ច្នៃបានចេះតែច្នៃទៅ សំខាន់កើនចំនេះដឹងខាងម្ហូបអាហារផង ទុកពេលដែលយើងចង់ធ្វើញ៊ាំមិនពិបាក របស់ខ្លះសល់មិនដឹងធ្វើអីញ៊ាំ ជូនកាលចោលទៀតផង ចឹងថ្ងៃនេះលើកយកបង្អែមចេកសាយឿ មកចែករំលែក ដើម្បីរៀនធ្វើញ៊ាំទាំងអស់គ្នា។

* គ្រឿងផ្សំរួមមាន៖
– ចេកចាស់ (កុំយកទុំពេក)
– គ្រាប់សាគូរ
– ខ្ទិះដូង
– ល្ងរ
– ស្ករ
– អំបិលបន្តិច

* វិធីធ្វើ
យកចេកទៅស្ងោរអោយឆ្អិនរួចចិតជាបន្ទះៗ បន្ទាប់មកដាំខ្ទិះដូងអោយពុះ រួចដាក់សាគូចូលទុកអោយរីកឆ្អិនល្អ ហើយដាក់ស្ករ និង អំបិលចូលបន្តិច ហើយភ្លក់យករសជាតិតាមការចូលចិត្ត រួចយកចេកដែលចិតហើយ មកស្រោចទឹកខ្ទិះពីលើ ហើយរោយល្ងរ ជាការស្រេច។ ប្រភព៖Lalinn like cooking
