Monday, November 25, 2024
spot_img
More

    Latest Posts

    ជុំ លីណូនិងឪពុកមា អោយតុលាការអនុវត្តច្បាប់ដើម្បីគ្រួសារបានយុត្តិធម៍

    រាជធានីភ្នំពេញ ៖ កិច្ចសម្ភាសន៍ផ្ទាល់មួយរបស់តារាចម្រៀង លោក ជុំ លីណូ និងឪពុកមា កាលពីល្ងាចថ្ងៃទី២៤ វិច្ឆិកា អ្នកទាំង២បានអះអាងថា ជម្លោះដ៏ក្ដៅគគុករបស់គ្រួសារលោកដែលបានកើតឡើងតាំងពីអំឡុងខែមិថុនា ឆ្នាំ២០១៥ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ដោយសារតែតុលាការដ្បិតថា បានចេញសាលក្រមកំណត់ឲ្យជនល្មើសជាប់គុក ប៉ុន្តែមកទល់ពេលនេះជនល្មើសនៅតែមានសេរីភាពដដែល ។

    លោកជុំ លីណូ បានបង្ហាញអារម្មណ៍ខកចិត្ត នឹងស្នើដោយផ្ទាល់ឲ្យតុលាការជួយអនុវត្តច្បាប់ ដោយចាប់ជននោះដាក់ពន្ធនាគារផង ដើម្បីឲ្យគ្រួសារលោកទទួលបាននូវយុត្តិធម៌ពេញលេញ ។ លោកជុំ លីណូ និយាយថាលោកមិនមានអារម្មណ៍កក់ក្ដៅនោះទេ បន្ទាប់ពីឈ្មោះ ភុំ មុនីរ័ត្ន ភេទប្រុសដែលកាលពីមុនគឺជាព្រះសង្ឃល្បីឈ្មោះមួយ និងត្រូវគេស្គាល់ថាជាទីប្រឹក្សារបស់ប្រធានរដ្ឋសភា បន្តស្ថិតនៅក្រៅឃុំ ក្រោយពីខាងតុលាការកាត់ឲ្យជាប់ទោស២ឆ្នាំ៦ខែ ពីបទហិង្សាដោយចេតនាលើអនិតិជន ដែលជនរងគ្រោះគឺប្អូនស្រីជីដូនមួយរបស់លោកមិនត្រូវបានចាប់ខ្លួន ក្រោយសាលក្រមប្រកាសចេញតាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ ។

    បុគ្គលឈ្មោះ ភុំ មុនីរ័ត្ន បានទាក់ទងជាមួយម្ដាយមីងថ្លៃរបស់ខ្លួនតាំងពីលោកនៅជាព្រះសង្ឃ ហើយដោយសារតែទំនាក់ស្នេហានោះកាន់តែស្អិតរមួតដោយចំហរ ក៏បង្កឲ្យឪពុកមារ និងម្ដាយមីងថ្លៃរបស់លោកលះលែងគ្នា ហើយម្ដាយមីងថ្លៃរបស់លោកក៏រួមរស់ជាមួយឈ្មោះ ភុំ មុនីរ័ត្ន ក្រោយសឹកពីបួស ដោយម្ដាយមីងថ្លៃរបស់លោកក៏បានយកកូនស្រី២នាក់ទៅរស់នៅជាមួយផង។ លោកសម្ដែងការសោកស្ដាយ ដែលយុត្តិធម៌នៅតែមើលមិនឃើញពន្លឺ ហើយសាលាឧទ្ធរណ៍នឹងប្រកាសលទ្ធផលជាថ្មីនៅថ្ងៃទី២៧ វិច្ឆិកា នេះតបតាមការតវ៉ាដោយមិនញញើតច្បាប់ ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.