ភ្លេចៗខ្លួនចុងខែទៀតហើយ កាបូបក៏ស្វិតទៅតាមហ្នឹងដែរ បើនៅតែបាយហាងទៀតច្បាស់ជាដាច់ខ្យល់មិនខាន បែបនេះជម្រើសល្អគួរតែសារេបាយផ្ទះខ្លះទៅក្រែងបានសល់លុយខ្លះទុកទិញស្ករ ប៊ីចេង ទុកសម្រាប់ខែក្រោយ។ ហាសហា ប៉ុន្មានឃ្លាខាងលើAdmin និយាយលេងទេណា តែគ្រាន់ថាបើធ្វើបានក៏ល្អដែរបាយផ្ទះធ្វើដោយខ្លួនឯង រសជាតិដែលយើងចូលចិត្ត តោះថ្ងៃនេះមកមើលពីគ្រឿងផ្សំ និងវីដេអូបង្រៀនធ្វើបាយឆាកាពិ ទាំងអស់គ្នា ទុកធ្វើញ៊ាំខ្លួនឯង រឺធ្វើសម្រាប់ម៉ាក់ ប៉ា និងសំណព្វចិត្តអីចឹងទៅ?។

▶️គ្រឿងផ្សំដែលត្រូវមាន៖
- បាយ ១ចាន
- កាពិ ១ស្លាបព្រាកាហ្វេ
- ប្រេងខ្យង ៣ស្លាបព្រាកាហ្វេ
- ស្ករក្រហម ១ពែង
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ខ្ទឹមក្រហម ៤មើម
- សណ្ដែកគួរ ៥សរសៃ
- ស្វាយ មួយចំហៀង
- ហ៊ីប៊ី(បង្គាក្រៀម) ២ស្លាបព្រាបាយ
- សាច់ក្រក ១ដុំ
- ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវ ២ស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៊ីវខាប់ ៣ស្លាបព្រាកាហ្វេ
- ពងមាន់ ១គ្រាប់
- សាច់ជ្រូក ២ខាំ
- ម្ទេស ៥ផ្លែ
- ម្រេចស ២ស្លាបព្រាកាហ្វេ
- ម្ទេសបុកជាមួយខ្ទឹមស(ម្ទេស១០គ្រាប់ ខ្ទឹមស ៣កំពឹស)
- គល់ជីវ៉ាន់ស៊ុយ ៨គល់
- ក្រូចឆ្មា ១ចំណិត
- ប្រេងឆា ១ពែង




▶️ វីដេអូបង្រៀនធ្វើ៖