Tuesday, November 26, 2024
spot_img
More

    Latest Posts

    មើល​មិន​ចង់​ស្គាល់​! កញ្ញា​៣០០​គីឡូក្រាម នាង​ធ្វើ​ម៉េច​ទៅ​ណ៎​!

    អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា Amber Rachdi បាន​សម្រក់​ទម្ងន់​អស់​១២០​គីឡូក្រាម ក្រោយ​ពី​ការ​តាំងចិត្ត​យ៉ាង​មុតមាំ ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មើល​​នាង​លែង​ចង់​ស្គាល់​។ ដោយសារ​តែ​ដំណើរ​នៃ​ការ​សម្រក់​នេះ​មិនធម្មតា ទើប​នាង និង​មិត្ត​ប្រុស​សម្រេចចិត្ត​ចែករំលែក​ដំណើរ​ដើមទង​ដល់​មហាជន​ឲ្យ​បានដឹង​។

    ដំបូង​ឡើយ នាង​មាន​ទម្ងន់​ដល់​ទៅ​៣០០​គីឡូក្រាម​។ មូលហេតុ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​នាង​មិន​អាច​ដើរទៅ​ណា​មក​ណា​ដោយ​ខ្លួនឯង​បាន​។ នាង​ក៏​សម្រេចចិត្ត​ធ្វើការ​សម្រក់​ទម្ងន់​។ មិត្ត​ប្រុស​របស់​នាង​បាន​លើកទឹកចិត្ត​នាង ឲ្យ​ទៅ​វះកាត់​បង្រួម​ក្រពះ​នៅ​រដ្ឋ​តិច​សាស​។

    ក្រោយ​ការ​វះកាត់​បាន​សម្រេច នាង​បាន​តម​អាហារ ហើយ​បរិភោគ​តែ​អាហារ​ណា​ដែល​ល្អ​សម្រាប់​សុខភាព​តែ​ប៉ុណ្ណោះ​។ នាង​បាន​ទៅ​ជួប​ជាមួយនឹង​គ្រូពេទ្យ​ជា​ប្រចាំ​។ ទី​បញ្ចប់​​នាង​ស្រក់​បាន​ដល់​ទៅ​១២០​គីឡូក្រាម​។

    បើ​គ្រាន់តែ​មើល​រូបថត យើង​អាច​នឹង​មើល​នាង​មិន​ស្គាល់​ក្រោយ​ពេល​សម្រក់​ទម្ងន់​។ ពិតជា​មិនធម្មតា​ទេ ដែល​អាច​ស្រក់​បាន​ច្រើន​យ៉ាងនេះ​៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.