មានអារម្មណ៍ថាស្ត្រេសមែនទេ? ជំនួសឲ្យការញ៉ាំស្ករគ្រាប់ អាចងាកមកញ៉ាំអាហារទាំង ៦ នេះវិញ។ មិនមានអ្វីបញ្ជាក់ថាអាហារដែលព្យាបាលជំងឺស្ត្រេសបានទេ តែយើងអាចកាត់បន្ថយវាបានដោយធ្វើលំហាត់ប្រាណ ហើយបញ្ចូលអាហារទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើងបាន។
ចេក និង ប៊ឺរ
ផ្លែឈើពីរមុខនេះយើងច្បាស់ជាស្គាល់ច្បាស់ តែហេតុអីចាំបាច់ញ៉ាំវា? ដោយសារតែវាមានផ្ទុកដោយប៉ូតាស្យូម ដែលជារ៉ែដ៏សំខាន់សម្រាប់ទប់ស្កាត់សម្ពាធឈាមឲ្យនៅទាប។

តែ
ញ៉ាំតែមួយពែងអាចជួយកាត់បន្ថយ និងរំងាប់ការគិតច្រើនរបស់យើងបាន។
ត្រីសម្បូរខ្លាញ់
បេះដូងមានសុខភាពល្អ ដោយសារខ្លាញ់ អូមេហ្កា ៣ នៅក្នុងត្រី ដូចជាត្រីសាលម៉ុន ត្រីសាឌឺន និងត្រីធូណា ដែលជួយគ្រប់គ្រងកម្រិតអ័រម៉ូន adrenaline ដើម្បីជួយរំងាប់អារម្មណ៍ និងផ្ទង់ស្មារតីបានល្អ។

ការ៉ុត
ទំពារអាហារស្រួយៗជួយកាត់បន្ថយស្ត្រេសបាន។ ការ៉ុតសម្បូរសារធាតុចិញ្ចឹមច្រើន និងបន្លែស្រស់ផ្សេងទៀតអាចធ្វើឲ្យយើងបានធុញថប់ ហើយមិនមានកាឡូរីច្រើនទៀត។

ទឹកដោះគោ
ញ៉ាំទឹកដោះគោមួយកែវដើម្បីទទួលបាន វីតាមីន B ប្រូតេអ៊ីន វីតាមីន D និងកាល់ស្យូម ដើម្បីបំបាត់ភាពតានតឹងក្នុងសាច់ដុំ។ គួរញ៉ាំប្រភេទទឹកដោះគោ low fat ហើយព្យាយាមញ៉ាំមុនពេលចូលគេង ដើម្បីជួយឲ្យគេងលក់ស្កប់។

យ៉ាអួ
លើកក្រោយបើស្តេ្រស គួរតែកុំញ៉ាំការ៉េម តែគួរជ្រើសរើសយកយ៉ាអួដែលមានពណ៌ចម្រុះជំនួសវិញ។
