ថ្ងៃចុងសប្ដាហ៍បែបនេះ បើសិនជាអាចគួរតែធ្វើម្ហូបញ៊ាំជុំគ្រួសារ ព្រោះថាធ្វើការរាល់ថ្ងៃបាយថ្ងៃរាល់ថ្ងៃហើយ ដើម្បីអោយគ្រួសារកាន់តែមានភាពស្និទ្ធស្នាល និងមានសុភមង្គលគឺបាយផ្ទះជុំគ្នានឹងហើយ។ ហើយបើថាមិនដឹងស្លរអ្វី អាចមកសាកធ្វើសម្លការខៀវសាច់មាន់នេះបានណា ព្រោះថារសជាតិគឺឆ្ងាញ់ប្លែកជាងសម្លការីដែលយើងធ្លាប់ញ៊ាំរាល់ដង សម្រាប់គ្រឿងផ្សំ និងវិធីបង្រៀនធ្វើគឺមាននៅខាងក្រោម។

▶️ គ្រឿងផ្សំដែលត្រូវមាន៖
សាច់មាន់ ២ខាំ
ជីនាងវង ៨ត្រួយ
ស្លឹកក្រូចសើច ៧សន្លឹក
ម្ទេសដៃនាងតូច ៣ផ្លែ
ត្រប់ស្រួយ
ត្រប់ញង
គ្រឿងបុកការីខៀវ ៣ស្លាបព្រាបាយ (ខ្ទឹមស ស្លឹកគ្រៃ ម្ទេស)
ស្ករក្រហម ១ពែងកាហ្វេ
ខ្ទិះដូងដើម២៥០ មីលីលីត្រ
ខ្ទិះដូងចុង ៧០០មីលីលីត្រ
ទឹកត្រី ២ស្លាបព្រាកាហ្វេ
កាពិ ១ស្លាបព្រាកាហ្វេ
ខ្ជាយ ២មើម




▶️ វីដេអូបង្រៀនធ្វើ៖