ថ្ងៃនឹងបើនឹកឃើញចង់ចាកចេញពីទីក្រុងដើម្បីរកទីកន្លែងកម្សាន្តលំហែរ អារម្មណ៍ និងញ៉ាំអីប្លែកៗ យើងសូមណែនាំកម្មវិធី កៀនស្វាយសប្បុរសធម៌កៀនស្វាយ ដែលមានទីតាំងក្នុងគម្រោងកៀនស្វាយផ្លាហ្សា តាមបណ្តោយផ្លូវជាតិលេខ ១ ភូមិធំ សង្កាត់កៀនស្វាយ ខណ្ឌភូមិធំ ខេត្តកណ្តាល ក្បែររមណីយដ្ឋាន កៀនស្វាយក្រៅ។



ហើយសម្រាប់កម្មវិធីមានការរៀបចំ ការរត់ម៉ារ៉ាតុនចំនួន១០០០នាក់ ការបង្ហាញអាហារឆ្ងាញ់ៗ និងការប្រគុំតន្រ្តីផ្សេងៗ ជាច្រើន។ ចឹងហើយបើ សម្រាប់ថ្ងៃឈប់សម្រាក់នេះ អ្នកមិនដឹងទៅណាទេអាច ទៅលេងនៅទីនោះបាន។ ពិសេសនោះកុំភ្លេចដើរភ្លក្សម្ហូបនៅទីនោះណា រសជាតិមិនអន់ទេ កាន់តែ១០០០០រៀល អាចរើសបានពីរបីមុខដែរ។ និយាយលេងទេ តែយ៉ាងណានេះជាកម្មវិធីសប្បុរសធម៌បើអ្នកបានចូលរួម ក៏ដូចជាបានចូលរួមចំណែកមនុស្សធម៌ផង អរគុណសម្រាប់ការចូលរួមរបស់អ្នកស្អែកជួបគ្នាណា។





វីដេអូ