Monthly Archives: May, 2020

របៀបធ្វើប៊ឺរក្រឡុកឲ្យឆ្ងាញ់ លឿន និងអត់ល្វីង

ប៊ឺរ​ក្រឡុក​ ជា​ភេសជ្ជ​ដែល​ពេញ​និយម​ខ្លាំង​សព្វ​ថ្ងៃ​នេះ​។​ របៀប​ធ្វើ​មិន​មាន​អី​ពិបាក​ទេ​ យើង​ទាំង​អស់​គ្នា​អាច​ធ្វើ​ញ៉ាំ​នៅ​ផ្ទះ​បាន​។​ នេះ​រូប​មន្ត​ធ្វើ​ឆ្ងាញ់​ លឿន​ ហើយ​អត់​ល្វីង​ទៀត​៖​ គ្រឿង​ផ្សំ​៖ ប៊ឺរ​ទុំ​ ២​ទៅ​ ៣ ផ្លែ (ជ្រើស​យក​ប៊ឺរ​មាន​សាច់​ស្អិត​ល្អ)​ទឹក​ដោះ​គោ​ស្រស់​ ៥០ មីលីលីត្រ (អត់​ផ្អែម)ទឹក​ដោះ​គោ​ខាប់​ ៥០ មីលីលីត្រទឹក​កកស្ករ​ វិធី​ធ្វើ​៖​ ជំហាន​ទី​១​៖ ប្រើ​កូន​កាំបិត​ពុះ​ប៊ឺរ​ជា​ពីរ​ រួច​យក​គ្រាប់​ចេញ​។​ មាន​វិធី​ពីរ​ដើម្បី​យក​សាច់​ប៊ឺរ​ចេញ​ មិន​ឲ្យ​ល្វីង​ យក​ស្លាប​ព្រា​កោស​សាច់​ប៊ឺរ​ចេញ​ តែ​កុំ​កោស​ដល់​សម្បក​ ព្រោះ​អាច​ល្វីង​ពេល​ញ៉ាំ​វិធី​មួយ​ទៀត​គឺ​ កាត់​វា​ជា​ដុំ​តូច​ៗ​ហើយ​ប្រើ​ដៃ​បក​សម្បក​ចេញ​ យើង​នឹង​ទទួល​បាន​សាច់​ប៊ឺរ​យ៉ាង​ងាយ​ ជំហាន​ទី​២​៖​ យក​សាច់​ប៊ឹរ​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក​...

ឆាការីគ្រឿងសមុទ្រ ឆ្ងាញ់អស់ស្ទះ ជាមុខម្ហូបដែរអ្នកគួរធ្វើញ៉ាំជុំគ្រួសារ

មុខម្ហូបមួយមុខនេះ និយាយពីថាពិសេសខ្លាំងណាស់ ឈ្មោះគួរអោយចាប់អារម្មណ៍ រីឯរសជាតិ ក៏ឆ្ងាញ់មិនធម្មតា។ តោះ ឡើងផ្សារថ្ងៃនេះ សារេទិញគ្រឿងផ្សំមកឆាញ៉ាំជុំគ្រួសារម្ដងមើល៎ ធានាថាដឹងតែឆ្ងាញ់ចាប់មាត់ជីបៗហ្មងហើយ។ គ្រឿងផ្សំ និងវីដេអូបង្រៀនធ្វើមាននៅខាងក្រោមនេះ អាចមើលរៀនធ្វើមិនលំបាកនោះទេ។ ? គ្រឿងផ្សំដែលត្រូវមាន៖ បង្គា ២ខាំ មឹក ២ខាំ ខ្ទឹមបារាំង ១មើមជីវ៉ាន់ស៊ុយ ៣ដើមម្រេចខ្ចី ៤ទង ខ្ទឹមស ៥កំពិស ពងមាន់ ៣គ្រាប់...

ស្ងោរសាច់ជ្រូកចិញ្ច្រាំពងទាប្រៃ ឆ្ងាញ់ងាយធ្វើ ហើយអស់លុយតិចទៀត?

មុខម្ហូបមួយនេះអ្នកទាំងអស់គ្នាធ្លាប់បានធ្វើញ៉ាំហើយ រឺនៅ? សាច់ជ្រូកចិញ្ច្រាំពងទាប្រៃនេះ ឆ្ងាញ់ណាស់ណា៎ ជាពិសេស គឺថាការចំណាយសម្រាប់គ្រឿងផ្សំក៏អស់មិនសូវច្រើនថែមទៀត។ បែបនេះចាំអីទៀត ឆាប់សារេចានឆ្នាំង និងគ្រឿងផ្សំធ្វើញ៉ាំថ្ងៃនេះហ្មងទៅ។ ? គ្រឿងផ្សំដែលត្រូវមាន៖ សាច់ជ្រូកចិញ្ច្រាំ ២ខាំ ការ៉ុត ១មើម ឆៃថៅ ១មើមខ្ទឹមក្រហម ២មើមខ្ទឹមស ៨កំពិសម្ទេសស្រស់ ១០គ្រាប់ ម្ទេសក្រៀម ៨គ្រាប់ ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ ដុំស៊ុបខ្នរ...

ទំនងចឹងៗអី ទ្រាំគេងឃ្លានធ្វើអី កុម្ម៉ង់វឺតៗមកដឹកដល់មុខផ្ទះភ្លាមហ្មង

រឿងបុក រឿងញាំ នារីៗភាគច្រើនស្ទើរតែ ៩៩ភាគរយហើយដែលចូលចិត្តញ៉ាំ ជាពិសេសបើបានហិរៗទៀតកាន់តែពេញចិត្តហ្មងមែនអត់នារីៗ។ បើថាចូលចិត្តញ៉ាំចឹងហើយ ស្គាល់កន្លែងដែលឆ្ងាញ់នៅចុះ? ម៉ោះៗ ចាំAdmin ប្រាប់កន្លែងឆ្ងាញ់ រឿងបុក រឿងញាំហ្នឹងទុកចិត្តលើ ហាង បុកម្ទេស Buk Mtes ចុះរសជាតិឆ្ងាញ់ម៉ាអ៊ែម។ អ្វីដែលពិសេសទៀតនោះ គឺថាខលកុម្ម៉ង់ភ្លាមដឹកជូនភ្លាមតាមរយៈ Instafoodkh, BLOC, NHAM24, foodpanda, E-gets...

បង្អែមគ្រាប់ខ្នុរ ទំនងឆ្ងាញ់ខ្លាំង មកមើលវិធីធ្វើទាំងអស់គ្នា

អ្នក​ចូល​មើល​ហ្នឹង ប្រាកដ​ជា​ចង់​ចេះ​ធ្វើ​ញ៉ាំ​ហើយ​មែន​អត់​?​ មិន​មាន​អី​ពិបាក​ទេ បញ្ចេញ​ស្នាដៃ​ធ្វើ​បង្អែម​ឲ្យ​ម៉ាក់​ញ៉ាំ​ម្តង​មើល​ ធ្លាប់​តែ​ម៉ាក់​ធ្វើ​ឲ្យ​ញ៉ាំ​ ឥឡូវ​ថ្ងៃ​ហ្នឹង​សាក​ដើរ​តួ​ជា​កូន​ល្អ​ ធ្វើ​បង្អែម​ផ្គាប់​ចិត្ត​ម៉ាក់​វិញ​មើល​ម៉េច​វិញ​។ គ្រឿង​ផ្សំ​៖​ ពង​ទា​ ៨ គ្រាប់​ស្ករ​ស​ ១ កូន​ចាន (អាច​កាត់​បន្ថយ​បាន​បើ​មិន​ចូល​ចិត្ត​ផ្អែម)អំបិល​ ១ ចិបសណ្តែក​បាយ​ ៣ ខាំដូង​ទុំ​ ៣ ខាំ (ពូត​យក​ខ្ទិះ​ដើម​សុទ្ធ)ទឹក​ស្ករ វិធី​ធ្វើ​៖​ ១. សណ្តែក​បាយ​ត្រាំ​ទឹក​អោយ​រីក​ រយះ​ពេល​ មួយ​ម៉ោង​កន្លះ​ រួច​ហើយ​លាង​ទឹក​ បី​បួន​ទឹក​...

ហូត​ ១០០$ ​ជិះរថភ្លើងទៅ​ដេក​​កោះ​ ២ ​យប់​ មុជ​ទឹក​សមុទ្រ​​មើល​ផ្កា​ថ្ម​ ញ៊ាំ​​បូ​ហ្វេ​យ៉ាង​រំភើយ

ជិត​ដល់​ថ្ងៃ​ឈប់​ល្មម​ រក​កន្លែង​រំលាយ​ស្ត្រេស​ឃើញ​នៅ​?​ ទៅ​លេង​កោះ​ហ្អី?​​ គ្រាន់​តែ​ឮ​ថា​សមុទ្រ​អារម្មណ៍​ហោះ​ទៅ​ដល់​មុន​បាត់​។​ តែ​ទៅ​លេង​នៅ​ណា​សប្បាយ​ ហើយ​ចាយ​លុយ​អស់​តិច​?​ ​ចាំ​ Admin ណែ​នាំ​កន្លែង​គេង​ និង​ញ៉ាំ​ ឆ្ងាញ់​ៗ ថោក​ ហើយ​ស្អាត​ នៅ​កោះ​ឲ្យ​បាន​ស្គាល់​។​ បើ​តាម​បទ​ពិសោធ​ ចង់​ទៅ​លេង​កោះ​ មុជ​ទឹក​សមុទ្រ​មើល​ផ្កា​ថ្ម ហើយ​ចំណាយ​អស់​តិច​ គ្នា​យើង​អាច​ទៅ​លេង​នៅ​តំបន់​ ភូមិ​ ២៣​ ដែល​ស្ថិត​នៅ​លើ​កោះ​រុង​សន្លឹម​។​ បើ​និយាយ​ពី​ទេស​ភាព​វិញ​ស្អាត​សាហាវ​ ទឹក​សមុទ្រ​ថ្លា​ដូច​កញ្ចក់​ និង​មាន​កោះ​តូច​ធំ​នៅ​ក្បែរ​ៗ​នោះ​ដែរ​...

កំពូលអាហារទាំង ៦ មានប្រសិទ្ធជួយសម្រកគីឡូ

ដោយ​សារ​តែ​ចង់​សម្រក​គីឡូ​មនុស្ស​ជា​ច្រើន​បាន​ប្រើ​វិធី​តមអាហារ​ កាត់​បន្ថយ​ការ​ញ៉ាំ​ និង​មិន​ហ៊ាន​ញ៉ាំ​អី​ស្ទើរ​គ្រប់​មុខ​។​ អ៊ីចឹង​បាន​ជា​ភាគ​ច្រើន​គ្មាន​នរណា​អាច​សម្រេច​ផែន​ការ​សម្រក​គីឡូ​បាន​ ដោយ​សារ​តែ​ទ្រាំ​មិន​ញ៉ាំ​មិន​បាន​។​ តែ​បើ​ប្រាប់​ថា​មាន​កំពូល​អាហារ​ដែល​យើង​អាច​ញ៉ាំ​បាន​ច្រើន​ អំឡុង​ពេល​ចង់​សម្រក​ទម្ងន់​ជឿ​អត់​?​ កុំ​ទាន់​ជឿ​ក៏​បាន​មើល​ការ​បក​ស្រាយ​ខាង​ក្រោម​សិន​៖​ ១. ត្រី​ ត្រី​ជា​ប្រូតេអ៊ីន​ដែល​រាង​កាយ​យើង​ត្រូវ​ការ​ពេល​ចង់​សម្រក​គីឡូ​។​ វា​ក៏​មាន​ អូមេហ្គា​ ៣ ដែល​ជួយ​ការ​ពារ​សុខភាព​បេះដូង​ និង​កាត់​បន្ថយ​ជំងឺ​បេះដូង​បាន​ដែរ​។​ ២. គ្រាប់​ធញ្ញ​ជាតិ មិន​ថា​ សណ្តែក​ដី​ សណ្តែក​សៀង​ គ្រាប់​អាលមុន​ ក៏​ដោយ​សុទ្ធ​តែ​មាន​ប្រភព​ប្រូតេអ៊ីន​ល្អ​ ដែល​មាន​លាយ​ជា​មួយ​ជាតិ​កាក​សរសៃ​។​ ៣. ប្រេង​អូលីវ អ្នក​ណា​និយាយ​ថា​ដើម្បី​សម្រក​គីឡូ​បាន​ មិន​ត្រូវ​ញ៉ាំ​ប្រេង​?​ ប្រេង​អូលីវ​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ល្អ​ ដែល​ជួយ​ឲ្យ​រាង​កាយ​រឹង​មាំ​។​...

រកនឹកម្ហូបឃើញហើយ រឺនៅថ្ងៃនេះ? បើថាមិនទាន់ទេឡើងផ្សារទិញបង្កងមកស្ងោរជ្រក់ញ៉ាំប៉ូវកម្លាំង

ថ្ងៃឈប់សម្រាកបែបនេះច្បាស់ជាមានអ្នកគេងផ្ទះច្រើនហើយ ព្រោះមិនទាន់ហ៊ានចេញដើរកម្សាន្តនៅឡើយស្របពេលស្ថានការណ៍កូវីដនៅមិនទាន់រលាយបាត់។ សម្រាប់អ្នកដេកផ្ទះគ្នាយើង ថ្ងៃនេះសាកមកធ្វើស្ងោរជ្រក់បង្កងញ៉ាំទាំងអស់គ្នា ព្រោះថាឆ្ងាញ់ណាស់ណាគ្រឿងផ្សំ និងវីដេអូបង្រៀនធ្វើមាននៅខាងក្រោមនេះអាចមើល និងស្លរតាមបានម៉ាអ៊ែមណា។ គ្រឿងផ្សំដែលត្រូវមាន៖ បង្កង កន្លះគីឡូទឹក ៨០០មីលីត្រផ្សិតចម្បើង ១ខាំកន្លះប៉េងប៉ោះ ២ខាំគល់ស្លឹកគ្រៃក្រូចឆ្មាម្ទេសរំដេងខ្ទឹមសស្លឹកក្រូចសើចជីវ៉ាន់ស៊ុយជីរណាជីនាងវងស្លឹកខ្ទឹមដុំស៊ុបខ្នរ ២ដុំទឹកត្រី ១ស្លាបព្រាបាយប៊ីចេង កន្លះស្លាបព្រាកាហ្វេស្ករស ១ស្លាបព្រាកកាហ្វេអំបិល កន្លះស្លាបព្រាកាហ្វេប្រេងឆា កន្លះកូនពែង វីដេអូបង្រៀនធ្វើ៖ https://www.facebook.com/ChapChapGrocery/videos/233965157715189/

Most Read