រីករាយជាមួយនឹងប្រូម៉ូសិនដ៏អស្ចារ្យផ្ទួនៗ ពីរោងភាពយន្តលេជេន

0
1714

សម្រាប់ខែកុម្ភះនេះមាន ថ្ងៃពិសេសៗជាច្រើន ដែលក្នុងនោះដែរមានដូចជា ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់និង​ពិធីបុណ្យចូលឆ្នាំចិនផងដែរ។​ យ៉ាងណាក៏ដោយ​ លេជេន មិនដែលភ្លេចនូវការផ្តល់ក្តីស្រលាញ់ ក៏ដូចជាផ្តល់ជូននូវអាំងប៉ាវពិសេសដល់អតិថិជន។

ចង់ដឹងអត់ថា លេជេន មានប្រូម៉ូសិន អស្ចារ្យយ៉ាងមិចខ្លះ? តោះទៅតាមដានទាំងអស់គ្នាណា៎។

+ រីករាយថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ Valentine’s Day

ដើម្បីជាកាដូនៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ខាងមុខនេះ​ សម្រាប់ការជាវឈុត Valentine ដែលមាន កូកាកូឡាកែវធំ២ និងពោតលីងធំ១ ក្នុងតម្លៃត្រឹមតែ ៦$ នឹងទទួលបានផ្កាកូលាប១ទងភ្លាមៗ សម្រាប់ជាកាដូដល់មនុស្សជាទីស្រលាញ់របស់អ្នក!

ដែលកម្មវិធីពិសេសនេះ គឺមានតែ១ថ្ងៃប៉ុណ្ណោះ នៅថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះនៅគ្រប់សាខារោងភាពយន្តលេជេន! 😀

តោះនៅចាំអីទៀត!!!​ បង្ហាញក្តីស្រលាញ់ទៅមនុស្សជាទីស្រលាញ់របស់អ្នកជាមួយរោងភាពយន្តលេជេន។

Legend Cinemas
Legend Cinemas

+កុងស៊ីហ្វាឆាយ សួស្តីឆ្នាំថ្មី Chinese New Year

ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ រោងភាពយន្តលេជេនមានកិត្តិយស នាំមកជូននូវប្រូម៉ូសិនដ៏ពិសេសសម្រាប់អតិថិជនជាទីស្រឡាញ់ទាំងអស់។ រាល់ការចំណាយចាប់ពី ១០ដុល្លារ ឡើងទៅ លោកអ្នកនឹងទទួលបានអាំងប៉ាវនាំលាភសំណាងមួយ ដែលក្នុងនោះអ្នកនឹងមានឱកាសទទួលបាននូវរង្វាន់ជាច្រើន។

កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃទី១២ រហូតដល់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅគ្រប់សាខាទាំង៣របស់រោងភាពយន្តលេជេន។ ពិសេសជាងនេះលោកអ្នកអាចប្រើបានជាមួយនឹង កម្មវិធីផាយផេ Pipay (បញ្ចុះតម្លៃ ២០%) និង កាតសមាជិកលេជេន (បញ្ចុះតម្លៃ ១០%)។

ការចែកជូននេះគឺមានតែ ១៥០សន្លឹកក្នុងមួយថ្ងៃតែប៉ុណ្ណោះ!

មកមុនទទួលបានលាភសំណាងមុន!

Legend Cinemas
Legend Cinemas

អ្នកណាៗក៏ទៅលេជេនដែរ!

Click here to visit our official website: www.legend.com.kh