ត្រៀមតែមាត់ឆ្ងាញ់ទៅអ្នកដែលចូលចិត្តញ៉ាំស្ទេក គ្រាន់តែឃើញចំណងជើងខាងលើក៏ដឹងដែរថាមានអ្វីពិសេសប៉ុណ្ណាព្រោះថាហាង PENH Steak & Grill បានសម្រិតសម្រាំងបង្កើតរសជាតិអឺរ៉ុបកាត់ខ្មែរយ៉ាងឆ្ងាញ់ពិសារ សម្រាប់ទាំងជនបរទេស និងបងប្អូនខ្មែរយើង។



ម៉ោះៗ កន្លែងដែលឆ្ងាញ់ ហើយរសជាតិប្លែកបែបនេះត្រូវតែស្គាល់ទីតាំងអោយច្បាស់ណាព្រោះថាយើងត្រូវជូនសំណព្វចិត្តម្ចាស់បេះដូង រឺដៃគូរលើសពីមិត្តភក្តិទៅញ៉ាំអីចឹងទៅ ដើម្បីអោយងាយស្រួលស្វែងរកទីតាំងសូមចុចទីនេះ ។ និយាយទៅអោយតែបានមកដល់ហាង PENH Steak & Grill ត្រៀមតែខ្លួនញ៉ាំអោយណាណីទៅ ព្រោះថាក្នុងហាងមានម្ហូបជាច្រើនមុខ គ្រាន់តែឃើញដឹងតែទប់ចិត្តមិនញ៉ាំមិនបានហ្មង។ សម្រាប់ស្ទេកដែលមាននៅក្នុងហាងមានដូចជា៖ Grilled Chicken Thigh Steak, Grilled Pork Shoulder Steak, Grilled Beef Tenderloin Steak និង Grilled Australian Rib Eye Steak។

ងាកពីស្ទេកក្នុងហាងក៏មាន Beer & Wine និង Soft Drink ដែលត្រូវរសជាតិខ្លាំងនៅពេលបានញ៉ាំជាមួយស្ទេក បង្កើនរសជាតិថែមមួយកម្រិតទៀត។ កុំភ្លេចណាមកសាកជាមួយរសជាតិអឺរ៉ុបកាត់ខ្មែរដ៏ពិសេសនេះទាំងអស់គ្នា គឺថាអង្គុយញ៉ាំយ៉ាងរ៉ូមែនទិកជាមួយដៃគូររបស់អ្នក??៕







ហាង PENH Steak & Grill
លេខទូរសព្ទ៖ 095 668 351 / 081 621 123
ទីតាំង៖ ផ្ទះលេខ២៩ E0 ផ្លូវ១៣៥ កែងផ្លូវ៤៥៦ រឺផែនទី ចុចទីនេះ
វីដេអូ៖