ការទទួលទានអាហារពេលព្រឹកមានសារៈសំខាន់ណាស់ ព្រោះវាអាចធ្វើអោយយើងមានថាមពលពេញមួយថ្ងៃ ក្នុងនោះដែរបាយស្រូបក៏ជាអាហារពេលព្រឹកមួយដែលពេញនិយមខ្លាំងពីគ្រប់ស្រទាប់វណ្ណៈ ។
ឈ្មោះថាបាយស្រូបដូចគ្នាក៏ពិតមែន តែមិនប្រាកដថារសជាតិវាដូចគ្នានោះទេ លោកអ្នកធ្លាប់ញាុំបាយស្រូបច្រើនមកហើយ ប៉ុន្តែ បាយស្រូបដែលប្តូរពីពងទាខ ទៅជាពងក្រួចខ តើមានរសជាតិយ៉ាងម៉េចទៅវិញ? ហាង Le TJ Cafe ដែលមានហាងបាយឈ្មោះថា TJ Breakfast នេះ គឺមានលក់ បាយស្រូបពងក្រួចខ រសជាតិឆ្ងាញ់ប្លែក ពីរសជាតិដែលអ្នកធ្លាប់ពិសារ ក្រៅពីបាយស្រូបពងក្រួចខ ក្នុងហាងក៏មានលក់បាយស្រូបជាច្រើនរសជាតិផ្សេងទៀតដែរ ដែលមានតំលៃ ៥០០០៛ ទៅ ៦០០០៛ ប៉ុណ្ណោះ។
សម្រាប់ហាង TJ Breakfast មិនត្រឹមតែលក់បាយដែលរសជាតិឆ្ងាញ់ ហើយអនាម័យនោះទេ ជាពិសេស ងាយស្រួល ណាស់ សម្រាប់សិស្សានុសិស្ស បុគ្គលិកក្រុមហ៊ុន ឬអ្នកដែលមមាញឹកនឹងការងារខ្លាំង មិនមានពេលមកហាងផ្ទាល់នោះ ប្រាកដណាស់ថាពួកគេពេញចិត្តនៃសេវាកម្មដឹងជញ្ជូន សម្រាប់លោកអ្នកដែលនៅជិត សាលាប៊ែលធី សកលវិទ្យាល័យបញ្ញាសាស្ត្រ ក្បែររបងសារមន្ទីគុកទួលស្លែង ទិញចាប់ពី ៥ប្រអប់ឡើងទៅ ដឹងជញ្ជូនឥតគិតថ្លៃ ។
មិនត្រឹមតែប៉ុណ្ណោះ នៅហាង Le TJ Cafe
គឺឺមានលក់ មុខម្ហូបជាង១០០មុខ ចាប់លក់ពីម៉ោង ៩ព្រឹក ដល់៩យប់។
- ទិញ ១០០ ប្រអប់ Free ៥ ប្រអប់ និងសំបុត្រ TJ ចំនួន២
- ទិញ ២០០ ប្រអប់ Free ១០ ប្រអប់ និងទទួលបានសំបុត្រ TJ ចំនួន ៥
ចាប់បើកលក់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់
ហាង TJ Breakfast
Call: 015 537 135 / 092 777 327
ទីតាំង៖ នៅជាប់របងសារមន្ទីគុកទួលស្លែង, ផ្ទះ 29AE, ផ្លូវ 320 កែង 113, សង្កាត់បឹងកេងកង3, ខ័ណ្ឌ ចំការមន, ភ្នំពេញ។
វីដេអូ