នឹកចង់ញ៊ាំម្ហូបចិន ប្រកបដោយផាសុកភាព ភោជនីយដ្ឋានតាយស៊ីង មានមួយកំប្លេរចាំទទួលស្វាគមន៍អ្នក

0
1635

អ្នកនៅជិតស្តុបផ្សារដីហ៊ុយ មានដឹងអត់ថាមានភោជនីយដ្ឋានម្ហូបចិន លាក់ខ្លួនបម្រើជូនម្ហូបអាហារបែបចិន ទាខ្វៃប៉េកាំង គ្រឿងសមុទ្រស្រស់ៗ ក៏ដូចជាម្ហូបចិនប្រចាំតំបន់ជាច្រើនមុខ នៅជាប់នឹងស្តុបផ្សារដីហ៊ុយតែម្តង? បើអ្នកចង់បានកន្លែងញ៊ាំអាហារដែលមានផាសុកភាពខ្ពស់ និងមានមួយកំប្លេរចាំទទួលស្វាគមន៍នោះភោជនីយដ្ឋាន តាយស៊ីង ជាជម្រើសល្អបំផុតហើយសម្រាប់ការជួបជុំរបស់អ្នក។

ម្ហូបចិនប្រចាំតំបន់ជាច្រើនមុខ​ ព្រមទាំងគ្រឿងសមុទ្រស្រស់ៗ ជាច្រើនប្រភេទ ពិសេសទាខ្វៃប៉េកាំងម្ហូបប្រចាំហាង មានបម្រើជូននៅ ភោជនីយដ្ឋាន តាយស៊ីង ដែលជាភោជនីយដ្ឋានចិន ចម្អិនដោយចុងភៅចិនដ៏ចំណាន ដែលធ្វើអោយម្ហូបគ្រប់ចាននៅទីនេះពោរពេញដោយរសជាតិឆ្ងាញ់ ហាក់ប្រៀបដូចរសជាតិដើមរបស់ជនជាតិចិនពិតៗ។

ភោជនីយដ្ឋាន តាយស៊ីង ក៏មានទទួលរៀបចំកម្មវិធីខួបកំណើត និងជប់លៀង សេវាកម្មរៀបចំសម្រាប់កម្មវិធីលោកអ្នកមិនអោយខកបំណងឡើយ។​ ដូច្នេះ បើចង់សាកម្ហូបចិនប្រចាំតំបន់ ម្ហូបចិនកែច្នៃ ព្រមទាំងគ្រឿងសមុទ្រ ក៏ដូចជាចង់រៀបចំកម្មវិធីលោកអ្នកនោះ កុំភ្លេចភោជនីយដ្ឋាន តាយស៊ីង ។

ភោជនីយដ្ឋាន តាយស៊ីង
លេខទូរស័ព្ទ៖ 067 96 97 98 | 089 72 73 18
ទីតាំង៖ ជាប់នឹងស្តុបផ្សារដីហុយ ផ្លូវហាណូយ កែងផ្លូវសែនសុខ

វីដេអូ៖​