ប្លែកអត់?មកសាងស្នេហ៍ស្លាបមាន់ក្រឡុករសជាតិថ្មី កន្លងមកយើងបានដឹងស្រាប់ហើយថា ស្លាបមាន់ក្រឡុកពិតជាសម្បូរណាស់ សព្វថ្ងៃ ហើយតែងមានរសជាតិប្លែកៗខុសគ្នាទៅតាមការច្នៃប្រឌិតរបស់ហាងនីមួយៗ ជាក់ស្តែងថ្ងៃនេះដែរ យើងសូមលើកយកកន្លែងលក់ស្លាបមាន់ក្រឡុកមួយអាចនិយាយថាប្លែកមាត់តែម្តង! ហាងនោះមានឈ្មោះថា Mr. Chicken សាងស្នេហ៍ គឺកំពុងតែទាក់ចិត្តអ្នកញុាំនៅម្តុំនៅផ្លូវ៣៦០។



ហាង Mr. Chicken សាងស្នេហ៍ដែលមានទីតាំងនៅផ្លូវ៣៦០ គឺទទួលការពេញនិយមពីអតិថិជនរបស់ខ្លួន អំពីរសជាតិនៃស្លាបមាន់បំពង ជើងមាន់បំពង គ្រួចបំពងស្រួយស្រឹប យើងអាចជ្រើសរើសគ្រឿងក្រឡុករសជាតិថ្មីពិសេស 7យ៉ាង មានដូចជា៖ ជូ ហិល ម្ទេស ខ្ទឹម តុងយាំ BBQ ស្លឹកតយ រសជាតិប្លែកមាត់តែម្តង អាចរើសតាមចំណូលចិត្ត ហើយមានភ្ញៀវច្រើនណាស់ទាំងអ្នកញាំុក្នុងហាងផង នឹងខ្ចប់ផង ហើយម្ចាស់ហាងបានប្រាប់មកក្រុមកាងារយើងថាគាត់លក់អស់ជើងមាន់ចាប់ពី៥០ ទៅ៦០គីឡូក្នុង១ថ្ងៃ។




ហើយអ្វីដែលជាចំនុចសំខាន់ដែលធ្វើអោយហាងគាត់មានការគាំទ្រខ្លាំងទៅទៀតនោះ គឺគាត់បានបន្ថែមទឹកជ្រលក់ប្រើរូបមន្តពិសេស ទឹកម្រេច និងទឹកសុីអុីវដែលធ្វើអោយរសជាតិឆ្ងាញ់ជក់មាត់សម្រាប់អ្នកញាុំ ហើយកាន់តែពិសេសនោះហាងរបស់គាត់មានកន្លែងសម្រាប់ភ្ញៀវអាចអង្គុយញាុំ ជជែកគ្នាលេងបណ្តើរ ដើម្បីជាភាពស្និតស្នាលជាមួយមិត្តភ័ក្រផងដែរ និងលោកអ្នកក៏អាចតេទូរស័ព្ទទំនាក់ទំនង សំរាប់ការកម្មង់ 098 88 50 51។



ហាង Mr. Chicken សាងស្នេហ៍
ទូរស័ព្ទ៖ 098 88 50 51
ទីតាំង៖ ផ្លូវលេខ 36០ កែង ផ្លូវលេខ 115 (ជិតឡានទឹក)
វីដេអូ