ធានាថាប្លែកអារម្មណ៍ ពីហាងសាច់អាំងដែលលោកអ្នកធ្លាប់ស្គាល់ពីមុនមក ព្រោះថាហាងសាច់អាំងជាទូទៅយើងសង្កេតឃើញថា ទាំងការរចនាតុបតែងនៅក្នុងហាង ទាំងចង្រ្កានអាំងសាច់គឺ បែបទំនើបស៊ីវិល័យ តែសម្រាប់ហាងមួយនេះវិញ ហាក់ប្លែកខ្លាំងពីហាងដទៃ ។

អ្វីដែលយើងចង់បង្ហាញលោកអ្នកនៅថ្ងៃនេះ គឺហាង Veranda BBQ ដែលទាំងបរិយាកាសនៅលើរាលហាលក្នុងហាងគឺ បែបខ្មែរតែជាការច្នៃប្រឌិតបែបថ្មី មានទាំងតុ កៅអីអង្គុយធម្មតា ឬក៏អាចទៅជាន់ខាងលើមួយផ្សេងទៀតដើម្បីអង្គុយបត់ជើងជាដើម។

សំរាប់មុខម្ហូបវិញមានមុខម្ហូបប្រចាំហាងរបស់ហាង Veranda BBQ គីជាសាច់អាំងដែលមានសាច់ជាច្រើនមុខដូចជា សាច់គោខ្មែរ សាច់កោអូស្រ្តាលី សាច់ពពែពិសេស សាច់ជ្រូក បង្កា មឹក និងបន្លែជាដើម។ មិនត្រឹមតែប៉ុណ្ណោះក៏មានអាហារក្លែមនិងសម្រន់បន្ថែមផងដែរ ដូចជា កាឈីវ ស្តេកប្រចាំហាង និងមុខម្ហូបជាច្រើនមុខទៀត។







ហាង សាច់អាំងវេរ៉ងដា
ទីតាំង៖ ផ្ទះលេខ ១៦៣ ផ្លូវលេខ ១៧៥ សង្កាត់ ទួលទំពូង ២ រាជធានីភ្នំពេញ
ទំនាក់ទំនងទូរសព្ទ័លេខ ៖ 012 551 554
វីដេអូ: