Friday, March 29, 2024
spot_img
More

    Latest Posts

    ពេជ្រ ចរណៃ និង​នាយ​វីតាមីន​សេ ទទួល​អំណោយ​ពី​អភិបាល​ខណ្ឌមានជ័យ

    រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ពេជ្រ ចរណៃ ដែល​មាន​ជំងឺ​បេះដូង​ធ្ងន់ និង​នាយ​វីតាមីន​សេ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៃ​ប្រទេស​ថៃ ទទួល​បាន​អំណោយ​មួយ​ចំនួន​ពី​លោក​ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ ។ ការ​ទទួល​បាន​អំណោយ​នេះ​កាល​ពី​រាត្រី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ២០១៧ ដោយសារ​អ្នកសិល្បៈ​ទាំង​ពីរ​នាក់​ត្រូវការ​ប្រាក់​ជា​ចាំបាច់​ដើម្បី​ព្យាបាល ។

    ពេជ្រ ចរណៃ មាន​ជំងឺ​ដាច់​សរសៃ​ប្រឹស​បេះដូង ហើយ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​​ថៃ​កាលពី​ពេល​កន្លង​ទៅ ប៉ុន្តែ​ដោយ​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់ នាង​បាន​វិល​មក​សម្រាក​ព្យាបាល​នៅ​ក្នុងស្រុក​វិញ ។

    លោក​ពេជ្រ កែវ​មុនី និង​ភរិយា បាន​ជួប​សំ​ណះ​សំ​ណា​ល សាកសួរ​សុខទុក្ខ តារា​សម្តែង ពេជ្រ ចរណៃ ទាំង​យប់​ក្រោយ​ពី​ទទួល​ដំណឹង​ថា​នាង​បាន​ធ្វើ​ដំណើរ​វិល​មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​កម្ពុជា​វិញ​។ លោក​អភិបាល​ខណ្ឌ បាន​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​នាង និង​ក្រុម​គ្រួសារ​ត្រូវ​តស៊ូ​ព្យាយាម​ជម្នះ​រាល់​ការ​លំបាក​នានា និង​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ។

    នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​លោក​អភិបាល​ខណ្ឌ មាន​ជ័យ និង​ភរិយា បាន​ជួប​ជាមួយ​អ្នក​នាង​​ប៉េងប៉ោង ដើម្បី​ផ្តាំ​សាកសួរ​សុខទុក្ខ​នាយ​វីតាមីន​សេ ជា​ឪពុក​របស់​នាង​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ ។

    នាយ​វីតាមីន​សេ មាន​ជំងឺ​ធ្វើទុក្ខ​ច្រើន​ថ្ងៃ​មក​ហើយ គឺ​ជំងឺ​ដុះ​ដុំ​សាច់​ក្នុង​ថ្លើម និង​មាន​ជំងឺ​ដំបៅ​ក្រពះ​ផង បន្ថែម​ពីលើ​ជំងឺលើសឈាម និង​ទឹកនោមផ្អែម ។

    លោក​អភិបាល​ខណ្ឌ​បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ដល់​នាយ​វីតាមីន​សេ និង​លើកទឹកចិត្ត​ឲ្យ​ក្រុម​គ្រួសារ​បន្ត​ព្យាយាម​ជួយ​នាយ​វីតាមីន​សេ​ឲ្យ​អស់ពី​លទ្ធភាព ។

    លោក​ពេជ្រ កែវ​មុន្នី និង​ភរិយា បាន​ប្រគល់​ជូន​ប្រាក់​មួយ​ចំនួន​ជូន​ដល់​អ្នក​នាង​ប៉េង ប៉ោង ដើម្បី​បន្ត​ជួយ​សម្រួល​ចំពោះ​បញ្ហា​លំបាក​ចំពោះ​មុខ ហើយ​បើ​ទោះបីជា​មិន​ច្រើន​ក្តី ជា​ការ​រួមចំណែក​លើកទឹកចិត្ត​ដល់​ក្រុម​គ្រួសារ​សិល្បករ ពិសេស​នាយ​វីតាមីន​សេ​ដែល​កន្លង​មក​បាន​ចូលរួម​សកម្មភាព​សិល្បៈ​ជួយ​ដល់​សង្គម​ជា​ច្រើន​ដែរ ។

    ក្រៅពី​លោក​អភិបាល​ខណ្ឌមានជ័យ មាន​សិល្បករ​មួយ​ចំនួន​ដូច​ជា​លោក​អ៊ឹម ជីវ៉ា កញ្ញា នី​តា តារាចម្រៀង​ត្រកូល​ឱ​ក ជាដើម បាន​ចូលរួម​សាកសួរ​សុខទុក្ខ លើកទឹកចិត្ត និង​ផ្តល់​ប្រាក់​ផ្ទាល់ខ្លួន​ជា​ការ​ចែករំលែក​ទុក្ខ​លំបាក​អ្នកសិល្បៈ​ដូច​គ្នា ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.