ជើងជ្រូកបំពង បើស្តាប់ទៅសាមញ្ញៗ តែតាមពិតជាក់ស្តែងសម្រាប់ហាង Seafood Zone វិញការចំអិនជើងជ្រូកបំពងទឹកជ្រលក់ពិសេស មួយចាននេះ មិនមែនធម្មតាៗ ដូចជាឈ្មោះនោះទេ គឺចុងភៅត្រូវធ្វើមុខម្ហូបនេះ ជាច្រើនដំណាក់កាល ហើយមានគ្រឿងផ្សំជាច្រើនដើម្បីកែប្រែរសជាតិ ជើងជ្រូកបំពងនេះប្លែក ក៏ដូចជាមានក្លិនឈ្ងុយខុសពីជើងជ្រូកបំពងធម្មតា។



រំងាស់ក្នុងទឹកពុះដែលមានគ្រឿងផ្សំជាច្រើនមុខ អោយចូលជាតិសព្វសាច់ទាំងមូល ហើយស្រង់យកមកបំពងប្រេងឆា អោយស្រួយស្បែក សាច់ខាងក្នុងក្តៅទន់ បន្ថែមជាមួយទឹកជ្រលក់ពិសេស ធ្វើអោយមុខម្ហូបមួយចាននេះមិនទ្រលន់នោះទេ គឺថាម៉ាអ៊ែមហ្មង ធានាថាឆ្ងាញ់ប្លែកមាត់។


ជើងជ្រូកបំពងទឹកជ្រលក់ពិសេស តម្លៃ៣០០០០៛ នេះជាមុខម្ហូបថ្មីមួយ ក្នុងចំណោមមុខម្ហូបថ្មីៗជាច្រើនទៀត ដែលក្រៅពីនេះរួមមាន បង្គារទឹកកកភ្នែក, សាច់គោជ្រុញដែក 20000៛, ត្រីសាម៉ុន Seafood Zone ២៨០០០៛ មុខម្ហូបទាំងនេះសុទ្ធសឹងតែជាមុខម្ហូបពិសេស ថ្មីហើយលក់ដាច់ប្រចាំហាងទៀត ចឹងល្ងាចនេះកុំភ្លេចណាចង់រកកន្លែងជួបជុំគ្នា នឹកឃើញហាង Seafood Zone ដែលបើកដំណើរការលក់ចាប់ពីម៉ោង ៤ល្ងាច ដល់ម៉ោង ១១យប់។







ហាង Seafood Zone
ទូរស័ព្ទ៖ 081 66 80 80
ទីតាំង៖ ទល់មុខអតីត The Summer ផ្ទះលេខ 25B ផ្លូវលេខ 294 សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ឬ អាចធ្វើការ Click តាមរយះ Link ខាងក្រោមនេះ ដើម្បីស្វែងរកទីតាំង
https://goo.gl/maps/6RuQCtuhe6P2
វីដេអូ