វត្ស​ឆ្នាំ​៨០​និង​៩០ អ្នក​នាង អម្ពរ ទេវី ត្រៀម​នឹង​វិល​មក​កាន់​ប្រទេស​កម្ពុជា​ជា​ថ្មី ដើម្បី​ចូលរួម​ថត​ខ្សែភាពយន្ត​ជា​លើក​ទី​ពីរ បន្ទាប់​ពី​អ្នក​នាង​ធ្លាប់​មក​ថត​លើក​ទី​មួយ តាម​ការ​ស្នើ​សុំ​ពី​អ្នកស្រី​ពាន់ ភួង បុ​ប្ឋា កាលពី​អំឡុង​ចុងឆ្នាំ​២០១៦ កន្លង​ទៅ ។

    យោង​តាម​មិត្តភក្តិ​ជិត​ស្និត​ផ្ទាល់​អ្នក​នាង អម្ពរ ទេវី នៅ​សហរដ្ឋអាមេរិក​បាន​បង្ហើប​ប្រាប់ ថា បើ​មិន​មានការ​ប្រែប្រួល​អ្វី​ទេ​នោះ​អ្នក​នាង អម្ពរ ទេវី នឹង​មក​ស្រុក​ខ្មែរ​ជា​ថ្មី ដើម្បី​ចូលរួម​ថត​ខ្សែភាពយន្ត​ជា​លើក​ទី​ពីរ ។ អ្នក​នាង អម្ពរ ទេវី នឹង​ទៅ​កាន់​ប្រទេស​កម្ពុជា​នៅ​ដើមឆ្នាំ​ក្រោយ​នេះ តប​ការ​ស្នើ​សុំ​ឲ្យ​ចូលរួម​ថត​ខ្សែភាពយន្ត​ភាគ​រឿង កាកី​ថ្មី ឲ្យ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ។ ខ្សែភាពយន្ត​ដែល​អ្នក​នាង​ត្រូវ​ថត​នេះ​ជា​ខ្សែភាពយន្ត​ភាគ​ខុស​ពី​លើក​មុន ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី របស់​ផលិតកម្ម​ថោ​ន ។ ប្រភព​ដដែល​បន្ថែម​ថា ការ​វិល​មក​កាន់​ស្រុក​ខ្មែរ​នា​ពេល​នេះ​អ្នក​នាង អម្ពរ ទេវី និង​ចំណាយពេល​ប្រហែល​ជាមួយ​ខែ​ដើម្បី​ស្នាក់​នៅ​ស្រុក​កំណើត ជាមួយ​វត្ត​កូនប្រុស​ច្បង របស់​អ្នក​នាង​ដែល​ធ្លាប​មក​ជាមួយ​នាង​កាលពី​លើក​មុន ។

    ចំណែក​ស្វាមី និង​កូនស្រី មិន​មក​ជាមួយ​ឡើយ ដោយ​ត្រូវ​នៅ​មើល​ហាង​ដែល​អ្នក​នាង និង​ស្វាមី​ទើបតែ​បើក​ដំណើរការ​កាលពី​ពេល​ថ្មី​ៗ​នេះ ។ យ៉ាងណា​ក៏​ដោយ​ដំណឹង​ពី​ការ​វិល​មក​កាន់​ស្រុក​កំណើត​ដើម្បី​ថត​ខ្សែភាពយន្ត​ជា​លើក​ទី​ពីរ​របស់​កំពូល​តារា​សម្តែង​អ្នក​នាង អម្ពរ ទេវី នា​ពេល​នេះ​ត្រូវ​បាន​ទស្ស​និក​ជា​ច្រើន​សម្តែង​ការ​ស្វាគមន៍ និង​អបអរ​ខណៈ​ពេល​កេរ្តិ៍ឈ្មោះ​របស់​នាង​ហាក់​មិន​ទាន់​រលុប​ចេញពី​បេះដូង​ទស្សនិកជន​នៅ​ក្នុងស្រុក​នៅឡើយ​ទេ​។

    អ្នក​នាង អម្ពរ ទេវី ធ្លាប់​បាន​អះអាង បើ​ទោះបីជា​ពេល​នេះ​អ្នក​នាង​បានរ​សាត់អណ្តែត​ទៅ​កាន់​ជីវភាព​ថ្មី​លើ​ទឹកដី​អា​មេ​រិ​ក​ក៏​ដោយ ប៉ុន្តែ​និស្ស័យ​ជា​អ្នកសិល្ប​របស់​អ្នក​នាង​ហាក់​មិន​ចេញ​ទៅ​ណា​ឆ្ងាយ​ឡើយ ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.