Monday, November 25, 2024
spot_img
More

    Latest Posts

    កំពូលតារាថៃល្បីៗ៤គូ ដែលរៀបការយូរឆ្នាំហើយឥតទាន់មានបុត្រ!

    ប្រទេសថៃ ៖ ចំណងដៃដ៏សំខាន់ក្នុងជីវិតអាពាហ៍ពិពាហ៍របស់គូស្វាមី-ភរិយា គឺការទទួលបានបុត្រគួរឱ្យខ្នាញ់ដើម្បីប្រលែងលេង។ យ៉ាងណាមិញសម្រាប់កំពូលតារាជាច្រើនគូដែលបានរៀបអាពាហ៍ពិពាហ៍យូរឆ្នាំហើយនោះ បែរជាមិនទាន់មានបុត្រនៅឡើយ។ តោះ! ទៅមើលទាំងអស់គ្នាថាកំពូលតារាដែលមានរូបសម្រស់ស្រស់ស្អាត និងស្រស់សង្ហារណាខ្លះដែលរៀបការយូរក្រែលហើយ នៅតែរកកូនពូជមួយមិនទាន់បាននោះ៖

    ១- . Tuck Napassakorn and Pok Piyatida ៖ សម្រាប់គូស្វាមី-ភរិយាមួយនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាយ៉ាងអធិកអធមជាង ៥ឆ្នាំហើយ តែនៅឡើយមិនទាន់មានដំណឹងល្អរឿងកូនចៅនៅឡើយនោះទេ ។

    ២-. Todd and Nune Woranuch៖ អ្នកនាង Nune Woranuch មិនត្រឹមតែជាកំពូលតារាសម្តែងនាំមុខនៅក្នុងពិភពសិល្បះថៃនោះទេ
    អ្នកនាងក៏មានមុខជំនួញរាប់ពាន់លានបាតក្នុងដៃ ហើយក៏ត្រូវបានចាត់ទុកជាសេដ្ឋីនីនៅប្រទេសថៃថែមទៀត ។ យ៉ាងណាមិញ បើទោះមានប្រាក់ច្រើនយ៉ាងណា តែអ្នកនាងបែរជាកំព្រារឥតមានកូនៗប្រលែងលែងនោះទេ បើទោះបីជាអ្នកនាងបានរៀបការជាង ៧ ឆ្នាំមកហើយ ជាពិសេសអ្នកគាំទ្រអ្នកបានតែងតែចោទជាសំនួរថា «ហេតុអ្វីអ្នកទាំង២មិនទាន់មានបុត្រ?»។

    ៣. Cee Siwat and Amy Klinpratoom ៖ តារាសម្តែងទាំងទ្វេរនេះក៏ដូចគ្នាដែរ គឺពួកគេបានរៀបអាពាហ៍ពិពាហ៍ជិត ៣ ឆ្នាំហើយ តែគ្មានសញ្ញាណាមួយនៃការមានបុត្រជាចំណងដៃនោះទេ ។

    ៤-. Top and Noon Sirapan៖ សម្រាប់អ្នកទាំងពីរបានសារភាពប្រាប់ទៅសាធារណៈជននិងអ្នកគាំទ្ររបស់ពួកគេថា ពួកគេមិនចង់មានបុត្រនោះទេ តែយ៉ាងណាក្តីអ្នកគាំទ្ររបស់ពួកគាត់ពិតជាចង់ឱ្យគាត់ទាំងពីរបង្កើតកូនដ៏ស្រស់ស្អាត៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.