

✅ គ្រឿងផ្សំ
– នំប៉័ង ចិតចំណិតបញ្ឆិតៗ
– ខ្ទិះដូង ២៤០មីលីលីត្រ
– ស្ករស ២ស្លាបព្រាបាយ
– អំបិល ១ស្លាបព្រាកាហ្វេ
– ម្សៅមី ១ស្លាបព្រាកាហ្វេកន្លះ លាយទឹក ១ស្លាបព្រាបាយ
– ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ

✅ វីធីធ្វើ
១. ដំបូងយកខ្ទិះដូងដាក់ចូលទៅក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកបន្ថែម ស្ករស, អំបិល និងទឹកម្សៅមី។
២. បន្ទាប់មកទៀតកូរវាចូលគ្នាឲ្យពុះទុកឲ្យរាងយូរបន្តិច ដាក់ស្លឹកខ្ទឹមចូលកូរម្តងទៀតអាចយកមកញ៉ាំជាមួយនំប៉័ងបានហើយ ???
ប្រភព: ផ្ទះចាស់