Saturday, April 20, 2024
spot_img
More

    Latest Posts

    ចាំ​គាត់​ទេ​! តារា​​ជើង​ចាស់ ឥឡូវ​​​ឈឺ​ធ្ងន់​ តែ​គាត់​មាន​ក្តី​សង្ឃឹម​មួយ​នា​ដង្ហើម​ចុង​ក្រោយ​

    រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​ជំនាន់​លោកយាយ ម៉ែ ម៉ឺន គឺ​អ្នកស្រី ចាន់ ស៊ីផាន់ បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ សល់​តែ​ដង្ហើម​ចុង​ក្រោយ​ប៉ុណ្ណោះ​។ អ្នកស្រី​ត្រូវ​បាន​ក្រុម​គ្រួសារ​ផ្តើម​សូត្រធម៌​រៀងរាល់ថ្ងៃ ក្នុង​ពេល​ដែល​អ្នកស្រី​បាន​ដាច់​បាយ ដាច់​ទឹក​ទៅ​ហើយ​នោះ​។

    ក្រុម​គ្រួសារ​អ្នកស្រី ចាន់ ស៊ី​ផា​ន់ បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា ជំងឺ​អ្នកស្រី​បាន​ចាប់​ផ្តើម​វិវត្តន៍​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​ក្នុងអំឡុងពេល​បុណ្យអុំទូក បន្ទាប់​ពី​អ្នកស្រី​បាន​ចាប់​ផ្តើម​ប្រទះ​នឹង​ជំងឺ​ជា​ច្រើន​មុខ​។ ហើយ​ស្ថិត​ក្នុង​វ័យ​៩៣​ឆ្នាំ អ្នកស្រី ចាន់ ស៊ី​ផា​ន់ បាន​ជួប​ប្រទះ​ទៅ​នឹង​ជំងឺ​ក្រពះ​, ពោះវៀន​, ថ្លើម និង​ក្រលៀន ជាមួយនឹង​ជរាពាធ​ផង​នោះ​។

    អ្នកស្រី​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រកាស​ថា ចង់​ឃើញ​តារា​ល្បី​ៗ​ទាំងអស់​ដែល​លោកយាយ​ធ្លាប់ បាន​សម្ដែង​ជាមួយ​មុន​ស្លាប់ ។ ដោយសារ​តែ​តាំង​តែ​ពី​អ្នកស្រី​បាន​ធ្លាក់ខ្លួន​ទ្រុឌ​ទ្រម ហើយ​លាឈប់​ពី​សិល្ប​:​មក គឺ​មិន​ដែល​បាន​ជួប​តារា​ដែល​ធ្លាប់​សម្ដែង​ជាមួយ​ទាំង​នោះ​ទាល់តែ​សោះ​។ អ្នកស្រី ចាន់ ស៊ី​ផា​ន់ បាន​ចូលរួម​បម្រើ​សិល្បៈ​ស្ទើរ​ពេញ​មួយ​ជីវិត ក្នុង​នោះ​អ្នកស្រី​បាន​បង្ហាញ​វត្តមាន​សម្តែង​ជាមួយ​អ្នកស្រី ឌី សា​វ៉េ​ត រហូត​មក​ដល់​ជំនាន់ អម្ពរ ទេវី​, សុខ ស្រី​មុំ​, អ៊ុំ សុវណ្ណ​នី​។​ល​។ រហូត​ដល់​បច្ចុប្បន្ន​មុន​ពេល​អ្នកស្រី​បាន​ធ្លាក់ខ្លួន​ឈឺ អ្នកស្រី​បាន​បន្ត​វត្តមាន​សម្តែង​តាម​រយៈ​រឿង «​កូន​ពស់​កេងកង​» ផង​ដែរ​។

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.