គ្រាន់តែឮហេវបាត់! ផ្អកកំពឹសញេចម្ទេសហឹរៗជាមួយបាយកក

គ្មានអីឆ្ងាញ់ជាងផ្អកកំពឹសជាមួយបាយកកទេ

0
1237

ផ្អកកំពឹសជាអាហារប្រចាំរបស់អ្នកភូមិតាមខេត្ត ជាពិសេសអ្នកខេត្តជាប់សមុទ្រពូកែធ្វើណាស់ ឡើងឆ្ងាញ់។​ ដាក់ថែមតែម្ទេសឲ្យហឹរ មានពពាយខ្ចីៗបន្ថែមទៀត ដឹងតែញ៉ាំគ្មានដឹងឆ្អែតទេ។​ តែបើនៅភ្នំពេញប្រហែលជាពិបាករកទិញបន្តិច ទោះមានក៏មិនសូវល្អប៉ុន្មានដែរ សំខាន់ថ្លៃទៀត។ បើចង់ញ៉ាំឈប់ពិបាកទៀតទៅ ទិញតែកំពឹងស្រស់ៗ និងគ្រឿងផ្សំប៉ុន្មានមុខនេះមក ដឹងតែធ្វើញ៉ាំខ្លួនឯងបានហើយ។​

របៀបធ្វើផ្អកកំពឹស ងាយៗ! – ព័ត៌មាន ...

គ្រឿងផ្សំ៖​

  • កំពឹស ៣ ខាំ ឬ លៃល្មមពេញកែវរបស់យើង
  • អង្ករខ្សាយលីង រួចបុកវាអោយម៉ដ្ឋ ៣ ទៅ ៤ ស្លាបព្រាបាយ
  • អំបិលម៉ដ្ឋ កន្លះកូនចាន
  • រំដេងខ្ចី ១ កូនដុំតូច ហាន់ជាសរសៃៗ
  • ខ្ញី ១ កូនដុំតូច ហាន់ជាសរសៃៗ

វិធីធ្វើ៖

១. លាងកំពឹសអោយស្អាត ទុកអោយស្រស់ទឹក។ ពេលកំពឹសស្រស់ទឹកហើយ យកវាមកប្រលាក់អំបិល ហើយញាត់ចូលទៅក្នុងកែវអោយពេញ កុំអោយមានចន្លោះ បើនៅសល់ចន្លោះយើងត្រូវដាក់អំបិលពីលើ។

២. ផ្អាប់ទុកចោល ៣ ថ្ងៃ សឹមដាក់អង្ករលីងបុក រំដេង និង ខ្ញីចូល ហើយផ្អាប់ទុកចោល ២ ទៅ ៣ ថ្ងៃទៀត (តែកុំអោយពេញកែវពេក ខ្លាចអង្ករលីងរីក ហៀរទឹកចេញក្រៅ) ទុកវាចោល ១ យប់ទៀត។

Yummy small asian shrimp in Kompong Cham Province - YouTube

៣. ពេលដែលអង្ករលីងកាច់ហើយសឹមដាក់ល្ហុងឈូសចូល ទុកចោល ១ យប់ទៅ ២ យប់យើងអាចញុំាបាន។

៤. ពេលដែលវាឡើងជូរល្មមឆ្ងាញ់ហើយ ដួសដាក់ចាន លាយគល់ស្លឹកគ្រៃហាន់ស្តើងៗ និងជី ច្របល់ចូលគ្នា (បើចូលចិត្ត) ហើយញេចម្ទេសអោយហឹរៗ ញុំាជាមួយបន្លែស្រស់ៗដែលយើងចូលចិត្ត៕