លេង១ឈុតនេះ រញ្ជួយចិត្តអ្នកញុាំមិនស្ទើរទេ បើលេងចឹងៗអីឱ្យទ្រាំម៉េចបាន ឃ្លានឡើងកូរពោះ ឃើញហើយទ្រាំមិនចង់បានទេ សុទ្ធតែរបស់ចូលចិត្តហើយនៅក្នុងឈុតតែមួយថែមទៀត ធានាថា១ឈុតនេះត្រូវចិត្តមិនខានទេ ត្រៀមខ្លួនរួចហើយ គ្នាយើងតោះទៅ Postal Coffee & Eatery។



សម្រាប់ហាង Postal Coffee & Eatery មានបំរើអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាចសុទ្ធតែឆ្ងាញ់ៗ សម្បូរបែប ច្រើនជម្រើសសម្រាប់អ្នកពិសារ អាហារទាំងនោះមានដូចជា៖ ពេលព្រឹក៖ បាយ គុយទាវ សាុំងវិុច តម្លៃចាប់ពី 2.5$ ដល់ 3.5$ សម្រាប់អាហារថ្ងៃត្រង់៖ មានលក់ម្ហូបកម្មង់បែបខ្មែរ អឺរ៉ុប ម្ហូប១បាយមួយឆ្អែត តម្លៃ 2.5$ ដល់ 3.5$ប៉ុណ្ណោះ ។




ហើយអ្វីដែលពិសេសនោះសម្រាប់អាហារពេលល្ងាចវិញ គឺមានឈុតPostalរញ្ជួយដី ដែលរញ្ជួយចិត្ត ទំនងគួរឱ្យចង់ញាុំណាស់ម្ហូបជាច្រើនមុខនៅលើឈុតតែមួយមានគ្រប់មុខ ឈុតធំ១តម្លៃ 17.99$ ថែមជូន សូដាផ្លែឈើ ២កែវ និងឈុតតូច 11.99$ ថែមជូនទឹកសូដាផ្លែឈើ ១កែវជារៀងរាល់ថ្ងៃថែមទៀតផង ក្រៅពីនោះរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ រួមទាំងតែដែលធ្វើឡើងពីដំណាប់ផ្លែឈើចម្រាញ់ចេញជាទឹកតែផ្លែឆ្ងាញ់ជាប់មាត់ គ្រប់កាហ្វេប្រចាំហាង Postal Coffee ត្រូវបានឆុងឡើងដោយអ្នកមានបទពិសោធន៍ជាច្រើនឆ្នាំ ធ្វើឱ្យរសជាតិកាហ្វេឆ្ងាញ់ជាប់មាត់តែម្តង ។





ដើម្បីជាការលើលទឹកចិត្តដល់អ្នកដែលមកពិសានៅហាង Postal Coffee & Eatery ក្នុងឱកាសថ្ងៃបុណ្យនៃក្តីស្រលាញ់ខាងមុខនេះ ពីហាងក៏មានការលក់បញ្ចុះតម្លៃសម្រាប់ភេសជ្ជៈទិញ១ថែមជូន១ គឺនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៨។






ហាង Postal Coffee & Eatery
Tel: 076 6666 371 / 093 660 371
ទីតាំង៖ ផ្លូវ 371 សង្កាត់ បឹងទំពុន ខណ្ឌ មានជ័យ (ជាប់បុរីប៉េងហួត ទល់មុខផ្សារPC)
វីដេអូ