ធ្លាប់តែលឺល្បីពេញខេត្តសៀមរាប ពេលនេះហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប បានមកដល់ភ្នំពេញយើងហើយ បើកនៅលើទឹកដីជ្រោយចង្វារលើមហាវិថីអូស៊ីអាយស៊ី(ទីក្រុងរថយន្តទំនើប) ជិតរង្វង់មូលកិន្នរយើងហ្នឹង តែប៉ុណ្ណេះលែងលំបាកទៀតហើយពេលចង់ញ៉ាំស៊ុបដែលឆ្ងាញ់ស៊ុបដែលល្បីរសជាតិដើមអ្នកសៀមរាបមិនចាំបាច់ទៅដល់សៀមរាបទៀតទេ។



អ្នកទាំងអស់គ្នាមានដឹងអត់ថាមូលហេតុអ្វីបានធ្វើអោយ ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប ល្បីខ្លាំងរហូតមកបើកសាខានៅភ្នំពេញនេះ ម៉ោះៗAdmin បង្ហើបអោយដឹងតិចចុះគឺថាដោយសារហាងមានម្ហូបឆ្ងាញ់ៗជាច្រើនមុខជាពិសេសមានមុខម្ហូបពិសេសប្រចាំហាងទាំង ៣មុខដែលអ្នកទាំងអស់គ្នាបានទៅដល់ហើយគឺត្រូវតែសាកនោះគឺ ស៊ុបគោខ្មែរ, ស៊ុបម្រះសៀមរាប និងសាច់អាំងថ្មភ្នំភ្លើង។ សម្រាប់ស៊ុបគោខ្មែរ និងស៊ុបម្រះសៀមរាបគឺ ទឹកស៊ុបបានធ្វើឡើងយ៉ាងសម្រិតសម្រាំងដោយចុងភៅបានជ្រើសរើសយកឆ្អឹង និងសាច់ដែលមានគុណភាពយកមករំងាស់តាមចំនួនម៉ោងដែលបានកំណត់ច្បាស់លាស់ និងប្រើប្រាស់គ្រឿងផ្សំតាមរបៀបដើមអ្នកសៀមរាប ដើម្បីទទួលបានរសជាតិដែលឆ្ងាញ់ប្រចាំតំបន់ផងដែរ ហើយក្នុងនោះគឺមិនមានប្រើប្រាស់ប៊ីចេងនោះទេ ដោយគិតគូរលើបញ្ហាសុខភាពអតិថិជនជាចម្បង។



រីឯសាច់អាំងថ្មភ្នំភ្លើង ក៏មានលក្ខណៈពិសេសមិនធម្មតាដោយសាច់មានច្រើនប្រភេទ និងជាសាច់ដែលមានគុណភាព យកមកដុតនៅលើថ្មដែលមានកម្ដៅក្ដៅខ្លាំង ដែលធ្វើអោយសាច់គោមានរសជាតិឆ្ងាញ់ប្លែកហើយនៅពេលដែលអាំងមិនមានផ្សែងខ្លាំងប៉ះពាល់ដល់ការទទួលទានរបស់អ្នកទាំងអស់គ្នាឡើយ។ ហើយបន្ថែមពីនេះហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប គឺមានទីតាំងធំទូលាយទាំងខាងក្នុង និងខាងក្រៅ។ ការរៀបចំតុបតែងមានលក្ខណៈបែបខ្មែរ មានបរិយាកាសបែបធម្មជាតិយ៉ាងត្រជាក់ ឯចំណតរថយន្តក៏ធំទូលាយដែលងាយស្រួលសម្រាប់ធ្វើការចតបានជាច្រើនគ្រឿងផងដែរ។


កុំភ្លេចណាចង់ហុតស៊ុបឆ្ងាញ់ កម្ដៅក្រពះសូមអញ្ចើញមកកាន់ហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប ធានាឆ្ងាញ់ប្លែករសជាតិដើមប្រចាំតំបន់សៀមរាបដែលទទួលបានការគាំទ្រយ៉ាងខ្លាំង។ ល្ងាចនេះណាត់មកទាំងគ្រួសារ ទាំងក្រុមការងារ និងមិត្តភក្តិមកញ៉ាំស៊ុបឆ្ងាញ់ជុំគ្នាល្អតិចអី ឯតម្លៃក៏សមរម្យ?៕(ចាប់បើកពីម៉ោង៤រសៀល ដល់ម៉ោង១១យប់)






ហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប
លេខទូរសព្ទ៖ 087 33 55 75 / 099 21 21 56
ទីតាំង៖ ស្ថិតនៅលើមហាវិថី អូស៊ីអាយស៊ី(ទីក្រុងរថយន្តទំនើប) ជ្រោយចង្វារ រង្វង់មូលកិន្នរ រាជធានីភ្នំពេញ
វីដេអូ៖