និយាយដល់ម្លុកទូលទំពូងអ្នកដែលចូលចិត្តដើរញ៊ាំច្បាស់ជាដឹងស្រាប់ហើយថាតំបន់នេះ សម្បូរហាងលក់របស់ញ៊ាំសឆ្ងាញ់ៗច្រើនប៉ុណ្ណា ហើយបើថាឃ្លាននំប៉័ងសៀវម៉ៃក្នុងតំបន់នេះគេច្បាស់ជានឹកឃើញដល់ហាង នំប៉័ងសៀវម៉ៃអាំង១៦៨ មុនគេហ្មងព្រោះថាល្បីឆ្ងាញ់ម៉ូយៗពេញហាងមិនដែលចេះស្ងាត់ទេ។



មានដឹងអត់ចំណុចពិសេសដែលធ្វើអោយនំប៉័ងសៀវម៉ៃអាំង១៦៨ មានម៉ូយច្រើន ដែលគេបានញ៊ាំហើយតែងសរសើរអំពីរសជាតិដ៏ឆ្ងាញ់នោះគឺ សាច់ជ្រូកសាច់សៀវម៉ៃអាំងដែលមានគុណភាពល្អ យកមកដាក់ជាមួយនំប៉័ង ស្រោចទឹកត្រីខ និងមានជ្រក់ឆៃថៅមានរសជាតិជូរដិត ធ្វើអោយញ៊ាំជាមួយគ្នាទៅត្រូវជាតិគ្នាខ្លាំងបានញ៊ាំហើយជាប់ចិត្តជាមួយរសជាតិដ៏ពិសេសហ្មង ហើយបើបានញ៉ាំជាមួយភេសជ្ជៈអាយ៍កូឡាកាន់តែឆ្ងាញ់។ ដោយសារតែរសជាតិពិសេសបែបនេះហើយ ធ្វើអោយហាងលក់ដាច់ខ្លាំងមួយថ្ងៃនំប៉័ងលក់អស់ចាប់ពី៣០០ដើម ដល់៣៥០ដើមឯណោះ។



ស្គាល់កន្លែងឆ្ងាញ់ហើយ ត្រូវតែខលណាត់គ្នាទៅញ៊ាំហើយណាព្រោះថាបើរំលងខ្លាចស្គម។ សម័យនេះហើយស្គមម៉េចស្ទាវ ចឹងមកវឺតមកជាមួយដៃគូរពូកែញ៊ាំរបស់អ្នក ជាពិសេសសំណព្វចិត្តក្រាស់ដំបូងក្រាស់ចុងក្រោយអីហៅមកញ៊ាំជុំគ្នាមកណា?៕


ហាង នំប៉័ងសៀវម៉ៃអាំង១៦៨
លេខទូរសព្ទ៖ 070 34 81 61 / 081 660 760
ទីតាំង៖ ផ្លូវ១៥៥ កែងផ្លូវ៤៦៤ (ផ្សារទួលទំពូង)
វីដេអូ៖