ថ្ងៃនេះចេញមុខម្ហូបផ្គាប់ចិត្តអ្នកដែលចូលចិត្តហិរម្តងមើល៍ ដឹងតែឃើញភ្លាម ស្រៀវមាត់ចង់ភ្លក់ហើយ! សម្រាប់អ្នកដែលចូលចិត្តអាហារប្រភេទហិរគឺថាទ្រាំមិនបានតែម្តង ត្រូវអត់គ្នាយើង? និយាយទៅម្ហូបដែលមានរសជាតិហិរសម្រាប់នារីៗ គឺចូលចិត្តខ្លាំងណាស់ ពេលនេះមកដល់ហើយ ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ ។



ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ គីមានលក់គុយទាវ មីតុងយ៉ាំបែបថៃ ល្បីរសជាតិឆ្ងាញ់ ញុាំប្លែកមាត់ហូរញីស ចង់ជ្រើសរើសចានធំ ចានតូចតាមតម្រូវការបាន។ ហើយមិនត្រឹមតែប៉ុណ្ណោះទេ សម្រាប់ហាងក៏មាន បុកល្ហុង ក្តាមសេះក្រឡុក ដែលមានរសជាតិបែបថៃ ចង់ហិរខ្លាំងក៏បាន ល្មមក៏បាន តាមតម្រូវចិត្តអ្នកពិសារញុាំត្រូវមាត់ អាចនិយាយថាមិនមែនតែនារីៗទេ សូម្បីតែបងប្រុសឃើញហើយក៏ឃ្លានដែរ ព្រោះអីទំនងញាុំណាស់។


ក្រៅពីនោះ ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ ក៏មានជាស៊ុបផងដែរ តម្លៃសមរម្យទៀតពិតជាសាកសមសម្រាប់ការជួបជុំគ្នារបស់លោកអ្នក បើល្ងាចនឹងមិនទាន់ដឹងថាទៅញ៉ាំអីនៅណាទេ ទៅសាកញាុំម្ហូប នៅហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ ទាំងអស់គ្នាណា ។


ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ
ទូរស័ព្ទ៖ 096 87 08 413
ទីតាំង៖ នៅជិតផ្លូវកម្ពុជាក្រោមជាប់ហ្គារាសសាំង Total (បញ្ជាក់ហាង រាជនីស៊ុបគ្រឿងសមុទ្រថៃ)
វីដេអូ