រាជធានីភ្នំពេញ ៖ តារាស្រីវ័យក្មេងបីរូបដែលមួយរយះចុងក្រោយនេះ ឃើញថាឡើងកូដដូចហោះទៅមុខនៅចុងឆ្នាំ ។ តារាស្រីទាំង៣នេះត្រូវបានផលិតករនានាចាប់អារម្មណ៍ក្រោយសាងស្នាដៃបានច្រើននៅឆ្នាំនេះផងដែរ ។
កញ្ញា ជេសុីកា៖ នាងជាតារាសម្តែងលេចធ្លោដែលអ្នកណាក៍ថានាងទើបតែមានមុខមាត់ខ្លាំងក្នុងឆ្នាំនេះ។ ជេសុីកាសាងស្នាដៃភាពយន្តបានច្រើនបូកទាំងការច្បាមយកការងារថតខារ៉ាអូខេរបស់ផលិតកម្មល្បីៗដែលរុញអោយនាងមានឈ្មោះល្បី ។
កញ្ញា សុីធឿន៖ ចាប់ល្បីនៅពេលដែលនាងសម្តែងរឿង”សសរកន្លោង” ហើយចាប់ដៃគូសម្តែងជាមួយលោក ទ្រី ដារាវុធ ។ ចាប់ពីពេលនោះមកល្បីថាអ្នកទាំង២ស្រឡាញ់គ្នាក្រៅឆាក ជាពិសេសក្រោយអ្នកទស្សនា ។ សុីធឿនសម្តែងមកឃើញថានាងចូលតួបានល្អគួរអោយចាប់អារម្មណ៍ ។
កញ្ញា
ផប រចនា៖ តារាស្រីដែលមានទម្រង់មុខដូចតារាស្រីល្បីនៅថៃ ។ នាងក៍ស្រូបបានការសម្តែងច្រើនតាំងពីបានក្លាយជាតួឯកពីរបីរឿងមក ។ រចនាក៍ក្តោបបានការថតផ្សាយម៉ូដសំអាងការជាច្រើនដោយមុខមាត់ដូចកូនកាត់៕