ជឿជាក់ថាលោកអ្នកប្រាកដជាធ្លាប់ពិសារពងទាកូន ខ្ទឹមជ្រក់ឆ្ងាញ់ៗតាមបណ្តាហាងនានាជាច្រើនកន្លងមកហើយ តែលោកអ្នកប្រហែលជាមិនធ្លាប់ដឹងទេថា ម្ទាស់ដើមដែលច្នៃជ្រក់ខ្ទឹមសដំបូងគេចេញរូបមន្តមកពីណាទេមែនអត់?


ជាកាពិតណាស់តូបលក់ពងទាកូនមួយកន្លែងដែលស្ថិតនៅម្តុំច្បារអំពៅ ដែលល្បីរសជាតិឆ្ងាញ់ជាង៣០ឆ្នាំកន្លងមកហើយ និងល្បីៗតគ្នាពីរសជាតិខ្ទឹមជ្រក់ដែលជាស្នាដៃរបស់គាត់ផ្ទាល់ ហើយក៏ទទួលបានការសរសើរថាឆ្ងាញ់ខ្លាំង រហូតមានការធ្វើតតគ្នាៗជាហូរហែររហូតមកដល់តាមបណ្តាហាងនានាធ្វើតាមលក់គ្រប់គ្នាមកដល់ពេលបច្ចុប្បន្ននេះ។តែអ្វីដែលពិសេសនោះគឺជាង៣០ឆ្នាំកន្លងមកនេះ សម្រាប់ការលក់របស់គាត់នៅតែមានការគាំទ្រខ្លាំងដដែល ព្រោះអីរសជាតិដើមនៃជ្រក់ខ្ទឹមស របស់គាត់នៅតែឆ្ងាញ់ខុសពីគេ ទាំងអតិថិជនថ្មីចាស់ សរសើរមិនដាច់ពីមាត់ថាឆ្ងាញ់មែន។



មិនត្រឹមតែប៉ុណ្ណោះទេ ចំនួនពងទាកូនដែលគាត់លក់ក្នុងមួយថ្ងៃ១០០០គ្រាប់ជាងអីនោះអស់គ្មានសល់ទេ នេះពិតជាមិនសរសើមិនបានមែន ក្រុមការងារយើងក៏បានសាករួចហើយដែរ គឺរសជាតិឆ្ងាញ់ ហើយក្រៅពីនោះគាត់ក៏មានងាវស្រុះ អំបិលម្រេចរបស់គាត់ក៏មិនណយដែរ ចឹងបើចង់សាករសជាតិដើមខ្ទឹមសរឆ្ងាញ់ កុំភ្លេចទៅសាកទាំងអស់គ្នាណា។

ហាង ពងទាកូនច្បារអំពៅ
ទូរស័ព្ទ៖ 017 27 27 12 / 077 560 168
ទីតាំង៖ ផ្លូវលេខ 363 កែង ផ្លូវលេខ 622 (ខាងកើតផ្សារច្បារអំពៅ)
វីដេអូ