Monthly Archives: November, 2017

តោះ! ក្រេបឳជារសដ៏ច្រើនជម្រើសនៃម្ចាស់ក្សត្រីឃ្មុំ

កាន់តែងាយស្រួលសម្រាប់លោកអ្នកដែលចូលចិត្ត ពិសារកាហ្វេ ឬភេសជ្ជៈផ្អែមឈ្ងុយឆ្ងាញ់ មិនពិបាកទេ! ពីហាង​ QueenBee វិញ​ មានច្រើនជម្រើស ច្រើនរសជាតិផ្តល់ជូនដល់លោកអ្នក។ ដោយបច្ចុប្បន្ននេះការទទួលទានកាហ្វេ ឬភេសជ្ជៈផ្សេងៗ មានការពេញនិយមខ្លាំងទាំងមនុស្សចាស់និងវ័យជំទង់ ដែលធ្វើ​ហាងនីមួយៗខិតខំបង្កើតរសជាតិប្លែកៗថ្មី ផ្តល់ជាជម្រើសច្រើនដល់អតិថិជនរបស់ខ្លួន។ ថ្ងៃនេះ យើងសូមណែនាំ ហាងមួយកន្លែង គឹ ហាង QueenBee គឺជាហាងដែលបម្រើជូនលោកអ្នកនៅ ប្រភេទ ភេសជ្ជៈ កាហ្វេ ដែលមានរសជាតិប្លែកឆ្ងាញ់ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរពិតៗ។ ភេសជ្ជៈជាច្រើនដែលមានលក់នៅក្នុង ហាងQueenBee លោកអ្នកអាចជ្រើសរើសបន្ថែមការ...

មកភ្លក្ស! មីទាញបង្គារលាក់ខ្លួន បញ្ចុះតម្លៃ៥០%

មីទាញភ្លាមៗ ភាយក្លិនទឹកស៊ុបក្តៅៗស្រោចពីប្រហិតសាច់គោសុទ្ធ បង្កប់សាច់បង្គារជាស្នូលបន្ថែម គ្រឿងផ្សំហឹរតិចៗ ជាមុខម្ហូបទើបបង្កើតថ្មី របស់ហាងម៉ូតូកាហ្វេ ស្វាគមន៍ភ្ញៀវសម្រាប់អាហារពេលព្រឹក ជាមួយបរិយាកាសហាង ដែលមានការច្នៃប្រឌិតខ្ពស់តាមសម័យកាលថ្មី ពិសេសនោះគឺបញ្ចុះតម្លៃ ៥០% តែម្តងសម្រាប់រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃបើកលក់ព្រឹកថ្ងៃ ពុធ ទី២៩ ដល់ ០១ ខែធ្នូ ចាំអីទៀត! ចឹងព្រឹកស្អែក កុំភ្លេចណាហៅក្រុមការងារ ឬមិត្តរួមថ្នាក់ទៅសាកជុំគ្នា តែកុំភ្លេចសាករសជាតិខុសៗគ្នាណា មានគ្រឿងសមុទ្រ...

ចាកចេញពីទីក្រុង ទៅភ្លក្សម្ហូបឆ្ងាញ់ៗនៅកម្មវិធីកៀនស្វាយសប្បុរសធម៌

ថ្ងៃនឹងបើនឹកឃើញចង់ចាកចេញពីទីក្រុងដើម្បីរកទីកន្លែងកម្សាន្តលំហែរ អារម្មណ៍ និងញ៉ាំអីប្លែកៗ យើងសូមណែនាំកម្មវិធី កៀនស្វាយសប្បុរសធម៌កៀនស្វាយ ដែលមានទីតាំងក្នុងគម្រោងកៀនស្វាយផ្លាហ្សា តាមបណ្តោយផ្លូវ​ជាតិលេខ ១ ភូមិធំ សង្កាត់កៀនស្វាយ ខណ្ឌភូមិធំ ខេត្តកណ្តាល ក្បែររមណីយដ្ឋាន កៀនស្វាយក្រៅ។ ហើយសម្រាប់កម្មវិធីមានការរៀបចំ ការរត់ម៉ារ៉ាតុនចំនួន១០០០នាក់ ការបង្ហាញអាហារឆ្ងាញ់ៗ និងការប្រគុំតន្រ្តីផ្សេងៗ ជាច្រើន។ ចឹងហើយបើ សម្រាប់ថ្ងៃឈប់សម្រាក់នេះ អ្នកមិនដឹងទៅណាទេអាច ទៅលេងនៅទីនោះបាន។ ពិសេសនោះកុំភ្លេចដើរភ្លក្សម្ហូបនៅទីនោះណា រសជាតិមិនអន់ទេ កាន់តែ១០០០០រៀល...

ចាំគិតអីទៀត! រឿងល្បីៗទាំង៣ កំពុងពេញនិយម

តោះប្រិយមិត្តជាទីស្នេហាទាំងអស់គ្នា ថ្ងៃចុងសប្តាហ៏ហើយនៅចាំគិតអីទៀត តោះមករំសាយអារម្មណ៍តានតឹងជាមួយនឹងរឿងល្បីៗទាំង៣ ខាងក្រោមនេះជាមួយរោងភាពយន្តលេជេន។ រឿងទាំងបីនេះមានគ្រប់រសជាតិ កុំប្លុកកំប្លែង បែបចម្រៀងពីរោះៗ តុក្កតាស្អាតៗគួរអោយស្រលាញ់ កំសត់ស្រក់ទឹកភ្នែកនិង ភាពយន្តវាយប្រហារ។ ប្រិយមិត្តអាចមើលម៉ោងបញ្ចាំងសម្រាប់ថ្ងៃចុងសប្តាហ៏នៅខាងក្រោមនេះបាន។ ជួបគ្នានៅលេជេនទាំងអស់គ្នាណា៎អលណប់! #LetsGoLegend Movie Trailer - CoCo https://www.youtube.com/watch?v=2uBA6NtAfsU Movie Trailer - អ្នកបម្រើ០០៧ https://www.youtube.com/watch?v=GZ0O6TtuFBs&t=11s Movie Trailer - Justice League https://www.youtube.com/watch?v=ZKw6x0vIq1U

ពេជ្រ ភិ​រុណ ថា អតីត​ភរិយាអម្ពរ ទេវី ពេញចិត្ត​អ្វី​ដែល​លោក​ធ្វើ​ឱ្យ​នាង

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​អតីត​ស្វាមី​លោក​ពេជ្រ ភិ​រុណ បាន​សម្តែង​ការ​ស្វាគមន៍ និង​រង់ចាំ​ជួយ​ជ្រោមជ្រែង​គ្រប់​បែប​យ៉ាង ដូច​អ្វី​ដែល​លោក​ធ្លាប់​ធ្វើ​នៅ​ពេល​អ្នក​នាង​អម្ពរ ទេវី មក​ពី​អា​មេ​រិ​ក​ចូលរួម​សម្តែង​ភាពយន្ត ។ ដំណឹង​នៃ​ការ​វិល​មក​ថតកុន​របស់​អ្នក​នាង​អម្ពរ ទេវី នា​ពេល​នេះ លោក​ពេជ្រ ភិ​រុណ នៅ​មិន​ទាន់​បានដឹង​ទេ តែ​លោក​រីករាយ​រង់ចាំ​ជួយ​សម្រួល​គ្រប់យ៉ាង​តាម​តម្រូវការ​របស់​នាង ។ លោក​ពេជ្រ ភិ​រុណ ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​ថា ប្រសិនបើ​អ្នក​នាង​អម្ពរ ទេវី...

លី ឌី​ណា រាល់ពេល​ចូលរួម​ពិធី​តែង​មាន​រូប​ចូល​សណ្ឋិត​ឱ្យ​រាំ​ពត់ពេន​ខ្លួន

រាជធានី​ភ្នំពេញ ៖ នាង​ឌី លី​ណា ត្រូវ​គេ​ស្គាល់​ថា​ ជាតា​រា​មាន​វិញ្ញាណ​តាម​សណ្ឋិត ដូច្នេះ​​ហើយ​ពេល​សម្ដែង​ជា​តួអង្គ​ខ្មោច នាង​តែងតែ​ភ័យ​ខ្លាច​សម្រាប់​តំណែង​នេះ ។ តារា​សម្តែង​ទើប​ឡើង​កូដ​កញ្ញា​លី ឌី​ណា​ហាក់​មាន​អារម្មណ៍​ចម្លែក​ក្នុង​ចិត្ត​រាល់ពេល​នាង​​បន់ស្រន់​នៅ​ទី​អារាម​ណាមួយ គឺ​រមែង​មាន​គ្រូ​ចូល ពិត​ៗ​ធ្វើ​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​នាំ​គ្នា​ស្រឡាំងកាំង ។ ភាព​ចម្លែក​នេះ​មិនដឹង​ថា​តើ​ថ្ងៃក្រោយ​នាង​ក្លាយជា​គ្រូ​ស្នង​រូប ឬ​យ៉ាង​ណា​ទេ បើ​ពិតមែន ច្បាស់​ជា​មាន​កំលោះ​ជា​ច្រើនរ​ត់រក​នាង​មិន​ខាន​បើ​ស្អាត​បែប​នេះ ។ កញ្ញា​លី ឌី​ណា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា នាង​ពិតជា​ឆ្ងល់​មិនដឹង​ជា​មាន​មូល​ហេតុ​អ្វី​ទេ រៀងរាល់ថ្ងៃ​សីល​នាង​ទៅ​បន់​នៅ​តាម​ទី​អារាម​ណាមួយ ឬ​នៅ​ព្រះ​អង្គ​ដង​កើ...

រូបភាពនាយក្រឹមនិងនាងលាភ គួរឱ្យភ្ញាក់​ផ្អើលនៅ​ព្រឹកនេះ

រាជធានីភ្នំពេញ ៖ ​​ទីបំផុត​ នាង​លាភ បាន​សម្រាល​បានកូន​ភ្លោះ​ដូច​បំណង​ហើយ ​ជា​មូយ​​នាយ​ក្រឹម ​ដែល​ជា​មេ​កើយ​របស់​ខ្លួន ​។ រូបភាព​ពេល​សម្រាល ​ត្រូវ​បាន​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ក្នុង​នោះ​ គេ​ឃើញ​វត្តមាន​នាយ​ក្រឹម ពរ​កូនស្រី​ទាំង​២​របស់​ខ្លួន​ទាំងមុខ​​ញញឹម​​បិទ​មាត់​មិន​ជិត​ទេ ។ តារា​កំប្លែង​​លោក ជួង ជី ហៅ​កុយ បាន​អះអាង​​ថា នាង លាភ បាន​សម្រាល​កូនភ្លោះ​ពិត​ប្រាកដ​មែន ក្នុង​មន្ទី​​ពេទ្យ​ចន្ទ្រា ​រាជធានី​ភ្នំពេញ​ ។ ដំណឹង​ពី​ការ​សម្រាល​កូនភ្លោះ​​របស់​នាង​លាភ...

មួយថ្ងៃលក់ដាច់ជាង១០០ដើម​​​​​ រសជាតិមិនចាញ់ភីហ្សាល្បីឡើយ!

អាហារសម្រន់នៅតាមដងដងវិថីកើនឡើងជាលំដាប់ ឥតឈប់ឈរ បើនិយាយអោយស្រួលស្តាប់ទៅ អោយតែមានលុយមិនខ្វះទេរបស់ញាុំ ។  kspg.tv បានណែនាំ អាហារសម្រន់ នឹងមុខម្ហូបជាច្រើនកន្លងមកហើ់យមិនចេះដាច់ដោយសារតែមានមនុស្សមូយចំនួន មិនទាន់ស្កាល់ និងមិនបានទាន់ពិសា នូវអាហារដែលថ្មីៗ ប្លែកនៅឡើយ ។ ដូច្នេះហើយ លើកនេះយើងខ្ញុំសូមលើកយក នូវអាហារសម្រន់មួយបែបផ្សេងមួយទៀត ដែលធ្លាប់ស្គាល់ឆ្លាប់ដឹងដែរ តែអ្នកលក់បានមានការកែច្នៃ ទៅជា អាហារមួយចាន ដែលប្លែកទៅវិញ ។ វាគឺជានំប័ុងធម្មតាមូយដើម តែអ្នកលក់បានយកទៅអាំង...

សួ​ស សង​វាចា គ្មាន​សង្ឃឹមវិល​មក​ចាប់​អាជីព​ជា​ថ្មី​ទេ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​តារាចម្រៀង​លោក ​សួ​ស សង​វាចា នៅ​តែ​បន្ត​ការ​​ព្យាបាល​ជំងឺ​ធ្ងន់​របស់​លោក​នៅឡើយ ហើយ​បាន​សម្តែង​ការ​អស់សង្ឃឹម​ក្នុង​ការ​វិល​មក​កាន់​ក្បាល​មេក្រូ​ច្រៀង​ជា​ថ្មី​ឡើង​វិញ ។ លោក​សួ​ស សង​វាចា មាន​ជំងឺលើសឈាម បណ្តាល​ឲ្យ​ស្ពឹក​មួយ​ចំហៀង​ខ្លួន ដូច្នេះ​ហើយ​លោក​មិន​អាច​ចាប់​អាជីព​ចម្រៀង​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ។ លោក​សួ​ស សង​វាចា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ២០១៧​ថា បច្ចុប្បន្ន​អាការ​ជំងឺ​របស់​លោក​នៅ​តែ​បន្ត​ការ​ព្យាបាល​ទៅ​តាម​វេជ្ជ​បញ្ជា​នៅឡើយ ។ បើ​ទោះបីជា​ពេល​នេះ​លោក​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​ក្នុង​សង្កាត់​​ពងទឹក រាជធានី​ភ្នំពេញ​ក៏​ដោយ ប៉ុន្តែ​លោក​នៅ​តែ​ទៅ​ជួប​គ្រូពេទ្យ​តាម​កាល​កំណត់ នៅ​ពេល​ដែល​អាការ​ជំងឺ​ធ្វើទុក្ខ ម្តង​ៗ...

ពេជ្រ ចរណៃ និង​នាយ​វីតាមីន​សេ ទទួល​អំណោយ​ពី​អភិបាល​ខណ្ឌមានជ័យ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ពេជ្រ ចរណៃ ដែល​មាន​ជំងឺ​បេះដូង​ធ្ងន់ និង​នាយ​វីតាមីន​សេ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៃ​ប្រទេស​ថៃ ទទួល​បាន​អំណោយ​មួយ​ចំនួន​ពី​លោក​ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ ។ ការ​ទទួល​បាន​អំណោយ​នេះ​កាល​ពី​រាត្រី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ២០១៧ ដោយសារ​អ្នកសិល្បៈ​ទាំង​ពីរ​នាក់​ត្រូវការ​ប្រាក់​ជា​ចាំបាច់​ដើម្បី​ព្យាបាល ។ ពេជ្រ ចរណៃ មាន​ជំងឺ​ដាច់​សរសៃ​ប្រឹស​បេះដូង ហើយ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​​ថៃ​កាលពី​ពេល​កន្លង​ទៅ ប៉ុន្តែ​ដោយ​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់ នាង​បាន​វិល​មក​សម្រាក​ព្យាបាល​នៅ​ក្នុងស្រុក​វិញ ។ លោក​ពេជ្រ កែវ​មុនី និង​ភរិយា...

មេធាវី​របស់​នី មុន្នីនាថ ថា បើ​ឈ្នះក្តី​នឹង​ប្តឹង​បក​វិញ

រាជធានី​ភ្នំពេញ ៖ លោក​រ៉ូ ប៊ី​ន​ណៃ ជា​មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា​នី មុនីនាថ លើ​បណ្ដឹង​ឆបោក​ពី​អតីត​គូ​ដណ្ដឹង​លោក​អ៊ឹង សូ​ឡា​ង រំពឹង​ថា កូនក្ដី​របស់​លោក​នឹង​ឈ្នះក្ដី ។ តុលា​ការ​កោះហៅ​នី មុន្នីនាថ ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ២០១៧ ។ លោក​មេធាវី​អះអាង​ដូច្នេះ ដោយសារ​លោក​មាន​ភស្តុ​តាង​គ្រប់គ្រាន់​អាច​បញ្ជាក់​បាន​ថា កូនក្ដី​ខ្លួន​មិន​បាន​ឆបោក​ដូច​ការ​ចោទប្រកាន់​ពី​អតីត​គូ​ដណ្ដឹង​របស់​នាង​លោក​អ៊ឹង សូ​ឡា​ង នោះ​ទេ​។ មេធា​រី​អះអាង​ថា​«​កូនក្ដី​របស់ខ្ញុំ​មាន​តែ​រង​ភាព​អាម៉ាស់ និង​ក្លាយជា​មេម៉ាយ​​ខាន់ស្លា​ទៅ​វិញ​ចំពោះ​បណ្ដឹង​នេះ ព្រោះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ...

ស្រី​ស្អាត​៣​ប្រទេស​គ្រង​មកុដ​សម្រស់​ ចំណែក​ស្រី​ស្អាត​កម្ពុជា​ត្រៀម​ដណ្តើម​មកុដ​បវរកញ្ញា​​ចក្រវាល

រាជធានី​ភ្នំពេញ ៖ បវរកញ្ញា​ពី​ប្រទេស​ប្រេ​ស៊ីល​កញ្ញា Barbara Vitorelli បាន​គ្រង​មកុដ​បវរកញ្ញា​Miss Global 2017 ។ ចំពោះ​បេ​ក្ខ​នារី​កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ​បាត់បង់​ឱកាស​ដោយ​បាន​ត្រឹមតែ​តំណែង «​កញ្ញាឯក​ស្រា​បៀរ​ហ្គេ​ង​ស៍​ប៊ឺ​ក​» ប៉ុណ្ណោះ ។ កញ្ញា​យស ប៉ូ​លី​ណា បេ​ក្ខ​នារី​តំណាង​កម្ពុជា​ធ្លាប់​បាន​បង្ហាញ​អារម្មណ៍​ថា​នាង​មិនសូវ​មាន​រំពឹង​លើ​ការ​គ្រង​មកុដ​ទេ ដោយសារ​តែ​បវរកញ្ញា​ពី​ប្រទេស ផ្សេង​ៗ​សុទ្ធតែ​មាន​សមត្ថភាព​ខ្លាំង និង​មាន​រូប​សម្រស​ផូរផង់់ ។ ការ​ប្រកួត​Miss Global International 2017 ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​កញ្ញា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​បាន​ឡើង​ដល់​វគ្គ​ជម្រុះ​សល់​១១​នាក់​តាម​រយៈ​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​អ្នក​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​សែ​ល​ខាត...

Most Read