អារឿងមីឆា អីនេះគ្រប់គ្នាច្បាស់ជាចូលធ្វើញ៊ាំហើយមែនអត់ពេលនៅផ្ទះទំនេរព្រោះថាវាងាយស្រួលក្នុងការធ្វើមិនលំបាក ហើយបើរាល់ងធ្លាប់តែឆាមីសាច់គោបែបធម្មតាៗ ថ្ងៃនេះគួរតែមកសាកឆាមីគ្រឿងសមុទ្រម្ដងដើម្បីអោយបានប្លែកញ៉ាំមិនទ្រលាន់មាត់។ ចំពោះរឿងវិធីធ្វើ និងគ្រឿងផ្សំដែលត្រូវទិញយកមកធ្វើមាននៅខាងក្រោមនេះអាចមើលហើយឡើងផ្សារទិញ អោយគ្រប់គ្រឿងមកឆាញ៊ាំអោយឆ្ងាញ់ផ្អើលអ្នកផ្ទះម្ដង។

▶️ គ្រឿងផ្សំដែលត្រូវមាន៖
- មី ២កញ្ចប់
- បង្គា
- មឹក
- ខាត់ណា
- ការ៉ុត
- ម្រេះព្រៅ
- ម្រេចខ្ចី
- ខ្ទឹមស ៥កំពឹស
- ម្ទេសស្រស់ ៥គ្រាប់
- ស្ករស ៣ស្លាបព្រាកាហ្វេ
- ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- ប្រេងខ្យង ៣ស្លាបព្រាកាហ្វេ
- ពងមាន់ ២គ្រាប់
- ប្រេងឆា ១ពែង
- ទឹកស៊ីអ៊ី ២ស្លាបព្រាកាហ្វេ
- ប្រេងម្ទេស ១ពែង



▶️ វីដេអូបង្រៀនធ្វើ៖