ពេលល្ងាចឡើង សម្រាប់បងប្អូនដែលនៅក្បែរម្តុំផ្សារឌុយម៉ិច ប្រាកដជាដឹងច្បាស់ថានៅទៅនោះសម្បូរទៅដោយអាហារញាុំ ដូចជា៖ទា មាន់ ក្រូច ជើងមាន់បំពង ស្លាបមាន់បំពង គ្រឿងក្នុងបំពង គ្រឿងក្លែមផ្សេងៗទៀត ជាច្រើនដាក់លក់ជាហូរហែនៅនិងមុខផ្ទះ ហើយជាភាពងាយស្រួលដល់លោកអ្នកដែលមិនចង់ធ្វើម្ហូបញាុំដោយខ្លួនឯង ចង់ទិញម្ហូបចម្អិនស្រាប់ ចឹងអាចទៅរកបាននៅម្តុំផ្សារឌុយម៉ិច។



និយាយទៅនៅម្តុំផ្សារឌុយម៉ិច ជាកន្លែងមួយសម្រាប់បងប្អូនយើងមួយចំនួនដែលគាត់សម្រាកពីកាងារគាត់តែងតែជួបជុំគ្នាពិសារអាហារ អ្នកខ្លះទៀតគាត់ទិញខ្ចប់យកមកផ្ទះ ដោយសារនៅម្តុំនោះផ្ទាល់មានម្ហូបច្រើន ដូចនេះដែរប្រសិនបើលោកអ្នកម្តងម្កាល មិនចង់ធ្វើម្ហូបដោយខ្លួនឯងទេអាចរកបានណាម្តុំផ្សារឌុយម៉ិចគឺតម្លៃធូរថ្លៃទេអាចញាុំបានចំណាយលុយតិច។




ហាង ម្តុំផ្សារឌុយម៉ិច
ទីតាំង៖ នៅជិតផ្សារឌុយម៉ិច ផ្លូវ១៣៤ កែងផ្លូវ១០៩
វីដេអូ