ស្ថិតនៅតំបន់បឹងកេងកង១ ផ្លូវ៥១ កែងផ្លូវ៣៧០ លោកអ្នកនិងឃើញហាង The Dock Seafoodbar ឃើញតែឈ្មោះយើងប្រាកដជាដឹងថា ហាងនេះលក់ប្រភេទអាហារសមុទ្រហើយ តែអ្វីដែលមិនទាន់ដឹងច្បាស់នោះគឺ អាហារសមុទ្រអ្វីខ្លះដែលមានរសជាតិឆ្ងាញ់នោះ។



ភោជនីយដ្ឋាន The Dock Seafoodbar មានវត្តមាននៅក្នុងទីក្រុងភ្នំពេញនៅតំបន់បឹងកេងកង ដែលនាំចូល អាហារសមុទ្រស្រស់ៗ ល្បីៗពីក្រៅប្រទេសនានាជុំវិញពិភពលោក ហើយមិនតែប៉ុណ្ណោះទេ មុខម្ហូបទាំងអស់ដែលមានលក់នៅក្នុងភោជនីយដ្ឋានគឺ ត្រូវបានចម្អិនដោយចុងភៅ មានជំនាញ និងមានបទពិសោធន៍ច្រើនឆ្នាំ ប្រកបដោយអនាម័យខ្ពស់ ធ្វើអោយរសជាតិនៃអាហារនីមួយៗមានរសជាតិឆ្ងាញ់។





ក្រៅពីគ្រឿងសមុទ្រស្រស់ អាហារឆ្ងាញ់ហើយ ទាំងបរិយាកាសនៅក្នុងហាងវិញក៏មានភាពទាក់ទាញ បង្កើននូវភាពសប្បាយរីករាយ សម្រាប់ការញ៉ាំជាគ្រួសារ ក្រុមការងារ ឬមិត្តភក្តិ ហើយងាយស្រួលក្នុងការរៀបចំកម្មវិធីផ្សេងៗផងដែរ។




ហាង The Dock Seafoodbar
ទូរស័ព្ទ៖ ០៩៩ ៧៧៧ ២៦៨ / ០៦៩ ៧៧៧ ២៦៩
ទីតាំង៖ ផ្ទះលេខ២៥៣ ផ្លូវ៥១ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន
វីដេអូ