Monthly Archives: May, 2020

ចេះមួយមុខទៀតហើយ របៀបធ្វើនំប៉័ងខ្ទិះ ធានាថាឆ្ងាញ់?

✅ គ្រឿងផ្សំ - នំប៉័ង ចិតចំណិតបញ្ឆិតៗ- ខ្ទិះដូង ២៤០មីលីលីត្រ- ស្ករស ២ស្លាបព្រាបាយ- អំបិល ១ស្លាបព្រាកាហ្វេ- ម្សៅមី ១ស្លាបព្រាកាហ្វេកន្លះ លាយទឹក ១ស្លាបព្រាបាយ- ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ ✅ វីធីធ្វើ១. ដំបូងយកខ្ទិះដូងដាក់ចូលទៅក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកបន្ថែម ស្ករស, អំបិល និងទឹកម្សៅមី។២. បន្ទាប់មកទៀតកូរវាចូលគ្នាឲ្យពុះទុកឲ្យរាងយូរបន្តិច ដាក់ស្លឹកខ្ទឹមចូលកូរម្តងទៀតអាចយកមកញ៉ាំជាមួយនំប៉័ងបានហើយ ???ប្រភព:...

មានគីឡូអត់ល្ងាចនេះ! គ្រឿងក្លែមគ្រប់មុខ ស៊ុបត្រីឆ្លាមក្តៅៗ ត្រៀមរួចជាស្រេច នៅភោជនីយដ្ឋានរីវេីបេយ៍

ក្រោយពីសម្រាកពីបំពេញការងាររួចរាល់ ចង់រកកន្លែងរំសាយអារម្មណ៍តានតឹង ជជែកគ្នាលេងជាមួយមិត្តភក្តិ ស្រូបខ្យល់អាកាសតាមមាត់ទន្លេ ញ៊ាំអាហារគ្រឿងក្លែមឆ្ងាញ់ៗ ជាមួយនិងស្រាបៀរកម្ពុជាបែបត្រជាក់ៗពេញបេះដូង មកនេះគឺដឹងតែអ៉េមហើយ ភោជនីយដ្ឋានរីវេីបេយ៍ កោះពេជ្រ ។ សម្រាប់ភោជនីយដ្ឋានរីវេីបេយ៍ គឺបងប្អូនមួយចំនួនប្រហែលជាធ្លាប់ស្គាល់ រួចមកហើយ ហើយបច្ចុប្បន្ននេះដែរ គឺមានរហូតទៅដល់២សាខា គឺភោជនីយដ្ឋានរីវេីបេយ៍កោះពេជ្រ និងភោជនីយដ្ឋានរីវេីបេយ៍ជ្រោយចង្វា ។សម្រាប់ភោជនីយដ្ឋានរីវេីបេយ៍ផ្ទាល់ គឺមានបម្រើជូនអតិថិជន នៅម្ហូបគ្រប់មុខ មានទាំងស៊ុបត្រីឆ្លាម មានទាំងគ្រឿងក្លែមគ្រប់មុខ គ្រប់ជម្រើស​ ពិតជាសក្តិសម សម្រាប់ការជួបជុំមិត្តភក្តិ...

វិធីញ៉ាំអាហារឲ្យមានសុខភាពល្អ និង អាយុវែង តាមជនជាតិជប៉ុន

យើង​ប្រាកដ​ជា​ដឹង​ច្បាស់​ហើយ​ថា​ ជនជាតិ​ដែល​អាច​រស់​នៅ​បាន​យូរ​ជាង​គេ​ក្នុង​លោក​​គឺ​ជា​ជន​ជាតិ​ជប៉ុន​។​ អាថ៌កំបាំង​​គឺ​របប​អាហារ​របស់​ជន​ជាតិ​ជប៉ុន​ដែល​ជួយ​ឲ្យ​រាង​កាយ​មាន​ភាព​រឹង​មាំ​។ ហើយ​របប​អាហារ​នេះ​មាន​ឈ្មោះ​ថា​ 1975 Diet។ វិធី​ញ៉ាំ​អាហារ​តាម​បែប​ 1975 Diet ការ​ញ៉ាំ​អាហារ​សុខភាព​ក្នុង​ឆ្នាំ​ ១៩៧៥ គឺ​ផ្ដោត​លើ​ បន្លែ​ ផ្លែ​ឈើ​ គ្រាប់​ធញ្ញជាតិ​ សារាយ​ និង​គ្រឿង​ទេស​។​ លើស​ពី​នេះ​គឺ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​ និង​ភេសជ្ជៈ​ផ្អែម​ៗ​ផ្សេង​ទៀត​ដែល​ធ្វើ​ពី​ធម្មជាតិ​។​ អាថ៌កំបាំង​នៃ​ការ​ញ៉ាំ​របស់​ 1975 diet មាន​ដូច​ជា​៖ ១. អាហារ​មួយ​ពេល​ៗ​សុទ្ធ​តែ​មាន​ក្រុម​នៃ​ កាបូអ៊ីដ្រាត​ ប្រូតេអ៊ីន​ ខ្លាញ់​...

ជិះកាត់កន្លែងលក់គ្រឿងសមុទ្រចូលទិញបង្គា បី បួនខាំមកទុកយកមកឆាបាយគ្រឿងសមុទ្រញ៊ាំ?

នៅផ្ទះសល់បាយកក ចេញក្រៅជិះកាត់កន្លែងលក់គ្រឿងសមុទ្រកុំភ្លេចសារេទិញបង្គាយកមកធ្វើបាយឆាគ្រឿងសមុទ្រហ្មងមក កុំអោយខាត។ និយាយរឿងបាយឆាគ្រឿងសមុទ្រ ភាគច្រើននៅពេលឃ្លានចង់ញ៉ាំច្បាស់ជាទិញគេញ៉ាំហើយមែនអត់ តែបើយើងប្ដូរទម្លាប់ពីទិញគេមកធ្វើញ៊ាំដោយខ្លួនឯងវិញម៉េចដែរ បានបញ្ចេញស្នាដៃហើយ ទុកចិត្តរឿងបញ្ហាអនាម័យថែមទៀត។ ▶️ គ្រឿងផ្សំដែលត្រូវមាន៖ បាយ ១ចានគោមបង្គា ២ខាំខ្ទឹមបំពង ពងមាន់ ២គ្រាប់ ស្លឹកខ្ទឹម ៤សន្លឹកស្ករស ១ស្លាបព្រាកាហ្វេ ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ ម្រេច ១ស្លាបព្រាកាហ្វេ ប្រេងខ្យង ២ស្លាបព្រាបាយ...

ធ្វើគីមបាប់ញ៉ាំ! អ្នកស្នេហាម្ហូបកូរ៉េ កុំអូសរំលងណា

អ្នកហ្វេន K-drama សុំស្គាល់មុខតិចមក! អ្នកណាគេខ្លះដូច admin គេមើលរឿងកូរ៉េ គេលង់ស្នេហ៍ oppa តួប្រុស តែឯងវិញសុំលង់ស្នេហ៍ម្ហូបកូរ៉េវិញ។ ជាពិសេសអាគីមបាប់ហ្នឹងហ្មង ដាក់ស្នូលគីមឈីទៀតមក ទៅណាលែងរួចហ្មង ញ៉ាំ​ដល់លិឍចាន។​ បើចូលចិត្តម៉្លឹងៗ ទិញគេក៏ញ៉ាំមិនឆ្អែតដែរ ទាល់ចេះធ្វើខ្លួនឯង គ្រាន់តែឃើញរូបហ្នឹង ស្រក់ទឹកមាត់ទៀតបាត់ហើយ។ គ្រឿងផ្សំ៖ បាយសសាច់គោឆៃថាវត្រាំស្ករផ្អែម (អាចរកទិញបាននៅផ្សារកូរ៉េ)ការរ៉ុត (ចិតជាដុំជ្រុងៗ វែងៗ )ពងទាប្រេងល្ង ប្រើសម្រាប់លាបជាមួយបាយ...

មេឃកំពុងក្តៅខ្លាំង មិនគួរញ៉ាំអាហារ ៥ មុខនេះច្រើនពេកទេ អាចមានគ្រោះថ្នាក់ដល់សុខភាព

ក្នុង​រដូវ​ក្តៅ​ រាង​កាយ​យើង​នឹង​ខ្វះ​ជាតិ​ទឹក​ ហើយ​រាងកាយ​ក៏​ឡើង​កម្តៅ​ដែរ​។​ ពេល​ក្តៅ​ ហើយ​អស់​កម្លាំង​ យើង​ច្បាស់​ជា​ចង់​ញ៉ាំ​អ្វី​ដែល​ជួយ​កាត់​បន្ថយ​កម្តៅ​បាន​ខ្លះ​ បើ​យោង​តាម​អ្នក​ជំនាញ​អាហារូបត្ថម្ភ​ អាហារ​​ទាំង​នេះ​គួរ​តែ​ញ៉ាំ​ឲ្យ​មាន​កម្រិត​​ពេល​មេឃ​ក្តៅ​ខ្លាំង​ ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ដល់​សុខភាព​៖ ការ៉េម គ្នា​យើង​ភាគ​ច្រើន​គិត​ថា​មេឃ​ក្តៅ​ បើ​បាន​ញ៉ាំ​ការ៉េម​ត្រជាក់​ៗ​ ច្បាស់​ជា​ឆ្ងាញ់​ ហើយ​ស្រួល​ខ្លួន​មិន​ខាន​។ តែ​តាម​ពិត​ទៅ​ការ៉េម​នឹង​ធ្វើ​ឲ្យ​សរសៃ​ឈាម​ក្នុង​បំពង​ក​តឹង​ អាច​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម​។​ ទាំង​ការ៉េម និង​ភេសជ្ជៈ​ត្រជាក់​ៗ​ ជា​អាហារ​ដែល​ធ្វើ​ឲ្យ​រាងកាយ​កើន​កម្តៅ​ វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ក្តៅ​ក្នុង​ពោះ​ ខុស​ពី​ការ​គិត​របស់​យើង​។​​ ផ្លែ​ស្វាយ​ ស្វាយ​ជា​ផ្លែ​ឈើ​ដែល​មាន​សារប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ និង​សម្រស់​។​ តែ​បើ​យើង​ញ៉ាំ​វា​ច្រើន​ពេក​ពេល​មេឃ​ក្តៅ​ខ្លាំង​ រាង​កាយ​យើង​នឹង​កាន់​តែ​ក្តៅ​ ហើយ​អាច​បណ្តាល​ឲ្យ​កើត​មុន​បាន​។​ អាហារ​ Fast...

អ្នកចូលចិត្តសម្លរប្រហើរ ថ្ងៃនេះសាកមកស្លប្រហើរបង្កងម្ដងមើល រសជាតិដឹងតែខប់ៗហ្មង?

ចាប់អារម្មណ៍ប៉ុណ្ណាដែរ នៅពេលដែលឃើញចំណងជើងថាស្លរប្រហើរបង្កងបែបនេះ។ សម្រាប់មុខម្ហូបមួយមុខនេះអ្នកណាខ្លះធ្លាប់បានញ៉ាំពីមុនមក បើតាមAdmin គិតដូចជាភាគតិចណាស់អ្នកដែលធ្លាប់ញ៊ាំនោះ។ ធ្លាប់ញ៊ាំ មិនធ្លាប់ញ៊ាំមិនសំខាន់ទេពេលនេះអ្វីដែលសំខាន់ រៀនធ្វើញ៊ាំដោយខ្លួនឯងបញ្ចេញស្នាដៃអោយផ្អើលអ្នកផ្ទះម្ដងមើលជាមួយម្ហូបថ្មីនេះ សម្រាប់គ្រឿងផ្សំ និងវីដេអូបង្រៀនចម្អិនមាននៅខាងក្រោមនេះ។ ▶️ គ្រឿងផ្សំដែលត្រូវមាន៖ ត្រីផ្លាធូចំហុយ ២ ម្ទេសក្រៀម ១០គ្រាប់(សម្រាប់អ្នកដែលចូលចិត្តហិរ)កាពិ ១ស្លាបព្រាកាហ្វេ ខ្ទឹមក្រហម ៣មើម ម្ទេសស្រស់ ៨គ្រាប់(សម្រាប់អ្នកដែលចូលចិត្តហិរ) ខ្ទឹមស ១០កំពឹស កាពិ ១ស្លាបព្រាកាហ្វេ...

ចេះតែ ៤ ក្បាច់នេះធានាថាទិញបង្គាញ៉ាំបានស្រស់ លែងចាញ់បោកអ្នកលក់ហើយ

បង្គា​ជា​អាហារ​សមុទ្រ​ដែល​នរណា​ៗ​ក៏​ចូល​ចិត្ត​ញ៉ាំ​ ហើយ​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ចំពោះ​សុខភាព​ទៀត​ បើ​ញ៉ាំ​មាន​កម្រិត​ និង​ត្រូវ​តាម​ក្បួន​។​ តែ​បើ​ចង់​ទិញ​បាន​បង្គា​ស្រស់​ល្អ​ញ៉ាំ​ដោយ​គ្មាន​គីមី​​ អ្នក​ខ្លះ​ប្រហែល​មិន​ចេះ​មើល​ទេ​។​ បើ​មិន​ចង់​ចាញ់​បោក​អ្នក​លក់​ទៀត​ ត្រូវ​ដឹង​ ៤ ក្បាច់​នេះ​សិន​មុន​ទៅ​ទិញ​៖​ ១. ពេល​ទិញ​បង្គា​រឿង​ដំបូង​ត្រូវ​មើល​មុន​គេ​គឺ​ក្បាល​ បើ​ឃើញ​ក្បាល​បង្គា​ពណ៌​លឿង​ ហើយ​ទន់​ នោះ​សាច់​វា​ក៏​អន់​ដែរ​ ព្រោះ​បង្គា​នោះ​មិន​ស្រស់​ៗ​ទេ​ វា​ជា​បង្គា​គេ​លក់​សល់​យូរ​ថ្ងៃ​ យក​ល្អ​កុំ​ទិញ​។ ២. នៅ​ពេល​លើក​កាន់ ​សាច់​បង្គា​ជ្រាយ​ៗ​ នោះ​មាន​ន័យ​ថា​បង្គា​ខូច​យូរ​ហើយ​ អ៊ីចឹង​ហើយ​កុំ​ទិញ​ ទោះ​វា​មាន​តម្លៃ​ថោក​ប៉ុណ្ណា​ក៏​ដោយ​។ ៣. បើ​មើល​ទៅ​បង្គា​អត់​មាន​ជើង​ ឬ​ពុក​មាត់​វា​ទេ​...

ថ្មីទៀតហើយឆ្ងាញ់ប្លែកជាមួយQueen BBQ សាច់អាំងទឹកកាពិ ជាពិសេសបញ្ចុះតម្លៃ២០% ថែមទៀត?

មកទៀតហើយ មកថ្មីតែរសជាតិឆ្ងាញ់ប្លែកមិនធម្មតាជាមួយQueen BBQ សាច់អាំងទឹកកាពិ ផ្លូវវេងស្រេង បានមកញ៊ាំម្ដងច្បាស់ជាប់ចិត្តចាប់មាត់ជីបៗជាមួយរសជាតិដ៏ពិសេស។​ អ្វីដែលកាន់តែពិសេសទៀតនោះ ហាងមានប្រម៉ូសិនពិសេសបញ្ចុះតម្លៃ២០% សម្រាប់សាច់គ្រប់ប្រភេទចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។ តែប៉ុណ្ណេះនៅចាំអីទៀត ណាត់បបួលគ្នាមកវឺតៗមកណាព្រោះថាក្រៅពីសាច់អាំងក៏មានម្ហូបកុម្ម៉ង់ជាច្រើនមុខផងដែរ ជាពិសេសមុខម្ហូបពិសេសនោះគឺ ឆាមាន់ស្ពៃខៀវ ដែលជាម្ហូបរសជាតិដើម និងណែមគ្រឿងពិសេស និយាយពីថាពីរមុខនេះលក់ដាច់ប្រចាំហាងហើយភ្ញៀវតែងតែកុម្ម៉ងញ៊ាំមិនដែលរំលងម្ដងណាទេ។ សម្រាប់សាច់អាំងវិញក៏មិនធម្មតាគឺមានសាច់គោជាប់ស្បែក សាច់ជាប់ខ្លាញ់ កន្សោមដោះគោ គ្រឿងក្នុងគោ(ច្រើនមុខ) និងគ្រឿងសមុទ្រថ្មីៗស្រស់ៗ នៅពេលដែលអាំងក្ដៅៗ ជ្រលក់ជាមួយទឹកកាពិប្រចាំហាងទៀត...

រូបមន្តពោតឆាពិសេស ឆ្ងាញ់ជាប់ចិត្ត ឈប់ពិបាកទិញគេទៀតទៅ

និយាយ​ដល់ពោតឆា កន្លែង​ណាសម្បូរ​ជាងលក់ជាងគេ?​ ច្បាស់ជាម្តុំសួនវត្តបទុំ វិមានឯករាជ្យហើយ ទៅដល់ឃើញរទេះលក់ដង្ហែគ្នាហ្មង។​ ចុះបើប្តូរពីទិញគេ សាកមកធ្វើខ្លួនឯងវិញ​មិនល្អ ទីមួយច្បាស់ទុកចិត្តអនាម័យជាង ទីពីរច្បាស់ជារសជាតិនិងគ្រឿងផ្សំត្រូវមាត់ជាង​។​ នេះ​វិធីធ្វើ តោះសាកធ្វើញ៉ាំទាំងអស់គ្នា៖ គ្រឿងផ្សំ៖​ ពោត ២០០ក្រាម (បេះយកសាច់)គល់ស្លឹកខ្ទឹមហាន់ ១ ស្លាបព្រាកាហ្វេបង្គាក្រៀម ១០០ ក្រាម ត្រាំទឹកឲ្យទន់អំបិល កន្លះស្លាបព្រាកាហ្វេស្ករស កន្លះស្លាបព្រាកាហ្វេទឹកត្រី ១ ស្លាបព្រាកាហ្វេទឹកម្ទេស ១...

ស៊ុបគោខ្មែរដែលល្បីនៅសៀមរាបមកដល់ភ្នំពេញហើយ តែប៉ុណ្ណេះសប្បាយមាត់ញ៊ាំទៀតហើយ??

ធ្លាប់តែលឺល្បីពេញខេត្តសៀមរាប ពេលនេះហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប បានមកដល់ភ្នំពេញយើងហើយ បើកនៅលើទឹកដីជ្រោយចង្វារលើមហាវិថីអូស៊ីអាយស៊ី(ទីក្រុងរថយន្តទំនើប) ជិតរង្វង់មូលកិន្នរយើងហ្នឹង តែប៉ុណ្ណេះលែងលំបាកទៀតហើយពេលចង់ញ៉ាំស៊ុបដែលឆ្ងាញ់ស៊ុបដែលល្បីរសជាតិដើមអ្នកសៀមរាបមិនចាំបាច់ទៅដល់សៀមរាបទៀតទេ។ អ្នកទាំងអស់គ្នាមានដឹងអត់ថាមូលហេតុអ្វីបានធ្វើអោយ ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប ល្បីខ្លាំងរហូតមកបើកសាខានៅភ្នំពេញនេះ ម៉ោះៗAdmin បង្ហើបអោយដឹងតិចចុះគឺថាដោយសារហាងមានម្ហូបឆ្ងាញ់ៗជាច្រើនមុខជាពិសេសមានមុខម្ហូបពិសេសប្រចាំហាងទាំង ៣មុខដែលអ្នកទាំងអស់គ្នាបានទៅដល់ហើយគឺត្រូវតែសាកនោះគឺ ស៊ុបគោខ្មែរ, ស៊ុបម្រះសៀមរាប និងសាច់អាំងថ្មភ្នំភ្លើង។ សម្រាប់ស៊ុបគោខ្មែរ និងស៊ុបម្រះសៀមរាបគឺ ទឹកស៊ុបបានធ្វើឡើងយ៉ាងសម្រិតសម្រាំងដោយចុងភៅបានជ្រើសរើសយកឆ្អឹង និងសាច់ដែលមានគុណភាពយកមករំងាស់តាមចំនួនម៉ោងដែលបានកំណត់ច្បាស់លាស់ និងប្រើប្រាស់គ្រឿងផ្សំតាមរបៀបដើមអ្នកសៀមរាប ដើម្បីទទួលបានរសជាតិដែលឆ្ងាញ់ប្រចាំតំបន់ផងដែរ ហើយក្នុងនោះគឺមិនមានប្រើប្រាស់ប៊ីចេងនោះទេ...

ប្លែកអារម្មណ៍ស្ទេកឆ្ងាញ់រសជាតិអឺរ៉ុបកាត់ខ្មែរពីហាង PENH Steak & Grill

ត្រៀមតែមាត់ឆ្ងាញ់ទៅអ្នកដែលចូលចិត្តញ៉ាំស្ទេក គ្រាន់តែឃើញចំណងជើងខាងលើក៏ដឹងដែរថាមានអ្វីពិសេសប៉ុណ្ណាព្រោះថាហាង PENH Steak & Grill បានសម្រិតសម្រាំងបង្កើតរសជាតិអឺរ៉ុបកាត់ខ្មែរយ៉ាងឆ្ងាញ់ពិសារ សម្រាប់ទាំងជនបរទេស និងបងប្អូនខ្មែរយើង។ ម៉ោះៗ កន្លែងដែលឆ្ងាញ់ ហើយរសជាតិប្លែកបែបនេះត្រូវតែស្គាល់ទីតាំងអោយច្បាស់ណាព្រោះថាយើងត្រូវជូនសំណព្វចិត្តម្ចាស់បេះដូង រឺដៃគូរលើសពីមិត្តភក្តិទៅញ៉ាំអីចឹងទៅ ដើម្បីអោយងាយស្រួលស្វែងរកទីតាំងសូមចុចទីនេះ ។ និយាយទៅអោយតែបានមកដល់ហាង PENH Steak & Grill ត្រៀមតែខ្លួនញ៉ាំអោយណាណីទៅ ព្រោះថាក្នុងហាងមានម្ហូបជាច្រើនមុខ គ្រាន់តែឃើញដឹងតែទប់ចិត្តមិនញ៉ាំមិនបានហ្មង។ សម្រាប់ស្ទេកដែលមាននៅក្នុងហាងមានដូចជា៖ Grilled...

Most Read