មិនដឹងនិយាយម៉េចទេក្រៅពីថាឆ្ងាញ់ប្លែកមាត់ មីតុងយាុំដែលល្បីឆ្ងាញ់នៅប្រទេសថៃពេលនេះបានមកដល់ហើយ នៅក្បែរវិទ្យាល័យព្រះយុគន្ធរនេះឯង ប្រសិនបើបានសាករសជាតិមីមួយចាននេះវិញ សូមធានាថាលាន់មាត់ប្លែកមិនខានទេ ចឹងចង់ញាុំមីដែលមានរសជាតិប្លែកនេះគីមាននៅហាង មីតុងយាំុអះរ៉យ ។


មិនមែនអួតទេតែវាពិតមែន មីតុងយុាំដែលមានលក់នៅក្នុងហាង មីតុងយាំុអះរ៉យ នេះគឺទំនងណាស់គ្រាន់តែមើលក៏ចង់ញាុំដែរ ហើយក្រុមការងារយើងបានសាករួចហើយពិតជាឆ្ងាញ់ប្លែកមាត់មែនត្រូវចិត្តអ្នកញាុំណាស់ មានដល់ទៅ៤មុខ សម្រាប់ជ្រើសរើសមានដូចជា៖ មីតុងយុាំបង្កងស្រស់ មីតុងយុាំសាច់ជ្រូកចិញ្រ្ចាំ ឆ្អឹងជំនីជ្រូកយិនស៊ិន មីតុងយុាំប្រហិតគ្រប់មុខ និយាយទៅទាំងសាច់ បន្លែ មានបង្គាដល់ទៅ២ដាក់មកពេញចានល្មម តម្លៃត្រឹម១០០០០ទៅ ១២០០០៛ ចាំអីទៀត មិនតែប៉ុណ្ណោះរួមទាំងមានទឹកតំណាប់ឈើសុខភាពស្រស់ៗផងដែរ។



សម្រាប់ហាង មីតុងយាំុអះរ៉យ ក្រៅពីមានមីតុងយាុំឆ្ងាញ់ហើយនោះ ទាំងអនាម័យ និងទីកន្លែងស្អាតមានផាសុភាពទៀតផង កុំភ្លេចបបួលគ្នាសាករសជាតិ មីតុងយាុំអះរ៉យឆ្ងាញ់ល្បីខ្លាំងនៅប្រទេសថៃម្តងមើល៍ថាប្លែកដូចគេនិយាយអត់។



ហាង មីតុងយាំអះរ៉យ – ARoy
ទូរស័ព្ទ៖ 081 945 700
ទីតាំង៖ 16Eo ផ្លូវ276 វិទ្យាល័យព្រះយុគន្ធរ បត់តាមផ្លូវម៉ូម៉ូជិតសាលាចិនលិបឃុន 150ម៉ែត្រ
វីដេអូ