ដោយសារតែចង់សម្រកគីឡូមនុស្សជាច្រើនបានប្រើវិធីតមអាហារ កាត់បន្ថយការញ៉ាំ និងមិនហ៊ានញ៉ាំអីស្ទើរគ្រប់មុខ។ អ៊ីចឹងបានជាភាគច្រើនគ្មាននរណាអាចសម្រេចផែនការសម្រកគីឡូបាន ដោយសារតែទ្រាំមិនញ៉ាំមិនបាន។ តែបើប្រាប់ថាមានកំពូលអាហារដែលយើងអាចញ៉ាំបានច្រើន អំឡុងពេលចង់សម្រកទម្ងន់ជឿអត់? កុំទាន់ជឿក៏បានមើលការបកស្រាយខាងក្រោមសិន៖
១. ត្រី
ត្រីជាប្រូតេអ៊ីនដែលរាងកាយយើងត្រូវការពេលចង់សម្រកគីឡូ។ វាក៏មាន អូមេហ្គា ៣ ដែលជួយការពារសុខភាពបេះដូង និងកាត់បន្ថយជំងឺបេះដូងបានដែរ។

២. គ្រាប់ធញ្ញជាតិ
មិនថា សណ្តែកដី សណ្តែកសៀង គ្រាប់អាលមុន ក៏ដោយសុទ្ធតែមានប្រភពប្រូតេអ៊ីនល្អ ដែលមានលាយជាមួយជាតិកាកសរសៃ។

៣. ប្រេងអូលីវ
អ្នកណានិយាយថាដើម្បីសម្រកគីឡូបាន មិនត្រូវញ៉ាំប្រេង? ប្រេងអូលីវសម្បូរទៅដោយខ្លាញ់ល្អ ដែលជួយឲ្យរាងកាយរឹងមាំ។ វាក៏មានវីតាមីន E សារជាតិ polyphenols ដែលជួយកាត់បន្ថយហានិភ័យជំងឺបេះដូងបានដែរ។

៤. ស្រូវសាលី
ស្រូវលាលីមានទាំងជាតិកាកសរសៃរលាយ និងមិនរលាយក្នុងទឹក និងសម្បូរវីតាមីន B ច្រើន ថែមទាំងមានរ៉ែអំបិល និង Phytonutrient ដូចនេះវាអាចជួយកាត់បន្ថយកូលេស្តេរ៉ូលមិនល្អក្នុងរាងកាយ ហើយការពាររាងកាយពីហានិភ័យជំងឺបេះដូង និងទឹកនោមផ្អែមបានផងដែរ។

៥. យ៉ាអួ
យ៉ាអួមានផ្ទុកកាល់ស្យូម និងប្រូតេអ៊ីនល្អ។ វាក៏មានសារជាតិល្អៗច្រើនដូចជា Probiotic ដែលជាបាក់តេរីល្អ ជួយការរាងកាយពីវីរុសបង្កជំងឺ ហើយក៏ជួយដល់ប្រព័ន្ធរំលាយអាហារឲ្យធ្វើការបានល្អដែរ។

៦. ប៉េងបោះ
ប៉េងប៉ោះមានវីតាមីន C ច្រើន ពេលញ៉ាំឆៅ។ និងមានជាតិ Lycopene ច្រើនពេលចម្អិនឆ្អិន ហើយ Lycopene ជួយកាត់បន្ថយហានិភ័យជំងឺមហារីកក្រពេញប្រូស្តាត។